ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយ ភ្នំសខេត្តកំពតត្រូវបានបុគ្គលអ្នកមានអំណាចនាំគ្នាកាយថ្មលក់ធ្វើអាជីវកម្ម ហើយហ៊ុម ព័ទ្ធទន្ទ្រាន យកដីភ្នំ ធ្វើជាកម្មសិទ្ធិឯកជនយ៉ាងគគ្រឹកគគ្រេង លោក ជាវ តាយ អភិបាលខេត្តកំពត កំពុងត្រូវពល រដ្ឋរិៈគន់ថា រក្សាភាពស្ងៀមស្ងាត់យ៉ាងចម្លែកណាស់
Fri,07 August 2020 (Time 09:39 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 305នាក់)

ក្លាយជារិៈគន់ឲ្យរអូមរអាមពេញស្រុកទឹកឈូ ករណីដែលភ្នំជាច្រើនត្រូវបានកាយយកធ្វើជាកម្មសិទ្ធបន្តបន្ទាប់
ដោយស្ថិតនៅក្រោមការដឹកនាំរបស់លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត គេឃើញខេត្តកំពតទាំង មូល មិនថាភ្នំទាំងនោះ មានច្បាប់វិនិយោគ ឬក៏ជារម្មណីយ៌ដ្ឋានអភិរក្សការពារនោះទេ ជានិច្ចជាកាលភ្នំជា ច្រើននោះ ត្រូវបានក្រុមឈ្មួញបំផុសឲ្យប្រជាពលរដ្ឋកាប់គាស់ដឹកលក់ឲ្យខ្លួនយ៉ាងរំភើយ ដោយមិនមានការ ទប់ស្កាត់ ពីសំណាក់អាជ្ញាធរសោះឡើយ ។

ជាក់ស្តែង ទីតាំងភ្នំមួយដែលមានឈ្មោះថា ភ្នំស ត្រូវបានប្រជាពលរដ្ឋនាំគ្នាលើកឡើងថា វាជារម្មណីយ៌ដ្ឋានមួយ ដែលប្រជាពលរដ្ឋចូលទៅធ្វើបុណ្យនៅវត្តភ្នំសនោះ ហើយក៏តែងកំសាន្តលេងលំហែអារម្មណ៌ នៅតាមជើងភ្នំ បន្ទាប់ពីធ្វើបុណ្យដាក់បាតប្រគេនចង្ហាន់ដល់ព្រះសង្ឃរួចហើយ ស្រាប់តែនៅពេលនេះ គេបានឃើញក្រុម ឈ្មួញអ្នកមានអំណាច បាននាំគ្នាបំផុសឲ្យពលរដ្ឋកាប់គាស់ថ្មភ្នំលក់ឲ្យខ្លួន ហើយបន្ទាប់ពីដីភ្នំមានសភាព រាបស្មើ ពួកគេក៏បានធ្វើហ៊ុមព័ទ្ធដីភ្នំទន្ទ្រានយកធ្វើជាកម្មសិទ្ធពួកគេ ទៀតផង ។

ទីតាំងភ្នំសនេះ ស្ថិតនៅភូមិព្រៃឃ្មុំ ជាប់ព្រំប្រទល់ភូមិម៉ាក់ប្រាង ស្ថិតនៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត នៅពេលនេះ ដីនៅតាមជើងភ្នំត្រូវបានគេឃើញបុគ្គលអ្នកមានអំណាច ហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធឯកជនជាបន្ត បន្ទាប់ ស្ទើរតែដល់ចង្កេះភ្នំទៅហើយ ចំណែកអស់លោកអាជ្ញាធររដ្ឋអំណាចមូលដ្ឋាន គឺមិនធ្លាប់ឃើញ មាន អើពើ រវីរល់សួរនាំម្តងណាឡើយ ។

តាមប្រភពពីពលរដ្ឋដែលរស់នៅក្បែរភ្នំសនោះ បាននិយាយថា ក្រុមបុគ្គលដែលមានអំណាចទាំងនោះ ដោយ
ហេតុតែមានមហិទ្ធិរិទ្ធដ៏មហាអស្ចារ្យ ហ៊ុមព័ទ្ធទន្ទ្រានយកដីជើងភ្នំដែលជាដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធបាន គេល្បីថា បុគ្គលអ្នកមានអំណាចទោះនោះ សិទ្ធស្នាលជាមួយទៅនឹងរូបលោក ជាវ តាយ ដែលជាថ្នាក់ដឹកនាំខេត្ត ពោលប្រសិនបើពលរដ្ឋស្លូតត្រង់ធម្មតាវិញនោះ ហ៊ានតែធ្វើបែបនេះ បើមិនជាប់គុកទេ មានតែចម្លែកអារឿង ទន្ទ្រានដីភ្នំដីរដ្ឋនេះ ។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងស្រុកទឹកឈូបានបន្តថា ពួកគាត់មិនយល់នោះទេ ខេត្តកំពត កាលពីសម័យ លោកអភិបាលខេត្តមុនៗ គឺមិនសូវជាឃើញមានសកម្មភាពកាយដីភ្នំ និងទន្ទ្រានយកដីរដ្ឋនោះទេ ប៉ុន្តែចូលដល់ សម័យលោក ជាវ តាយ ធ្វើជាអភិបាលខេត្តកំពតនេះ គេឃើញភ្នំជាច្រើនត្រូវបានកាយបំផ្លិចបំផ្លាញ លើសពី នេះ ទីតាំងដីរដ្ឋជាច្រើន មិនថាតែនៅជុំវិញភ្នំ ឬក៏ជាតំបន់ ដៃព្រែក ដៃអូរ នោះទេ គឺក្រុមអ្នកមានអំណាចតែង តែធ្វើការទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជនជារឿយៗ ហើយចំពោះលោក ជាវ តាយ ជាអភិបាលខេត្ត គឺហាក់បី ដូចជារក្សាភាពស្ងៀមស្ងាត់ ផងដែរ ។

ទាក់ទិនទៅនឹងព័ត៌មានកាយដីភ្នំស លក់ ក៏ដូចជាហ៊ុមព័ទ្ធទន្ទ្រានយកដីរដ្ឋផងនោះ ពលរដ្ឋសំណូមពរ ដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយចាត់ឲ្យមន្ត្រីរបស់ ក្រសួងបានមកចុះពិនិត្យផង ព្រោះតែគេលេចល្បីថា បុគ្គលដែលហ៊ានទន្ទ្រានយកដីភ្នំធ្វើជាកម្មសិទ្ធិនេះ ប្រសិន បើគ្មានខ្នងបង្អែកនោះទេ គេក៏មិនហ៊ានថ្លើមធំពាសមេឃយ៉ាងនឹងដែរ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានទូរទស្សន៌កែវភ្នែក អាយធីវី នៅមិនអាចសុំការបំភ្លឺ ពីរូប លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ