ព្រោះតែការសោកស្ដាយ និងភ័យខ្លាច ខណៈដែលផលដំណាំ ដែលមានដូចជា ដើមចេក ដើមដូងស្វាយ ដើមដូង ដែលពួកគាត់បានខិតខំធ្វើការដាំដុះថែទាំកន្លងមក អស់រយៈពេលជាង ៤ឆ្នាំ ស្រាប់តែនៅពេលថ្មីៗនេះ ក្រុមហ៊ុន យូហេហ្វា លីមិតធីត ប្រកាសថា នឹងឈូសឆាយផលដំណាំរបស់ពួកគាត់ ព្រមទាំងបានអះអាងថា ក្រុមហ៊ុនបាន បំពេញបែបបទជាមួយក្រសួងពាក់ព័ន្ធរួចហើយផងដែរ ។ការប្រកាសអះអាងថា គ្រោងនឹងការឈូសឆាយផលដំណាំរបស់ពួកគាត់នេះ តំណាងពលរដ្ឋ៦៣គ្រួសារបានអះ អាង ពួកគាត់ពិតជាភ័យខ្លាចណាស់ ផលដំណាំរបស់ពួកគាត់ គឺសុទ្ធសឹងតែខ្ចីបុលលុយធនាគារ និងអង្គការ ហើយ ពិតជាត្រូវបំផ្លាញផលដំណាំដាំដុះរបស់ពួកគាត់ចោលពិតមែននោះ តើនៅពេលអនាគត ឲ្យពួកគាត់រំពឹងអ្វី ។តំណាងប្រជាពលរដ្ឋទាំង៦៣គ្រួសារ បានបញ្ជាក់ថា នៅអម្លុងឆ្នាំ២០១៨ នៅពេលដែលមានការលេចឮថា ក្រុម ហ៊ុន យូហេហ្វាលីមិតធីក បានក្ស័យទុន ស្របពេលដែលពលរដ្ឋ៦៣គ្រួសារមិនមានដីធ្លីរស់នៅផងនោះ ពួកគាត់ ត្រូវបានអាជ្ញាធរមូលដ្ឋាន(គឺលោកមេភូមិ)ជម្រុញឲ្យពួកគាត់ទៅរស់នៅក្នុងទីតាំងបច្ចុប្បន្ន គឺចំណុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ក៏ព្រោះតែឃើញថា ទីតាំងដីដែលក្រុមហ៊ុនមួយនេះ ក្ស័យទុន គឺនៅមានសភាពព្រៃឈើ និងមានសភាពភ្លើងឆេះ ទៀតផង ។ចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ ដីព្រៃទាំងនោះក៏បានសំអាតបានល្អ ព្រមទាំងបានដាំដុះនូវផល ដំណាំផ្លែឈើ មានដូចជា ដើមដូង ដូងស្វាយ និងដើមចេក យ៉ាងច្រើនទៀតផង ទើបតែនៅក្នុងឆ្នាំ២០២០ កន្លង ទៅថ្មីៗនេះ តំណាងក្រុមហ៊ុនយូហេហ្វា អះអាងថានឹងធ្វើការឈូសឆាយផលដំណាំរបស់ពួកគាត់ចោលតែម្តង ។ តំណាងប្រជាពលរដ្ឋទាំង៦៣គ្រួសារ បានលើកដៃសំពះសំណូមពរ ដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល ជាបុរសខ្លាំងរបស់កម្ពុជា សូមមេត្តាជួយយកអាសារដល់ពួកគាត់ផង នៅពេលនេះប្រសិនបើពួកគាត់ពិតជាបាត់ បង់ដីធ្លី ហើយបាត់ទាំងទ្រព្យសម្បត្តិផលដំណាំមែននោះ គឺពួកគាត់ត្រូវរស់នៅប្រឈមមុខទៅនឹងសង្គមយ៉ាងណាពោលគឺ ពួកគាត់ត្រូវអស់ទាំងដី ហើយត្រូវជំពាក់បំណុលគេឯងវ័ណ្ឌករ ដែលមិនខុសពីសភាពស្លាប់ទាំងរស់នោះ ឡើយ ។សូមបញ្ជាកថា នេះជាការស្នើសុំរបស់ពលរដ្ឋ ឲ្យពាំនាំចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ប៉ុន្តែទោះជាបែបណា អង្គភាពព័ត៌មានយើង នឹងព្យាយាមយកព័ត៌មានច្បាស់ ទាក់ទិនទៅនឹងសាម៉ីបុគ្គលមួយចំនួន ផ្សាយជូនមហាជន ជ្រាប នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ