ស្របពេលទៅនឹងប្រជាពលរដ្ឋជាច្រើនអស់ជំនឿចិត្តលើគណបក្សនយោបាយ ដោយមតិជាច្រើនតែង តែលើកឡើងថា គណបក្សណាក៏ដូចជាគណបក្សណាដែរ កន្លងមកតែងតែអួតខ្លួនឲ្យក្តែងៗតែភាពពិតរកឲ្យតែពលរដ្ឋជឿជាក់មិនបាននោះ ស្រាប់តែកាលពីពេលថ្មីៗនេះ គេបានឃើញគណបក្សខ្មែរអភិវ ឌ្ឍន៌សេដ្ឋកិច្ច បានប្រកាសខ្លួនថា គណបក្សមួយនេះនិងដើរតួរជាគណបក្សប្រឆាំង ប៉ុន្តែមិនប្រើរូបភាព នយោបាយលាបពណ៌ ដោយគណបក្សនេះឈរលើជំហរមួយ គឺជាគណបក្សប្រឆាំងដើម្បីអភិវឌ្ឍន៌ ជាតិ ។ការលើកឡើងបែបនេះកំពុងបានធ្វើឲ្យមហាជនយ៉ាងច្រើនចាប់អារម្មណ៌ ហើយរង់ចាំមើលថា តើអ្នក នយោបាយជំនាន់ថ្មីមួយក្រុមនេះ អាចចេញមុខធ្វើជាកញ្ចក់សម្រាប់សង្គម ក្នុងការឆ្លុះបង្ហាញពីភាព អវិជ្ជមាននានា ទាមទាឲ្យរដ្ឋាភិបាលផ្តល់ការយកចិត្តដោះស្រាយដូចទៅនឹងការអះអាងរបស់ខ្លួនឬយ៉ាង ណា ឬក៏គ្រាន់ដូចជាគណបក្សមួយចំនួន តែងអួតខ្លួនជាបក្សប្រឆាំង ដោយបានត្រឹមតែមួយភ្លើងចំបើង រួចក៏ស្ងាត់ទៅវិញដូចតែគ្នាទេ ។តែបើទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺឃើញមាននិស្សិតបញ្ញវ័នជាច្រើន បានចូលរួម ក្នុងវិស័យនយោបាយ កែទម្រង់ជាតិនេះ ដោយគេឃើញថា រាល់បេក្ខភាពនីមួយៗ គឺសុទ្ធតែធ្វើការប្តេជ្ញា យកខ្លួនមកបំរើប្រយោជន៌សង្គម ដោយមិនអល់អែក ។ជាក់ស្តែងនៅព្រឹកអាទិត្យ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅ ទីស្នាក់ការកណ្តាល របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានបើកអង្គប្រជុំសមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំរបស់ខ្លួនទូទាំងបណ្តារាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យបេក្ខភាពសកម្មជន ដែលចូលរួមឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អណត្តិទី៥ ។កិច្ចប្រជុំមួយនេះ គឺត្រូវដំណើរការឡើងក្រោមអធិបតីភាពលោក ហួន ច័ន្ទថុន ប្រធាន ស្តីទី របស់គណ បក្ស និងដោយមានការសម្របសម្រួលដ៏ល្អពីសំណាក់ឯកឧត្តម ហួន រដ្ឋា អគ្គលេខាធិការគណបក្ស ផងដែរ ព្រមទាំងមានថ្នាក់ដឹកនាំជាច្រើន សុទ្ធសឹងតែជានិស្សិតបញ្ញវ័ន្តទៀតផង ។ជាជំហានបន្ត ក្រោយពីប្រជុំបូកសរុបបញ្ជីបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អណត្តិទី៥នេះផងដែរ គណបក្សមួយនេះ បានសម្រេចនឹងរៀបចំសម្ពោធទីស្នាក់ការសាខារបស់ខ្លួន ចំនួន៤ទីតាំងបន្ថែម នៅអម្លុងក្នុងខែតុលា ឆ្នាំ២០២១នេះ មានទីស្នាក់ការ ខេត្តព្រៃវែង ទីស្នាក់ការ ខេត្តកំពង់ស្ពឺ ទីស្នាក់ការខណ្ឌច្បារអំពៅ និង ទីស្នាក់ខេត្តកំពង់ចាម ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ