ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រុមហ៊ុនក្រឡុកស៊ីម៉ងតិ៍ តាន់ ប៊ុនឆេង មួយកន្លែងនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋលើកឡើងថា អាចបង្កឲ្យមានហានិភ័យដល់សុខភាពរបស់ពួកគាត់ រស់នៅក្នុងតំបន់ខាងលើ នាពេល បច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត
Mon,01 November 2021 (Time 09:30 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 213នាក់)

វី! វរ! ហើយម្តងនេះ ក្រុមហ៊ុនក្រឡុកស៊ីម៉ងតិ៍ តាន់ ប៊ុនឆេង មួយកន្លែងថិតនៅ ភូមិថ្នល់បែក ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនគ្រួសារ កើតទុកមិនសុខចិត្តនឹងកំពុងមាន ការព្រួយបារម្ភទៅលើការសាងសង់ធុងក្រឡុកស៊ីម៉ងតិ៍ របស់លោក តាន់ ប៊ុនឆេង ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ ការរស់ នៅរបស់បងប្អូន នឹងជាពិសេសសុខភាពរបស់ពួកគាត់ដែលមានលំនៅដ្ឋានរស់នៅជុំវិញតំបន់ខាងលើនា ពេលបច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត់ ដែលកត្តាទាំងនេះហើយបច្ចុប្បន្ន ពួកគាត់បានផ្តិតជាស្នាមមេដៃដើម្បីសុំកិច្ច អន្តរាគមន៍ដល់អាជ្ញាធរ ឬក៏ស្ថាប័នដែលពាក់ព័ន្ធនឹងជាពិសេស លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំដែល ទើប មកឡើងកាន់តំណែងថ្មី ដោយពួកគាត់ទាំងនេះគោរពស្នើរសុំដល់លោកអភិបាលខេត្តមេត្តា ជួយចាត់មន្រ្តីដែល ពាក់ព័ន្ធចុះមកធ្វើការត្រួតពិនិត្យទៅលើករណីក្រុមហ៊ុនខាងលើមួយនេះ ដែលបាននឹងកំពុងបង្កើតកន្លែងអាជីវកម្ម ធុងក្រឡុកស៊ីម៉ងតិ៍ ក្នុងទីប្រជុំជនប្រជាពលរដ្ឋរស់នៅខាងលើនេះផង។
នេះបើតាមកាលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់មានការព្រួយបារម្ភក្នុងកាសាងសង់ធុងក្រឡុកស៊ី
ម៉ងត៍របស់ក្រុមហ៊ុនខាងលើនេះ ដោយពួកគាត់ថា មិនបានផ្តិតជាស្នាមមេដៃ ដើម្បីប្រគល់សិទ្ធិឲ្យទៅខាងក្រុម ហ៊ុនលោក តាន់ ប៊ុនឆេង ម្តងណាឡើយក្រោយមកពួកគាត់ភ្ញាក់ខ្លួនដូចសពគម្រប់៧ថ្ងៃបន្ទាប់ពីឃើញសកម្មភាព ក្រុមហ៊ុនរបស់លោក តាន់ ប៊ុនឆេង ចាប់ផ្តើមដំណើរក្នុងការសាងសង់ធុងក្រឡុកស៊ីម៉ងតិ៍យកតែម្តង។

ពួកគាត់ក៏បានសម្តែងការ ព្រួយបារម្មណ៏ ថានៅពេលដែល ក្រុមហ៊ុននេះសាងសង់រួចរាល់ វាអាចនិងធ្វើអោយ មានការប៉ះ ពាល់ដល់សុភាព របស់ពួកគាត់ជាពិសេសក្មេងៗតូចៗតែម្តង។ ជុំវិញនិងកាលើកឡើងរបស់ប្រជាពល រដ្ឋទាំងនេះ ។ លោក អ៊ុន បុត្រ អភិបាលនៃគណអភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ពាក់ព័ន្ធនិងច្បាប់សាង សង់ ឬក៏ដំឡើង ធុងក្រឡុកស៊ីម៉ង់តិ័របស់លោក តាន់ ប៊ុនឆេង នេះលោកមិនបានទទួលទម្រុងឯកសារគេថាធ្វើ របៀបមិចនោះទេ មិនដឹងថា ស៊ីញ៉េពីណានិងតាម រយៈពីណាខ្លះគឺលោកក៏អត់បានដឹងដែរ។

ចំណែកលោក អឹម ឌីណា ប្រធានមន្ទីរដែនដីរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ បានបញ្ជាក់ថា ការស្នើរសុំ របស់លោក តាន់ ប៊ុនឆេង ប្រកបអាជីវកម្ម មកដល់មន្ទីរគឺស្នើរសុំដោយត្រឹមធ្វើតែអាគារ ឃ្លាំង សម្រាប់ផ្ទុកសម្ភារៈ សំណង់ប៉ុណ្ណោះ តែចំពោះលោក តាន់ ប៊ុនឆេង សាងសង់ម៉ាស៊ីន ក្រឡុកស៊ីម៉ងតិ៍ខាងមន្ទីរដែនដីរូបនីយកម្ម និងសំ ណង់មិនមានការអនុញ្ញាតិនោះទេ មិនដឹងថាលោកធ្វើនេះមានច្បាប់អនុញ្ញាតិ រឺមិនមានច្បាប់ អនុញ្ញាតិនោះទេ ព្រោះថា សំណង់នេះជាសំណង់គ្រឿងចក្រលោកមិនមានការគ្រប់គ្រងនោះឡើយ។

ដោយលែកលោក តាន់ ប៊ុនឆេង ដែលជាម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់តិ៍ខាងលើ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះឆ្លើយថា រឿងនេះលោកហាក់បីដូចជាអស់សំណើចហើយក៏ចង់សើចជាមួយ នឹងអាជ្ញាធរថាក្រុមហ៊ុន របស់លោកធ្វើដោយមិនមានច្បាប់អនុញាតិនោះ ចំនុចនេះលោកថា ប្រហែលជាថ្ងៃនេះ ឬក៏ថ្ងៃស្អែកក្រុមមន្ត្រី ចម្រុះដែលពាក់ពន្វ័អាចចុះទៅពិនិត្យដល់ទីតាំងកន្លែងរបស់លោកផ្ទាល់ហើយ ។

មួយវិញទៀតជុំវិញឯកសាឬលិខិតបទដ្ឋាននានា លោកថាឲ្យទៅពិនិត្យនៅមន្ទីរពាក់ព័ន្ធ ដែលលោកបានដំកល់ ទុក្ខហើយស្រាប់ដោយឡែកចំពោះស្នាមមេដៃរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានផ្តិតនោះលោកក៏បាន
ទទួលហើយដែរតែសម្រាបបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតៗតំបន់ខាងលើលោក តាន់ ប៊ុនឆេង ថាគឺមានតែ ចំនួន៣គ្រួសារនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ