ថ្មីៗនេះ មានការចាប់អារម្មណ៌យ៉ាងច្រើននៅក្រោយពេលដែលបណ្តាញព័ត៌មាននៅក្នុងស្រុកមួយចំនួន បាន ធ្វើការចេញផ្សាយថា រាជរដ្ឋាភិបាល នឹងសម្រេចធ្វើការផ្លាស់ប្តូរទីតាំង សាលាដំបូងរាជធានីភ្នំពេញ -អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានទីតាំងនៅទល់មុខពហុកីឡដ្ឋានជាតិអូរឡាំពិក និងសាលាឧទ្ធរណ៍-មហាអយ្យការអមសាលាឧទ្ធរណ៍ ដែលបច្ចុប្បន្ននៅក្នុងបរិវេណក្រសួងយុត្តិធម៌ ទៅទីតាំងថ្មីនៅឯសង្កាត់ព្រែកលៀប ក្នុងតំបន់អភិវឌ្ឍន៍ របស់ក្រុមហ៊ុន OCIC វិញ។បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កន្លងមកនោះ បង្ហាញជូនពីការអនុញ្ញាត ដោយមានការយល់ព្រមក្នុងការដោះដូរទីតាំងនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផងដែរ ។នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នេះ គឺបានចុះហត្ថលេខាដោយ លោករដ្ឋលេខាធិការ សុក ផេង ដោយបញ្ជាក់ថា ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ-នីហរ័ណ ជាអ្នកទទួលសិទ្ធិសាងសង់ អគារតុលាការថ្មីនេះ ជាថ្នូរទទួលបានទីតាំងចាស់សាលាដំបូងរាជធានីភ្នំពេញ ។ក្រុមហ៊ុន ខាងលើនេះ នឹងចំណាយលើការសាងសង់អគារសាលាយុត្តិធម៌ ហើយនឹងទទួលបានទីតាំងចាស់ នៃសាលាដំបូងរាជធានីភ្នំពេញ-អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានផ្ទៃដីជាង ១,៧ពាន់ម៉ែត្រការ៉េ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកទីតាំងចាស់ នៃសាលាឧទ្ធរណ៍ ដែលស្ថិតក្នុងបរិវេណក្រសួងយុត្តិធម៌ ត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌ ។ទោះជាយ៉ាងណា នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នេះ មិនបានបញ្ជាក់ថា សម្រាប់ការដោះដូរអគារនេះ នឹងចាប់ផ្តើមនៅពេលណា ហើយចំណែកឯការសាងសង់អគារតុលាការថ្មី នឹងត្រូវបញ្ចប់ពេលនោះឡើយដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ