ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ត្រឹមតែសន្យាឲ្យទូរស័ព្ទ០១គ្រឿងសោះ អាចលួងលោមស្រីស្អាត បានឡើងឋានសួគ៍ដល់ទៅ២ដង បែរជាមានគំនិត ចង់ស៊ីដាច់ម៉ូតូនាងទៀត ទីបំផុតត្រូវធ្លាក់ក្នុងដៃសមត្ថកិច្ច
Fri,26 November 2021 (Time 10:21 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 266នាក់)

គិតៗទៅសង្គមមនុស្សប្រុសពិតជាចម្លែកៗពិតមែន យ៉ាងណាមិញបុរសម្នាក់បានប្រើក្បាច់គុណ របស់ខ្លួនលួង លោមស្រីស្អាត ដែលជាកម្មការនីរោងចក្រ បានសម្រេចឡើងឋានសួគ៍ដល់ទៅ២ដង រូបគេពុំបានជាផ្តល់ប្រ យោជន៌អ្វីឲ្យនាងហើយនោះ ហើយថែមទាំងមានបំណងចង់ស៊ីដាច់ម៉ូតូរបស់នាងទៀត តែនៅទីបំផុតបុរសកំពូល ល្បិចនោះ ក៏នៅតែមិនអាចរួចផុតពីកណ្តាប់ដៃសមត្ថកិច្ចដដែល ។

សេចក្តីរាយការណ៌បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំង នៃអធិការដ្ឋានខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួងលោមនារីម្នាក់យកទៅរួមភេទបានសម្រេចចំនួនពីរលើករួចហើយ និងធ្វើសកម្ម ភាពបោកយកម៉ូតូរបស់នារីរងគ្រោះជិះគេចខ្លួនទៀតផង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង កាល ពីវេលាម៉ោង១០ និង ៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ១០៤ នៅសង្កាត់ទៀន ខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ សំណាង ហៅរតនា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ក្នុងខ្លួនជនសង្ស័យគ្មានសារធាតុញៀន នោះទេ ។ ចំណែកនារីកលន្យាណីស្រីស្អាតរងគ្រោះ ឈ្មោះ ប្រាក់ ចន្ធូ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោកវរៈសេនីយ៍ឯក ជឹម ស៊ីថា ជាអធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី នារីរងគ្រោះ បានលេងហ្វេសបុកឈ្មោះ Chan To Love នៅក្នុងផ្ទះជួល ក៏បានឃើញ ហ្វេសបុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនសង្ស័យ ហើយនារីរងគ្រោះក៏បានឆាតទៅសួរ ជនសង្ស័យ ដើម្បីរកទិញទូរស័ព្ទបង់រំលោះមួយរឿង រួចជនសង្ស័យបានឆាតតបមក នារីរងគ្រោះប្រាប់ថារូបគេ ស្រលាញ់ពេញចិត្តនារីរងគ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ រូបគេនិងអោយទូរស័ព្ទមួយគ្រឿងទៅ នារីរងគ្រោះយកប្រើ។

លុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី ជនសង្ស័យបានឆាតសុំណាត់ជួបនារីរងគ្រោះ នៅ ផ្ទះជួល រួចជនស្ស័យក៏បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AR-8526 មកដឹកជនរងគ្រោះពី ផ្ទះជួលទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីនិយាយ លួងលោមនារីរងគ្រោះថារូបគេ ស្រលាញ់នារីរងគ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ។

រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះមកដេកផ្ទះសំណាក់ យីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យដេក ជាមួយនារីរងគ្រោះដល់ភ្លឺ និងបានរួមភេទបានសម្រេចចំនួន២លើក ហើយក៏ដឹកនារីរងគ្រោះមកផ្ទះជួលនៅផ្លូវវេង ស្រេងស្ថិតនៅភូមិត្រពាំងថ្លឹងខាងលើវិញ។

បន្ទាប់មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានទូរស័ព្ទមកលេខនារីរង គ្រោះ ០៨៨៥១៧៣៨១៧ បានឲ្យនារីរងគ្រោះអោយជិះម៉ូតូទៅយករូបគេ ម្តុំខាងកើតស្ពានអាកាសរវង្វង់មូលចោម ចៅ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយនារីរងគ្រោះក៏បានជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 ពេលនារីរងគ្រោះទៅដល់ជនសង្ស័យ អោយនារីរងគ្រោះ អង្គុយពីខាងក្រោយជនសង្ស័យជាអ្នកឌុបម្តង។

ពេលនោះជនសង្ស័យក៏បានឌុបនារីរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រហូតដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មក វិញ ហើយបានប្រាប់ថានាំនារីរងគ្រោះយកទៅជួបជាមួយនិងឪពុកម្តាយរបស់គេ រួចក៏បានដឹកជនរងគ្រោះដល់ផ្លូវ បេតុង៦០ម៉ែត្រ ទិសដៅពីកើតទៅលិចស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ឃើញមានសភាពស្ងាត់ ជនសង្ស័យធ្វើជាធ្លាក់មួកសុវត្ថិភាពហើយប្រាប់នារីរងគ្រោះអោយចុះទៅរើសពេលនារីរងគ្រោះដើរទៅរើសមួកជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់បាត់ស្រមោល។

ពេលនោះដែរនារីរងគ្រោះក៏បានស្រែកឆោឡោហើយកម្លាំងសមត្ថកិច្ចដែលកំពង់ជិះម៉ូតូល្បាតក្បែរកន្លែងកើតនោះក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយនិងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ជនសង្ស័យបើករត់រហូតដល់ចំណុចសាលាបឋមសិក្សាទៀន ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ មានចំងាយពីកន្លែងកើតហេតុ ប្រវែង៣០០០ម៉ែត្រទើបឃាត់ខ្លួនជនសង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 ចំនួន១គ្រឿង , ២/កាបូបស្ពាយពណ៌សូកូឡា ចំនួន០១, ៣/កាបូបតូច ពណ៌សូកូឡាចំនួន១។

បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់ ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ