ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អង្គភាពព័ត៌មានទូរទស្សន៌កែវភ្នែក អាយធីវី អនឡាញ សំដែងនូវការសោកស្តាយចំពោះកំហុសឆ្គងមួយពេល ដែលយោងប្រភពមិនច្បាស់លាស់ពីប្រជាពលរដ្ឋ បានផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកយាយប្រធាន គណៈកម្មការវត្ត មហាសាគរកោះប្រាំរយ
Tue,08 September 2020 (Time 09:17 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 133នាក់)

នេះគឺជាកំហុសឆ្គងមួយដែលអង្គភាពព័ត៌មានយើងមិនធ្លាប់ជួប នៅក្នុងពេលដែលប្រកបអាជីពអស់រយៈពេល
ជាច្រើនឆ្នាំមកនេះ ដោយហេតុថា អង្គភាពព័ត៌មានទទួលយកប្រភពព័ត៌មានពីប្រជាពលរដ្ឋតែម្ខាង ហើយមិន
បានទំនាក់ទំនងរូបលោកយាយគណៈកម្មការវត្ត ក៏សម្រេចផ្សាយសំណូមពរកាលពីម្សិលមិញនេះ ស្នើសុំនោះ ដោយលើកឡើងថា មូលហេតុដែលព្រះសង្ឃដាច់ចង្ហាន់ព្រោះតែ ប្រជាពលរដ្ឋមិនពេញចិត្តជាមួយរូបលោក យាយ រឿងផ្លាស់ប្តូរ ចៅអធិការវត្តកន្លងមក ជាហេតុធ្វើប៉ះពាល់ដល់កិត្តិយសរបស់លោកយាយយ៉ាងធ្ងន់ធ្ងរ
ជាការពិតនោះ រឿងរ៉ាវរបស់ព្រះសង្ឃ មិនពាក់ព័ន្ធជាមួយរូបលោកយាយទេ ។

នេះជាកំហុសឆ្គងមួយ អង្គភាពព័ត៌មាន និងចុះទៅសុំការអភ័យទោសដោយផ្ទាល់ពីរូបលោកយាយនៅពេល ខាងមុខ ហើយក៏សង្ឃឹមថា មហាជនទាំងអស់អាចនឹងមានការយល់យោគនូវកំហុសឆ្គងរបស់អង្គភាពព័ត៌មាន យើងខ្ញុំ នូវចន្លោះប្រហោងមួយពេលដែលមិននឹងស្មានដល់ ។

ក្នុងនោះផងដែរ ក៏សូមអរគុណចំពោះការសម្រេចរបស់លោកយាយគណៈកម្មការ ដែលតម្រូវឲ្យអង្គភាពព័ត៌ មានខ្ញុំបាទ លុបចោលនូវព័ត៌មានទាំងអស់ដែលពាក់ព័ន្ធជាមួយវត្ត ដើម្បីជួបសម្ភាសជាមួយរូបលោកយាយ
ផ្ទាល់ យកពីការពិតបង្ហាញមហាជនជ្រាប ។

ទោះជាយ៉ាងណាក្តី អង្គភាពព័ត៌មានទូរទស្សន៌កែវភ្នែក អាយធីវីអនឡាញ សូមសំដែងនូវការសោកស្តាយនូវ កំហុសឆ្គងមួយនេះ ហើយសង្ឃឹមថា មហាជនទាំងអស់អាចនឹងជ្រាប ដោយសេចក្តីអនុគ្រោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ