ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មិនដឹងថាមូលហេតុអ្វី ព្រះសង្ឃមួយអង្គ សម្រេចយកសាំងចាក់ដុតខ្លួនឯង ក្នុងកុដិ យ៉ាងរន្ធុត
Mon,21 September 2020 (Time 09:59 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 150នាក់)

មានហេតុការណ៌ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ខណៈដែលមានផ្សែងខ្មៅហុយខ្មួលខ្មួញ ចេញពីបន្ទប់ព្រះសង្ឃមួយអង្គ ធ្វើឲ្យព្រះសង្ឃជាច្រើនអង្គមានការ បាននាំគ្នាទៅគាស់ទ្វារបន្ទប់ព្រះសង្ឃដែលកំពុងមានហុយផ្សែងនោះ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ ហើយអ្វីដែលភ្ញាក់ ផ្អើលបំផុតនោះ គឺព្រះសង្ឃអង្គបានសុគត់បាត់ទៅហើយ ដោយត្រូវបានភ្លើងឆេះខ្លោច មើលរូបស្ទើរលែងយល់ តែម្តង ។

តាមបណ្តាញព័ត៌មានក្នុងស្រុកជាច្រើន កំពុងបានចែករំលែក បានឲ្យដឹងថា ព្រះសង្ឃរងគ្រោះ មានព្រះនាម ហ៊ាត ហ៊ាក ព្រះជន្ម២៤វស្សា មានស្រុកកំណើត នៅឃុំបាល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ព្រះសង្ឃរងគ្រោះនេះ ទើបតែមកគង់នៅវត្តកណ្តាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង មានរយៈពេលប្រមាណ៥ខែមកហើយ ដើម្បីរៀននៅសាលាពុទ្ធិកៈ វិទ្យាល័យ អឺងធួង ( ក្នុងទីអា រាម វត្តពោធិវាល) ប៉ុន្តែមិនដឹងជាមានវិបត្តិអ្វីទេ បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចាក់សាំងដុត ព្រះកាយ បណ្តាលឲ្យសុគតភ្លាមៗ យ៉ាងអាណោចអាធ័មបែបនេះ ។

បើតាមព្រះចៅអធិការវត្តកណ្តាល ព្រះនាម កែវ សំពង់ បានឲ្យដឹងថា មុនពេលកើតហេតុ គឺឃើញមានផ្សែង ចេញពីកុដិរបស់សង្ឃរងគ្រោះ ទើបព្រះដ៏ទៃជាច្រើនអង្គមានការភ្ញាក់ផ្អើល បាននាំគ្នាគាស់ទ្វារកុដិ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ ក៏ប្រទះឃើញសង្ឃរងគ្រោះអង្គនោះ បានសុគតនៅលើគ្រែបាត់ទៅហើយ ដោយត្រូវអណ្ដាត ភ្លើងឆេះរោលមើលលែងយល់តែម្តង ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងកោសល្យវិច័យ ក៏បានចុះទៅដល់ទីតាំង និង ពិនិត្យយ៉ាងហ្មត់ចត់ផងដែរ ប៉ុន្តែនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ ដោយរង់ចាំធ្វើការ ស្រាវ ជ្រាវបន្តទៀត ។ ចំណែកសពសង្ឃរងគ្រោះអង្គនោះ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ ដើម្បីចាត់ចែង រៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ