ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រជាពលរដ្ឋ និងរដ្ឋអំណាច ភូមិព្រៃស្នួល ឃុំរវៀង ស្នើសុំលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អន្តរាគមន៌ ក្នុងការស្តារអូសចាស់ធ្វើជាមេទឹក ជូនពួកគាត់ឲ្យបានឆាប់ ទាន់អ្នកដែលមានលទ្ធភាព កំពុងរង់ចាំ ជួយជីកស្តារជូនពួកគាត់
Fri,07 August 2020 (Time 12:09 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 366នាក់)

ទុក្ខលំបាករបស់ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ ដែលស្ថិតនៅក្នុងភូមិព្រៃស្នួល និងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលតែងតែរងផលប៉ះពាល់ដំណាំស្រូវពួកគាត់ស្វិតជាអន្លើៗ ព្រោះតែខ្វះជាតិទឹកនោះ
ក្នុងរយៈពេលប៉ុន្មានខែមុននេះ ពួកគាត់មានសេចក្តីត្រេកអរយ៉ាងខ្លាំង ខណៈដែលមានបុគ្គលម្នាក់ឈ្មោះ អ៊ុំ ម៉ាក បានយកគ្រឿងចក្រកាយស្តារដីអូរចាស់ឡើងវិញ នៅក្រោយពេលដែលពួកគាត់ផ្តិតមេដៃ ស្នើសុំប្រភពទឹក សំ រាប់ជួយស្រោចស្រប់កសិផលរបស់ពួកគាត់ ស្រាប់តែមួយរយៈនេះ គម្រោងស្តារដីអូរចាស់ធ្វើប្រភពទឹកឡើងវិញ នេះ ត្រូវបានផ្អាកសកម្មភាព ព្រោះតែអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ខេត្ត ដាក់បម្រាមមិនឲ្យធ្វើសកម្មភាពបន្ត ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃស្នួល បានឲ្យដឹងថា ព្រោះតែមិនមានប្រភពទឹកសម្រាប់ជួយទ្រទ្រង់ ដំ ណាំកសិផលរបស់គាត់បាននោះ ជាក់ស្តែងកាលពីអម្លុងខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ប្រជាពលរដ្ឋប្រមាណ ជាង១០០គ្រួសារ បានផ្តិតមៃស្នើសុំថ្នាក់ដឹកនាំមូលដ្ឋាន ធ្វើយ៉ាងណាជួយស្តារដីអូរចាស់នោះឡើងវិញ ដើម្បី មានប្រភពទឹកជួយស្រោចស្រប់ដំណាំកសិផលរបស់ពួកគាត់ បើពុំដូច្នោះទេ ដំណាំស្រូវរបស់ពួកគាត់តែងស្កក ខូចអស់ ស្ទើរតែរៀងរាល់ឆ្នាំ ធ្វើមិនបានផលសោះទេ ។

ដោយឃើញពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅនឹងភ្នែកនោះ អាជ្ញាធររដ្ឋអំណាច ដែលមានលោក ម៉ឹង កុក មេ ភូមិព្រៃស្នួល លោក សាំង អាន មេភូមិក្រាំងធ្នង់ លោក កឹម ពន្លក មេឃុំរវៀង បានស្នើសុំទៅលោកអភិបាល ស្រុកសំរោង ដើម្បីជួយពលរដ្ឋដែលចាំបាច់ត្រូវការប្រភពទឹកទាំង២ភូមិនេះ។ ក្នុងនោះផងដែរលោក កេត ម៉ៅ ក្នុងនាមជាអភិបាល នៃគណៈអភិបាលស្រុក លោកបានចំណាឯកភាព នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ តាមការស្នើសុំរបស់ប្រជាពលរដ្ឋទាំងពីរភូមិ គឺភូមិព្រៃស្នួល និងភូមិក្រាំងធ្នង់ ដោយឡែកតែថវិកាសម្រាប់ប្រើ ប្រាស់ក្នុងការជីស្តារដីអូរចាស់នេះឡើងវិញ អាជ្ញាធររដ្ឋអំណាចនៅមិនមានកញ្ចប់សម្រាប់ដោះស្រាយនោះទេ ទើបអាជ្ញាធរសម្រេចធ្វើការដោះដូរជាមួយនឹងរូបលោក អ៊ុំ ម៉ាក ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ដោយ ឃើញថា រូបគាត់មានគ្រឿងចក្រ អាចនឹងជីកស្តារអូរចាស់នោះតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ។

តាមកិច្ចព្រមព្រៀង នៃការដោះដូរនេះ ខាងអាជ្ញាធរបានសុំឲ្យមានទ្រង់ទ្រាយអូរចាស់មេទឹកឡើងវិញនោះទេ ចំណែកអាចម៌ដីដែលជីកយកចេញពីអូរនោះ ខាងលោក អ៊ុំ ម៉ាក គាត់អាចយកទៅធ្វើការដោះដូរជាប្រេងសាំង យ៉ាងណាៗ តាមគោលបំណងរបស់គាត់បាន សំខាន់បំផុតត្រូវមានអូរ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។

ស្របពេលទៅនឹងការលើកឡើងរបស់អាជ្ញាធរ លោកអ៊ុំ ម៉ាក ក៏បានប្រាប់ឲ្យទូរទស្សន៌កែវភ្នែក ដឹងផងដែរថា
ជាការពិតរូបលោក ក្នុងនាមជាប្រជាពលរដ្ឋដែលមានគ្រឿងចក្រធ្វើសកម្មភាពជីកស្តារអូរចាស់នេះឡើង គឺ ធ្វើតាមការណែនាំរបស់អាជ្ញាធរទាំងអស់ ពីព្រោះថា មុនពេលជីកស្តារដីអូរចាស់នេះ គឺខាងមន្ត្រីសីរិយោដី ស្រុក ខាងមន្ត្រីធនធានទឹកស្រុក ព្រមទាំងមន្ត្រីកសិកម្មស្រុក រួមនិងរដ្ឋអំណាចមូលដ្នាន បានចុះទៅកំណត់ ព្រំដីមាត់អូរនោះ ឲ្យគាត់ជីក និងលើកជាទំនប់តាមផែនការរបស់អាជ្ញាធរទាំងអស់ ស្រាប់តែក្រោយពេលដែល រូបគាត់ ចំណាយប្រេងសាំធ្វើទំនប់អស់ម៉ាគគោក នៅពេលនេះអាជ្ញាធរបែរជាហាមឃាត់មិនឲ្យគាត់ជីកស្តារ អាចម៌ដីឡើងវិញ ធ្វើឲ្យរូបគាត់ខាតបង់ទាំងពេលវេលា និងប្រាក់កាសកាន់តែច្រើនទៅៗ ។

ទាក់ទិនទៅនឹងការលើកឡើងរបស់លោក អ៊ុំ ម៉ាក នេះផងដែរ លោកមេភូមិព្រៃស្នួល បានបញ្ជាក់ថា ក្នុងនាម រូបលោកជាមេភូមិ ពលរដ្ឋរស់នៅក្នុងភូមិ គឺរូបលោកបានបែងចែកអស់ហើយ គ្មានអ្នកណាដែលថាមិនមានដី នោះទេ ចំណែកដីដែលមានទំនាស់នោះ គឺជាដីរបស់រដ្ឋ ដីអូរចាស់ ដែលរដ្ឋសម្រេចរក្សាទុកធ្វើជាមេទឹកជូន ទាំងពីរភូមិ ប្រើប្រាស់ដំណាំកសិផល ផ្ទុយទៅវិញដោយឡែកតែពលរដ្ឋបួនប្រាំនាក់ កែនមនុស្សទាំងកូនទាំងចៅ នាំគ្នាឆ្លើយបំពានព្រោះចង់បានដីអូរចាស់របស់រដ្ឋធ្វើជាកម្មសិទ្ធិ គឺជារឿងមិនត្រឹមត្រូវនោះឡើយ ។

លោកមេភូមិបានបញ្ជាក់ថា ព្រោះតែឃើញដីទំនេ ពលរដ្ឋបួនប្រាំនាក់នោះ បាននាំគ្នាទៅធ្វើស្រែ ទាំងខាងរដ្ឋអំ ណាចភូមិក៏បានហាមហើយ ប៉ុន្តែពួកគាត់នោះនិយាយថា គឺធ្វើស្រែសិន បើរដ្ឋយកថ្ងៃណាចាំគិតថ្ងៃនឹងទៅ ស្រាប់តែឥឡូវ ពួកគាត់លេងមែនទែន ដោយទាមទាឲ្យរដ្ឋអំណាចចេញប្លង់ដីអូរនោះ ឲ្យជាកម្មសិទ្ធិពួកគាត់ជា រឿងមួយធ្វើឲ្យហួសចិត្តយ៉ាងខ្លាំង ដោយលោកសុំបញ្ជាក់ថា បើពលរដ្ឋពីរបីនាក់នោះគាត់ទាមទាឲ្យរដ្ឋចេញប្លង់ ឲ្យពួកគាត់បាន អញ្ចឹងមនុស្សជាង១០០គ្រួសារ ទាំងពីរភូមិ ពួកគេក៏មានសិទ្ធិទាមទាធ្វើប្លង់លើដីអូរចាស់នោះ បានដូចគ្នា ហើយបើតែយ៉ាងនឹង មិនបាត់បង់ដីរបស់រដ្ឋអស់ហើយទេឬយ៉ាងណា ?

ទាក់ទិនទៅនឹងព័ត៌មានខាងលើ រូបលោក សូមសំណូមពរ សូមថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំខេត្ត ជាពិសេសនោះ គឺរូបលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ សូមមេត្តាជួយពិនិត្យឲ្យបានច្បាស់ផង មុននិង សម្រេចជឿបុគ្គលមួយចំនួន ជាហេតុដែលនាំគ្នាហែកដីអូររបស់រដ្ឋជាកម្មសិទ្ធិឯកជនរបស់ពួកគេនៅពេលខាង មុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ