ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះល្បីទៀតស្រេចម៉ង ទឹកដីក្រោមការគ្រប់គ្រងរបស់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មានគេយកដីចំណីផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិបានឲ្យយ៉ាងរំភើយ និងត្រជាក់ចិត្តឲ្យយ៉ាងស្រេប
Thu,04 November 2021 (Time 11:13 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 260នាក់)

ដូចគេថា បើខ្មោចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏មិនហ៊ានបន្លាចក្មេងនោះទេ យ៉ាងណាមិញសំណង់មួយកន្លែង ក្រោមដែនដីគ្រប់គ្រងរបស់លោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌពោធិ៍សែនជ័យ បែរក្លាយទៅជារឿងរ៉ាវមួយ ដែលសបញ្ជាក់ឲ្យឃើញពីភាពស្ពឹកស្រពន់របស់ក្រុមមន្ត្រីមួយចំនួន ដែលនាំគ្នាស្រឡាញ់កៅអីម៉ាស៊ីនត្រជាក់ ទុកឲ្យឈ្មួញអ្នកមានលុយធ្វើសំណង់ រំលោភយកដីផ្លូវសាធារណៈស្ទើរតែបានមួយរយភាគរយទៅហើយ រហូត ដល់ក្រុមអ្នកសារព័ត៌មាន នាំគ្នាធ្វើការផ្សាយជាបន្តបន្ទាប់ ផ្អើលពេញបណ្តាញសង្គម ទើបចាប់ផ្តើនអស់ លោកទាំងអស់នោះ នាំគ្នាស្តែងចេញនូវការភ្ញាក់ផ្អើល ។

គួរបញ្ជាក់ថា អស់រយៈពេលប៉ុន្មានថ្ងៃនេះ នៅក្នុងបណ្តាញសង្គម ចាប់ផ្តើមចែករំលែកជាបន្តបន្ទាប់ ខណៈ ដែលទីតាំងមួយកន្លែងដែលជាដីចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបុគ្គលអ្នកមានលុយ បើកសាងសង់សំណងរឹងទាំងកណ្តាលថ្ងៃ បង្អួតទាំង រាស្ត្រ ទាំងមន្ត្រី ថាដីចំណីផ្លូវត្រូវក្លាយជាកម្មសិទ្ធិគេ ផ្ទុយទៅវិញ គឺចាប់តាំងពីសាង់សង់សំណង់ដំបូងរហូតជិត រួចរាល់ជាស្ថាពរ អស់លោកអាជ្ញាធរដែនដី គឺហាក់បីដូចមានសេចក្តីសុខឲ្យយ៉ាងត្រជាក់ល្ហឹម រហូតក្រុមអ្នក សារព័ត៌មានផ្សាយជាបន្តបន្ទាប់ផ្អើលពេញបណ្តាញសង្គម ទើបអស់លោកនាំគ្នាភ្ញាក់ផ្អើល ខ្លាចប៉ះពាល់ដំ ណែងសក្តិ៍យសរបស់ខ្លួន ។

សេចក្តីរាយការណ៌បានប្រាប់ឲ្យដឹងថា ក្នុងពេលថ្មីៗនេះ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ បានប្រាប់មកអ្នកសារព័ត៌មានតាមប្រព័ន្ធ telegram ថា លោកបានចាត់មន្ត្រីជំនាញចុះទៅកំ ណត់ព្រុំដីមិនអនុញ្ញាតឲ្យមានការរំលោភបំពានផ្លូវសាធារណៈបានឡើយ ហើយបើសិនជានណា នៅតែរឹង ទទឹងសាងសង់សំណង់រំលោភយកផ្លូវសាធារណៈ ដាច់ខាតត្រូវតែអនុវត្តតាមច្បាប់ភូមិបាល គឺវៃចោល ដោយ មិនមានការយោគយល់នោះទេ។

តែបើទោះជាបែបណាក្តី ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា វា ពិតជាចម្លែកណាស់ ចុះកាលពីពេលឈ្មួញ ទើបចាប់ផ្តើមសាងសង់ ម៉េចក៏អស់លោកអាជ្ញាធរមិនប្រតិកម្មខ្លះផងទៅ ពីព្រោះការសាងសង់នេះ គឺមិនមែន សាងសង់ក្នុងទឹក ឬក្នុងព្រៃនោះទេ ពោលគឺសាងសង់នៅនៅចំកណ្តាលផ្លូវ ដែលមហាជនឆ្លងកាត់ ហើយសុទ្ធ តែបានឃើញគ្រប់ៗគ្នា ហើយចុះហេតុអីបានជាអស់លោកអាជ្ញាធរដែនដី អត់ដឹងចឹង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ