ថ្ងៃអង្គារ៍ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០៥០
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ផ្តើមល្បីបញ្ច្រាសខ្យល់ហើយ លោក សុខ ចំរើន ជាទីផ្សារទទួលទិញត្រីពីផលបទល្មើសនេសាទរបាំងបិទព្រែក ក្នុង ស្រុកជលគិរី ដុះស្លែរាប់ឆ្នាំមន្ត្រីជំនាញជលផលសង្ងំមិនព្រមបង្ក្រាបបទល្មើសសូម្បីប៉ុនក្រចក
Wed,17 November 2021 (Time 10:35 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 15នាក់)

ផ្តើមលេចល្បីជាថ្មីហើយ ករណីក្រុមពលរដ្ឋអ្នកប្រព្រឹត្តបទល្មើសនេសាទត្រីខុសច្បាប់ ផ្តើមដាក់របាំងបិទព្រែកឲ្យ កក្រើកឡើងវិញ ហើយ ហើយក្នុងនោះគេក៏ផ្តើមល្បីឈ្មោះថា បុគ្គលម្នាក់ឈ្មោះ សុខ ចំរើន មានមុខងារជាទាហាន រស់នៅក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអ្នកទទួលទិញ ដែលគេនិយាយឲ្យចំទៅ គឺជាទីផ្សារទទួលទិញផលបទល្មើសនេសាទត្រីខុសច្បាប់ ។

តាមសេចក្តីរាយការណ៌ចេញពីទឹកដីស្រុកជលគិរី បានឲ្យដឹងថា ទីតាំងព្រែកមួយចំនួនក្នុង ភូមិសាស្ត្រ ទឹកដីស្រុកជល គិរីនេះ ក្រុមអ្នកធ្វើសកម្មភាពបទល្មើសដាក់របាំងបិទព្រែកបិទផ្លូវទឹកជាច្រើននោះ ដោយហេតុដែលអាចធ្វើសកម្ម ភាពបទល្មើសទាំងអស់នោះទៅបាន គឺពួកគេជ្រកក្រោមស្លាកសហគម ក្រោមលេសថា ប្រមូលផលត្រីទាំងអស់នោះ ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសហគមន៍របស់ពួកគេ ។

សេចក្តីរាយការណ៌នោះក៏បានបញ្ជាក់ផងដែរថា បើតាមច្បាប់ ស្តីពី ជលផល គឺបានបញ្ជាក់យ៉ាងច្បាស់ណាស់ថា រាល់ អ្នកប្រកបផលនេសាទទាំងអស់ គឺដាច់ខាតមិនឲ្យមានសាងឧបករណ៌ស្បៃម៉ុង ឬក៏សំណាញ់សាច់អួន ក៏ដូចជារបាំងលប ទាំងឡាយណាបិទផ្លូលទឹក ចរន្តត្រីហែលឆ្លងកាត់នោះឡើយ ជាក់ស្តែងណាស់ពលរដ្ឋទាំងអស់អាចធ្វើបាទ គឺត្រឹមតែមួយ ភាគបី នៃផ្លូវទឹកប៉ុណ្ណោះ ដោយទុកឲ្យចរន្តត្រីហែលឆ្លងកាត់ជាធម្មតា ដោយឡែកតែទឹកដីស្រុកជលគិរី បែរជាមានការ បិទបាំង ព្រែកមួយចំនួនយ៉ាងជិតបំផុត ហើយក្រុមអ្នកធ្វើបទល្មើសទាំងអស់ ក៏បានធ្វើជាឧបករណ៌កៀត្រី ដោយបាន កំណត់ពេលវេលាយ៉ាងច្បាស់លាស់ ក្នុងការប្រមូលគៀរត្រីម្តងៗ ទៀតផង ។

ស្របពេលទៅនឹងសកម្មភាពបិទព្រែកកើតឡើងវិញយ៉ាងគំហុកនេះ លោក សុខ ចំរើន ដែលតែងល្បីថា ជាថៅកែដុះស្លែ
ក្នុងការទទួលផល ក៏ផ្តើមល្បីបញ្ច្រាសខ្យល់ជាថ្មីទៀតហើយ ដោយប្រភពទម្លាយថា រូបលោកក៏កំពុងតែត្រេកត្រអាល ជាមួយផលបទល្មើសត្រីពីក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទត្រីខុសច្បាប់ ទាំងអស់ជាខ្លាំង ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ក្រុមការងាររបស់អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក សុខ ចំរើន បាននៅឡើយ ទេ ដោយមិនអាចស្វែងរកលេខទូរស័ព្ទទំនាក់ទំនងបាន ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើន ក៏បានលើកឡើងផងដែរថា ករណីដាក់បាំងបិទព្រែកនេះ គួរណាតែថ្នាក់ដឹក នាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំណាត់ការចុះបង្ក្រាបផងទានម្ចាស់ ពីព្រោះបើច្បាប់តាក់តែងមក
ហើយអនុវត្តន៌មិនបានចំពោះតំបន់មួយចំនួននោះ គឺវាមិនខុសពីសុភាសិតមួយឃ្លាថា ទឹកហូក្រោមស្ពាន ក្រោមស្ពានទឹកហូរ នោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ