ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រជាពលរដ្ឋ ៩គ្រួសារ រស់នៅក្នុងភូមិពូរាំង ផ្ទុះការតវ៉ារឿងដែលមន្ត្រីបរិស្ថាន និងកម្លាំងចម្រុះ ចុះដកបង្គោល ព្រំដីរបស់ពួកគាត់
Thu,27 August 2020 (Time 09:37 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 123នាក់)

កាលពីថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២០ ប្រជាពលរដ្ឋប្រមាណជា៩គ្រួសារ ដែលរស់នៅក្នុងភូមិពូរាំង ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ផ្ទុះការតវ៉ាដល់មន្ត្រីបរិស្ថាន រួមកងកម្លាំងរាជអាវុធហត្ថ និងកម្លាំង ចម្រុះចុះដកបង្គូលព្រំដីរបស់ពួកគាត់ជាច្រើនបង្គោល ។

សេចក្តីរាយការណ៌ចេញពីភូមិរាំង បានប្រាប់ឲ្យដឹងថា ទីតាំងដីខាងលើនេះ ដំបូងឡើយពួកគាត់បានដាំបង្គោល ឈើក្រាក់ ប៉ុន្តែដោយបង្គោលឈើក្រាក់ដែលកប់ទៅក្នុងដីវាពុកអស់ ពួកគាត់ក៏បានដាំបង្គោលថ្មជំនួសវិញ ស្រាប់តែមានរឿងបែបនឹងកើតឡើងតែម្តងទៅ ។

ក្នុងនោះដែរឈើមួយចំនួនដែលពលរដ្ឋពួកគាត់បានដឹកយកទៅគរទុក្ខ ដើម្បីគ្រោងនឹងសាងសង់ផ្ទះសម្បែងនោះ ខាងមន្ត្រីបរិស្ថាន ក៏បានប្រមូលទៅរក្សាទុកក្នុងកន្លែងខ្លួនអស់ផងដែរ ទើបពួកគាត់ទាំងអស់គ្នាកើតទុក្ខមិនសុខ ចិត្ត ក៏បានប្រមូលផ្ដុំគ្នា ធ្វើការតវ៉ានៅមុខសាលាឃុំអូររាំង ដើម្បីទាមទាយកដី នឹងរកយុត្តិធម៌ដែលមន្ត្រីបរិស្ថាន ទាមទារឲ្យប្រគល់បង្គោលព្រំដី និងឈើមួយចំនួនមកឲ្យពួកគាត់វិញ ។

ពលរដ្ឋទាំងអស់នោះ ពួកគាត់បានបញ្ជាក់ថា ដីនេះពួកគាត់បានកាន់កាប់តាំងពីយូរណាស់មកហើយ គិតចាប់ ពីឆ្នាំ១៩៨៧ រហូតមកដល់សព្វថ្ងៃនេះ ក៏មានបញ្ហារឿងនេះកើតឡើង ដោយពួកគាត់ គឺជាជនជាតិភាគតិច មិនដឹងធ្វើយ៉ាងម៉េច មានតែលើកដៃអង្វរករ សូមប្រមុខរាជរដ្ឋាភិបាល ឲ្យជួយដោះស្រាយដល់ពួកគាត់ផង ។

ប្រជាពលរដ្ឋទាំងអស់នោះបានបន្តទៀតថា ដីរបស់ពួកគាត់មានសរុបទាំងអស់ចំនួន ៦ហិកតា សម្រាប់ ៩គ្រួ សារនេះ ពួកគាត់គឺជាប្រជាពលរដ្ឋក្រីក្រ និងចាស់ៗអស់ហើយ គ្មានកម្លាំងឯណា នឹងតតាំងឡើយ តើឲ្យពួក គាត់សង្ឃឹមអ្វីទៀត បើមានតែដីម្នាក់បន្តិចទុកគ្រាន់និងដាំដំណាំវិលជុំ ដើម្បីទ្រទ្រង់គ្រួសារ និងចិញ្ចឹមជីវិតរបស់ ពួកគាត់តែប៉ុណ្ណោះ ។

ពលរដ្ឋទាំងអស់នោះបានបញ្ជាក់ថា ដីរបស់ពួកគាត់នេះ ក៏បានទទួលស្គាល់ពីមេភូមិ និងមេឃុំ តាមដំណើរ រឿងពួកគាត់ មិនសូវជាច្បាស់ និងស្គាល់ច្បាប់ ដូចជាអ្នករៀនសូត្របានច្រើនឡើយ ហើយក៏គ្មានបំណង់ឯណា ចង់មានបញ្ហាជាមួយមន្ត្រី និងសមត្ថកិច្ចមូលដ្ឋាននោះដែរ ។

ពលរដ្ឋទាំងអស់ សូមស្នើសុំទៅលោកអភិបាលខេត្តមណ្ឌលគីរី និងមន្ត្រីជាប់ពាក់ព័ន្ធទាំងអស់ ជួយរកយុត្តិធម៌ និងដំណោះស្រាយជូនពួកគាត់ផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ