ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអាមចំនួន ៦៨ គ្រួសារ កំពុងស្នើសុំឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយអន្តរា គមន៌ ផ្តល់យុត្តិថម៌ជូនពួកគាត់ ដោយអះអាងថា បុគ្គលពីរនាក់ឈ្មោះ ចាន់ ស៊ុំ និងឈ្មោះ ទូច សុផល បាន ធ្វើប្លង់ រំលោភយកដីពួកគាត់
Thu,27 August 2020 (Time 11:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 236នាក់)

ទឹកភ្នែកប្រជាពលរដ្ឋជាច្រើនក្នុងចំណោម៦៨គ្រួសារ រស់នៅក្នុង ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគិរី កំពុងបានបង្ហូរទឹកភ្នែក ស្នើសុំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយអន្តរាគមន៌ផ្តល់យុត្តិធម៌ជូន ដល់ពួកគាត់ ខណៈដែលដីពួកគាត់ប្រមាណជាងមួយរយហិកតា ត្រូវបានបុគ្គលពីរនាក់ឈ្មោះ ចាន់ ស៊ុំ និងឈ្មោះ ទូច សុផល បានរំលោភយកធ្វើជាកម្មសិទ្ធរបស់ខ្លួន ។

ប្រជាពលរដ្ឋជាច្រើននោះបានអះអាងថា ដីទាំងអស់នោះ គឺពួកគាត់កាន់កាប់គាស់រានបង្កបង្កើនផលតាំងតែ
ពីឆ្នាំ២០០០មកម៉្លេះ ស្រាប់តែនៅឆ្នាំ២០១៧ ឈ្មោះ ចាន់ ស៊ុំ បានប្តឹងពលរដ្ឋក្នុងភូមិឈ្មោះ ពៅ អូន ទើប បែកធ្លាយថា ដីធ្លីរបស់ពួកគាត់ទាំង៦៨គ្រួសារ ត្រូវបានឈ្មោះ ចាន់ ស៊ុំ និងឈ្មោះ ទូច សុផល បានធ្វើប្លង់ ហ៊ុមព័ទ្ធយកជាកម្មសិទ្ធរបស់គេ ទាំងកសិផល ស្រែ និងចម្កា របស់ពួកគាត់ ប្រមូលផលជារៀងរាល់ឆ្នាំនោះ ។

ពលរដ្ឋទាំង៦៨គ្រួសារ សំណូមពរផងដែរដល់លោកទេសរដ្ឋមន្ត្រី ឧិម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំ ពើពុករលួយ សូមមេត្តាជួយបើកការស្រាវជ្រាវ ចំពោះបុគ្គលទាំងពីរខាងលើផង ពីព្រោះថាដីទាំងអស់នោះ ពួកគាត់រស់នៅកាន់កាប់ និងបង្កបង្កើនផល គឺមានទាំងរដ្ឋអំណាចភូមិឃុំដឹងឮផងដែរ ហើយតើបុគ្គលទាំងពីរ ជានរណា ដែលមានឥទ្ធិពលម៉្លេះ ដោយសុខៗស្រាប់តែមកធ្វើប្លង់ហ៊ុមព័ទ្ធយកដីពួកគាត់ទាំងអស់ ទាំងដឹងថា ចំការរបស់ពួកគាត់ប្រមូលផលរាប់សិបឆ្នាំមកហើយ ជាភស្តុតាងរបស់ពួកគាត់ស្រាប់ នោះ ។

ពលរដ្ឋទាំងអស់បានអះអាងថា ករណីដែលបុគ្គលឈ្មោះ ចាន់ ស៊ុំ និងឈ្មោះ ទូច សុផល អាចរំលោភយកដីរបស់ពួកគាត់យ៉ាងងាយបែបនេះ គឺប្រាកដជាមានមន្ត្រី អ្នកមានអំណាចមួយចំនួន សមគំនិត ឃុបឃិតនៅពី ក្រោយខ្នងមិនខាន បើពុំដូច្នោះនោះទេ មនុស្សម្នាក់ ឬក៏ពីរនាក់ ពួកគាត់ជឿថា គ្មានសមត្ថភាពណាដែល អាចធ្វើប្លង់ ហ៊ុមព័ទ្ធយកដីរបស់ ពួកគាត់បានយ៉ាងស្រស់ៗ បែបនេះនោះទេ ។

លើសពីនេះផងដែរ ប្រជាពលរដ្ឋទាំង៦៨គ្រួសារ សំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា សូមមេត្តាជួយមានចំណាត់ការជួយដល់ទុក្ខលំបាករបស់ពួកគាត់ផង ពីព្រោះ ថា បើពួកគាត់ពិតជាត្រូវបុគ្គលពីរនាក់ ស្ងាត់ៗលួចធ្វើប្លង់យកដីពួកគាត់បានយ៉ាងងាយៗបែបនេះ តើនៅ ថ្ងៃខាងមុខទៅ ពួកគាត់ត្រូវមានអ្វីជាទីពឹងក្នុងជីវិត ហើយតើនេះឬ ការកាត់បន្ថយភាពក្រីក្ររបស់ថ្នាក់ដឹក នាំ មានចំពោះរាស្រ្តនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ