អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC លោក វ៉ាត់ ចំរើន បានឱ្យដឹងថា កីឡដ្ឋានធំ (Main Stadium) នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ចំពិធីរាប់ថយក្រោយ ៥០០ថ្ងៃប្រកួតស៊ីហ្គេម ២០២៣ ក្រោយអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ២០០០០នាក់។បើតាមបណ្តាញព័ត៌មាននៅក្នុងស្រុកមួយបានផ្សាយបានបន្តថា លោក វ៉ាត ចំរើន បានបញ្ជាក់ថា ការត្រៀម រៀបចំកម្មវិធីសំខាន់ៗទាំង៣ខាងលើនេះ ក្រុមការងារកំពុងធ្វើការដោយហ្មត់ចត់បំផុត ក្រោមការយកចិត្តទុកដាក់ ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ ជាតិ CAMSOC ។អគ្គលេខាធិការរូបនេះបន្ថែមទៀតថា គណៈកម្មការជំនាញទាំងអស់របស់ CAMSOC កំពុងរៀបចំការសម្តែង សិល្បៈវប្បធម៌ នៅក្នុងអត្ថន័យ នៃការរិតចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ចិន ដែលជាមិត្តដែកថែប ឲ្យកាន់ តែល្អប្រសើរបន្ថែមទៀត ជាមួយគ្នានោះ ការរៀបចំពិធីសម្ពោធជាផ្លូវការនេះ គឺជាការបង្ហាញឲ្យឃើញពីការ ត្រៀមឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជាប្រវត្តិ សាស្ត្រជា លើកដំបូងរបស់កម្ពុជាផងដែរ។នេះគឺជាព័ត៌មានដ៏ល្អមួយនៅក្នុងសង្គម ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ