ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រមុខគណបក្សប្រឆាំង ស្តែងចេញនូវការកោតសសើរចំពោះកម្លាំងសមត្ថកិច្ច ដែលខិតខំព្យាយាមស្រាវជ្រាវចាប់ អ្នកទោសដែលហែកគុក រហូតចាប់មកវិញបានទាំង៧ នាក់ យ៉ាងជោគជ័យ
Wed,17 November 2021 (Time 10:38 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 228នាក់)

ការខិតខំបំពេញកាតព្វកិច្ចរបស់កម្លាំងសមត្ថកិច្ចគ្រប់ជំនាញចំណុះឲ្យក្រសួងមហាផ្ទៃនេះ គួរជាទីកោតសសើរបំផុត
ខណៈអ្នកទោសចំនួន៧នាក់ បានព្យាយាមហែកគុករត់គេចខ្លួនបានសម្រេចហើយនោះ នៅទីបំផុតម្លាំងសមត្ថកិច្ច បានព្យាយាមស្រាវជ្រាវតាមប្រម៉ាញ់អ្នកទោស យកមកផ្តន្ទាទោសក្នុងពន្ធនាគារវិញ ។

តាមរយៈជាមួយការត្រេកអរនេះ គេបានឃើញផេកផ្លូវការរបស់លោក ហួន ច័ន្ទថុន ប្រមុខគណបក្សខ្មែរអភិវឌ្ឍន៍ សេដ្ឋកិច្ចបានបង្ហោះថា ក្នុងនាមរូបខ្ញុំជាបុគ្គលអ្នកនយោបាយមួយរូប ពិតជាមានសេចក្តីសោមនស្សរីករាយ និងគាំ ទ្រយ៉ាងស្មោះ ចំពោះបងៗសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរហូតតាមចាប់អ្នកទោសដែល បានហែកគុករត់គេចខ្លួនទៅហើយនោះ យកមកផ្តន្ទាទោសនៅក្នុងពន្ធនាគារវិញគ្រប់ចំនួន ថ្វើបើការតាមស្វែងរក អ្នកទោសមានការលំបាកលំបិនកាត់ព្រៃកាត់ផ្សៃ និងភ្លៀងផ្គររលឹមយ៉ាងណាក៏ដោយ ។

នេះគឺជាភាពទទួលខុសត្រូវមួយរបស់ កម្លាំងសមត្ថកិច្ច សបញ្ជាក់ឲ្យឃើញថា អ្វីដែលជាកំហុសចន្លោះប្រហោង ដែលជាដើមហេតុឲ្យអ្នកទោសលួចរត់បានផងនោះ អាចនឹងលែងកើតមានជាលើកក្រោយៗទៀត ហើយលើស ពីនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមព័ត៌មានដែលរូបខ្ញុំទទួលបាន គឺឃើញថា បងៗជាកម្លាំងសមត្ថកិច្ចទាំងអស់ ពិតជា ខិតខំប្រឹងប្រែងពិតៗមែន ។

ស្របពេលដែលផេកផ្លូវការរបស់ប្រមុខគណបក្សប្រឆាំងគាំទ្រការខិតខំរបស់សមត្ថកិច្ចផងនោះ តាមដែលព័ត៌មាន យើងបានទទួល គិតមកត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោសដែលបានហែកគុក រត់គេចខ្លួនបានសម្រេច កាលពីពេលកន្លងទៅ នៅពេលនេះ ត្រូវបានសមត្ថកិច្ចក្របួចយកមកវិញបានអស់ហើយ ។

ក្នុងនោះអ្នកទោសចំនួន២នាក់ក្នុងចំណោមអ្នកទោស៧នាក់ ដែលបាន ហែកគុករត់គេចខ្លួនកន្លងទៅ នៅពេល នេះត្រូវបានសមត្ថកិច្ចក្របួចបានយកមកវិញហើយ ហើយជាក់ស្តែងការ ក្របួចបានអ្នកទោស២នាក់បន្ថែមនេះ គឺបានគ្រប់ចំនួន៧នាក់ដែលពួកគេបានរត់គេចខ្លួន កាលពីពេលកន្លងទៅ នេះបើគិតត្រឹមវេលាម៉ោង១១ និង១០នាទី ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ ដោយអ្នកទោសចុងក្រោយ២នាក់នេះ ចាប់បាននៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបូរី អូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

លោក សេង សំអាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា កម្លាំងអាវុធហត្ថ បានសហ ការណ៍ ជាមួយកម្លាំងយោធា កម្លាំងនគរបាល និង កម្លាំងអនុរក្សពន្ធនាគារ បានចាប់អ្នកទោសចំនួន២នាក់ទៀត ដែលជាចំនួនអ្នកទោសចុងក្រោយ ពោលគឺក្រុម អ្នកទោសដែលធ្វើសកម្មភាព ហែកគុកកាលពីយប់ឈានចូលថ្ងៃ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទាំង៧នាក់ យកមកវិញ អស់ហើយ ។

អ្នកទោសទាំង២នាក់ដែលត្រូវចាប់ខ្លួនបានមកវិញចុងក្រោយនេះ មានឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងម្នាក់ទៀត មានឈ្មោះ សៀន ខន ។

លោកមេបញ្ជាការបានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានកាលពីយប់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២១ មានតម្រុយអ្នក
ទោសចំនួន២នាក់បានលួចទូកអ្នកភូមិជិះសំដៅទៅចំណុចកោះហឹប កម្លាំងរបស់លោក និងកម្លាំងសមត្ថកិច្ច សហការណ៍ក៍បានតាមប្រដេញ និងប្រទះឃើញដានជើង លុះដើរតាមដានជើងនោះ ក៍ប្រទះឃើញភ្នក់ភ្លើង អ្នកទោសទាំង២នាក់នោះ ដុតត្រយូងចេកហូប ក្រោយមកទើបបន្តតាមទៀត អ្នកភូមិរាយការណ៍ថា ពួកគេបាន ដកដំឡូង ក្នុងចំការរបស់គេដុតហូប ទើបកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធ ចាប់ខ្លួនបានទាំង២នាក់តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ