ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រាប់គ្រូពេទ្យថា កុំឲ្យដាក់ម៉ាស៊ីនឆ្ពុងលើកូនទៀត ព្រោះកូនគាត់បញ្ឈរភ្នែកហើយ តែគ្រូពេទ្យអះអាងថា មិនអី រហូតកូនប្រុសដាក់ខ្យល់ស្លាប់ ស្រាប់តែគ្រូពេទ្យគេចវេសមិនទទួលខុសត្រូវ រហូតសមត្ថកិច្ចអន្តរាគមន៌ឃាត់ខ្លួន
Sun,27 September 2020 (Time 10:55 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 194នាក់)

មានរឿងអកុសលមួយកើតឡើងលើក្មេងប្រុសអាយុ៣ខែ ខណៈដែលឪពុកម្តាយបាននាំយកទៅឲ្យគ្រូពេទ្យឯកជន ព្យាបាល ហើយនៅទីបំផុតកូនប្រុសរបស់គាត់ត្រូវបានសម្លាប់ នៅទីបំផុតគ្រូពេទ្យរូបនោះ បានព្យាយាមគេច វេស មិនទទួលខុសត្រូវ ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមបណ្តឹងរបស់ឪពុកម្តាយកុមាររងគ្រោះ ។

ហេតុការណ៌ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ វេលាម៉ោង៧ និង០០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះ ពេទ្យឯកជនមួយ ដែលមានឈ្មោះ ផាត់ ពិទូរ្យ ជាគ្រូពេទ្យព្យាបាល ដែលមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុក សំបូរ ខេត្តក្រចេះ ។

បើតាមសេចក្តីរាយការណ៌បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ព្រោះតែកុមារឈ្មោះ រ៉ង ពិសិទ្ធ អាយុ៣ខែ ភេទប្រុស មានជម្ងឺ ត្រូវបានឈ្មោះ ហ៊ន បុណ្ណារិទ្ធ និងប្រពន្ធ ដែលជាឪពុកម្តាយ ដែលមានទី តាំងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ បានយកមកព្យាបាលនៅពេទ្យឯកជន វេជ្ជបណ្ឌិត ឈ្មោះ ផាត់ ពិទូរ្យ ។

នៅពេលយកកូនមកដល់ផ្ទះពេទ្យភ្លាម គ្រូពេទ្យបានពិនិត្យថា កូនរបស់គាត់ មានអាការ:មានស្លេះរុំទងសួត ហើយលោកគ្រូពេទ្យ បានយកកូនរបស់គាត់ទៅដាក់ម៉ាស៊ីនឆ្ពុង ដើម្បីឲ្យស្រួលដកដង្ហើម តែពេលនោះឪពុកឈរ មើលឃើញកូនបញ្ឈរភ្នែក ក៏ប្រាប់គ្រូពេទ្យឲ្យឈប់ឆ្ពុងទៅ ព្រោះកូនគាត់បញ្ឈរភ្នែកហើយ ពេលនោះពេទ្យឆ្លើយ ថាមិនអីទេ នៅពេលគ្រូពេទ្យកំពុងតែឆ្ពុង កូនរបស់គាត់បានដាច់ខ្យល់ស្លាប់តែម្ដងទៅ ។

ពេលកូនរបស់គាត់ស្លាប់ លោកគ្រូពេទ្យ ផាត់ ពិទូរ្យ អត់ទទួលខុសត្រូវ ហើយថែមនិយាយថា ចង់ទៅប្ដឹងពីណា ទៅប្ដឹងទៅ គាត់ទទួលខុសត្រូវចំពោះមុខច្បាប់ ។ ក្រោយពីគ្រូពេទ្យឈ្មោះ ផាត់ ពិទូរ្យ និយាយរួចហើយ បុរសជា ឪពុក និងម្តាយកុមាររងគ្រោះ ក៍បីកូនដែលស្លាប់នោះ មកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៏ដល់កូនរបស់គាត់ និងចាត់ការតាមនីតិវិធីច្បាប់ ។

ជាក់ស្តែង លុះដល់វេលាម៉ោង១២ និង៥នាទី តាមបញ្ជារលោក កែវ សុជាតិ ព្រះរាជអាជ្ញាបានបញ្ជាឲ្យធ្វើការ ឃាត់ខ្លួនលោកគ្រូពេទ្យឈ្មោះ ផាត់ ពិទូរ្យ ដើម្បីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធី ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ