នៅព្រឹកថ្ងៃព្រឹកថ្ងៃអង្គារ ០៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នេះ ព្រះគ្រូ ហោ ម៉េងខេង ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា សង្ឃរាជាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាសម្តេចព្រះសុមេធាធិបតី កិត្តិ ឧទ្ទេសៈ បណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះលេខាអនុគុណស្រុកស្អាង ជាព្រះចៅអធិការវត្ត មហាសាគរកោះប្រាំរយ ស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានដឹកនាំសម្ភារៈជាច្រើន យកទៅជូន កាកបាតក្រហមកម្ពុជា ស្រុកស្អាង ខេត្តកណ្តាល ដើម្បីចូលរួមចំណែកជួយដល់ពលរដ្ឋរងគ្រោះ ដែលជួបប្រទះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ និងខ្យល់កន្តា្រក់ ។សេចក្តីរាយការណ៌បានប្រាប់ឲ្យទូរទស្សន៌កែវភ្នែកឲ្យដឹងថា បើទោះបីវត្តមហាសាគរកោះប្រាំរយ ស្ថិតនៅមាន ការខ្វះខាតច្រើនយ៉ាងណាក្តី ប៉ុន្តែជានិច្ចជាកាល គេតែងឃើញព្រះគ្រូតែងយកចិត្តទុកដាក់ ជាមួយទៅសង្គមជា ប្រចាំផងដែរ ក្នុងនោះនៅរាល់ពេលដែលពលរដ្ឋមួយចំនួន ជួបនូវបញ្ហាទីទាល់ ខ្វះខាតការហូបចុកនានា គឺព្រះ គ្រូតែងបានជួយយកអាសារ ប្រជាពលរដ្ឋទាំងអស់នោះយ៉ាងច្រើន គួរឲ្យកើតសសើរ ។ជាក់ស្តែងនៅពេលនេះ នៅពេលព្រះគ្រូបានឃើញពីការខិតខំយកចិត្តទុកដាក់របស់ កាកបាតក្រហមកម្ពុជា ស្រុកស្អាង ខេត្តកណ្តាល បានព្យាយាមជួយគាំពារ ជួយដល់ពលរដ្ឋប្រឈមនូវគ្រោះធម្មជាតិ ទឹកជំនន់ និង ខ្យល់កន្ត្រាក់ នៅពេលបច្ចុប្បន្ន និងពេលខាងមុខផងនោះ បើទោះបីវត្តនៅមានសភាពខ្វះខាតក៏ដោយក្តី ប៉ុន្តែ ព្រះគ្រូ នៅតែមានទឹកចិត្តចូលរួមជួយពលរដ្ឋទូទៅ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូល ផងដែរ ។សម្ភារៈដែលបានប្រគល់ជូនដល់កាកបាតក្រហម រួមមាន អង្ករ១០បាវ ទឹកស៊ីអ៉ីវ ១០យួរ ទឹកត្រី១០យួរ ទឹកផ្លែ ឈើ១០កេះ ទឹកសុទ្ធ១០កេះ និងបច្ច័យថវិកា៥០ម៉ឺនរៀល ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ