នេះហើយជាលទ្ធផល ដូចពាក្យចាស់លោកបានពោលថា ច្បាប់ទន់ជ្រាយប្រសិនបើបុគ្គលមួយចំនួននៅតែបន្ត អាងខ្នងអាងអំណាចបក្សពួកនិយមធំជាងការរួមគ្នាគោរពច្បាប់ ជាក់ស្តែងដូចជាករណីបុរសខ្លាំងម្នាក់ ត្រូវបានគេ ផ្អើលពេញបណ្តាញសង្គមកាលពីម្សិលមិញនេះ គឺមិនដឹងថា រូបគាត់មានផ្កាយ ឬក៏លោកខែ មានរិទ្ធអំណាចខ្លាំង ប៉ុណ្ណានោះ បានជារូបគាត់ធ្វើខុសហើយ គ្រាន់តែសមត្ថកិច្ចឃាត់សួរនាំ បែរជាបុរសខ្លាំងរូបនោះ ប្រើភាសារចង់ ទម្លាក់ស័ក្តិមន្ត្រីនគរបាលជាតិចោលយ៉ាងងាយៗ លើសពីនេះ ថែមទាំងគំរាមបែបមនុស្សឃាតទៅលើមន្ត្រីនគរ បានដែលមិនទាន់មានឋានៈថា តិចស្លាប់ ។គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក បញ្ជាឲ្យចាប់ខ្លួនបុគ្គលម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថ មន្ត្រីនគរបាលចរាចរណ៍នៅស្ពាន ស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ បន្ទាប់ពីបណ្តាញសង្គម បានធ្វើការចែករំលែកនូវសកម្មភាពកោងកាច របសបុរសខ្លាំងព្រោះតែមិនដឹងថា រូបគាត់នោះ មានខ្នងបង្អែកពីក្រោយធំមហិមារប៉ុណ្ណា បានជាហ៊ានគម្រាមប្រមាថលើមន្ត្រីរាជការនគរបាលជាតិ ដល់ថ្នាក់នឹង ។សេចក្តីរាយការណ៌បានឲ្យដឹងថា នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន បញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ នៅគោលដៅស្ពាន អាកាសស្ទឹងមានជ័យ ដោយខានតែបាន។ ការដាក់បទបញ្ជារបស់អគ្គស្នងការរូបនេះ ធ្វើឡើងបន្ទាប់ពីមាន ការចែកចាយវីដេអូមួយ នៅតាមបណ្ដាញសង្គម Facebook ដោយបានបង្ហាញពីសកម្មភាពច្រង៉ែងច្រង៉ាងរបស់ បុរសម្នាក់មកលើ មន្ដ្រីនគរបាលចរាចរណ៍ ជេរប្រមាថ រុញច្រាន និងគំរាមប្រើប្រាស់អំពើហិង្សា ទៅលើមន្ដ្រី នគរបាលចរាចរណ៍ ព្រោះតែចាប់ម៉ូតូរបស់គេ។ យោងតាមរយៈសារសំឡេង. លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា ករណីនេះមិន ត្រូវឲ្យកើតមានទៀតនោះ ក្នុងករណីអ្នកល្មើសច្បាប់ចរាចរណ៍ ហើយមិនអនុវត្តតាមមន្ដ្រីនគរបាលចរាចរណ៍ បែរជាប្រមាថមើលងាយបែបនេះ ត្រូវចាប់វាយខ្នោះជាបន្ទាន់។លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ករណីនេះស្នងការនគរបាលរាជធានី ខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើ កម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង។យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះ ភ្នំពេញត្រូវរៀបឯកសារទៅតុលាការ»។ គួរបញ្ជាក់ថា នៅក្រោយពេលមានបទបញ្ជារបស់លោកអគ្គស្នងការនគរបាលជាតិផងនោះ នៅទីបំផុត នៅ វេលាម៉ោង១៣ និង០០នាទីថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បុរសខ្លាំងខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ហើយ ត្រង់ចំណុចស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។ជាក់ស្តែងក្រោយពីចាប់ខ្លួនរួច កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះ ទៅសាកសួរនៅការិយាល័យចរា ចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ផង ដែរ ។ទោះជាបែបណា មហាជនជាច្រើន សុទ្ធតែទន្ទឹងរង់ចាំមើល និងស្តាប់ព័ត៌មានថា តើបុរសខាងលើ គាត់មានខ្នង បង្អែកធំប៉ុណ្ណា បានជាគាត់ហ៊ានប្រមាថ៍មន្ត្រីក្របខណ្ឌនគរបាល ធ្ងន់ៗយ៉ាងចឹង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ