ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ!.. ឈឺភ្នែកសោះ រត់ទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ ស្រាប់តែចាក់ថ្នាំមួយម្ជុលរួចក៏ស្លាប់ តែម្តង បើទោះជាខំបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក៏មិនអាចកែស្ថានការបាន
Sun,06 September 2020 (Time 02:57 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 289នាក់)

ឧិ!.. ជីវិតសត្វលោក កើតមកពិតជាមិនទៀងពិតមែន យ៉ាងណាមិញស្រ្តីម្នាក់គ្រាន់តែឈឺភ្នែកសោះ ស្រាប់តែ ក្រោយពេល មករកឲ្យលោកគ្រូពេទ្យជំនាញភ្នែក ជួយរូបគាត់នោះ លោកគ្រូពេទ្យចាក់ថ្នាំមួយម្ជុល បែរជាស្លាប់ បាត់បង់ជីវិតតែម្តង ក្នុងនោះបើទោះជាខំបញ្ជូលយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រក៏មិនអាចកែបញ្ហាជាតិថ្នាំមួយ ម្ជុលនេះនោះទេ ។

ហេតុការណ៌ដ៏ភ្ញាក់ផ្អើលមួយ ក្រោយពេលស្រ្តីម្នាក់បានស្លាប់ នៅពេលដែលបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីទទួលសេវាចាក់ថ្នាំព្យាបាលភ្នែក នៅមន្ទីរពេទ្យឯកជនមួយនៅក្នុងរាជធានីភ្នំពេញ ដែលមានស្លាក យីហោ មន្ទីពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

បើតាមសាច់ញ្ញាតិជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ សាវន បច្ចុប្បន្នស្នាក់នៅម្ដុំបឹងសាឡាង រាជធានីភ្នំពេញ ដែលមានស្វាមីជាអ្នកលក់សាច់គោ។ ដើមហេតុថា ប្អូនរបស់ខ្លួនមានជំងឺ ភ្នែក ទើបមកទួលសេវាព្យាបាល នៅមន្ទីពេទ្យឯកជនមួយនេះ។ ស្រាប់តែក្រោយពេលចាក់ថ្នាំតាមការណាត់ហើយ បែរជាជនរងគ្រោះ រងនូវប្រតិកម្មជាមួយថ្នាំ បណ្ដាលឲ្យគាំងបេះដូងស្លាប់ តែម្តង ។

សាច់ញ្ញាតិជនរងគ្រោះបានឲ្យដឹងទៀតថា នៅពេលនេះ ក្រុមគ្រួសារជនរងគ្រោះ បានយល់ព្រមទទួលសំណង ពីខាងមន្ទីពេទ្យហើយ។ រីឯសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្របៃណី នៅឯស្រុក ក្រគ ខេត្តពោធិ៍សាត់ ។

ទោះជាខាងមន្ទីរពេទ្យយល់ព្រមផ្តល់សំណងទៅគ្រួសារសពស្ត្ររីរងគ្រោះយ៉ាងណាក៏ដោយ មហាជនជាច្រើន សូមសំណូមពរដល់ក្រសួងសុខាភិបាល មេត្តាជួយមានការរិតបណ្តឹងលើជំនាញវិជ្ជាជីវៈគ្រូពេទ្យ ឲ្យបានខ្លាំង ជាងមុនផង ព្រោះគ្រូពេទ្យ គឺជាអ្នកសង្ក្រោះជីវិតមនុស្ស ហើយបើគ្រាន់តែឈើភ្នែក ក៏ត្រូវបាត់បង់ជីវិតនោះ តើនៅថ្ងៃក្រោយ ឲ្យប្រជាពលរដ្ឋមានជំនឿចិត្តលើគ្រូពេទ្យ បានដោយរបៀបណា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ