ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លាន់មាត់រិៈគន់ពេញបណ្តាញសង្គមហើយ តើមានអាថ៌កំបាំងអ្វីខ្លះ បានជាកាស៊ីណូភូមិយើង បំពានច្បាប់ អនុ ញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេង ឬក៏មានអ្នកមានឥទ្ធិពលណាមួយនៅពីក្រោយខ្នងទៅន៎រ..
Fri,21 August 2020 (Time 10:42 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 261នាក់)

ថ្មីៗនេះបែកធ្លាយព័ត៌មានពីក្រុមអ្នកលេងមាន់នៅកាស៊ីណូភូមិយើង ដែលមានទីតាំងក្បែរទៅនឹងផ្ទះសម្តេចពញា ចក្រី ហេង សំរិន ក្នុងភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានក្រុមអ្នកការពារល្បែង មួយក្រុមបានអួតថា ក្រុមអ្នកព័ត៌មានទាំងអស់នោះ ចង់ផ្សាយមួយរយគញ្ឆេទៀត ក៏ពួកគេមិនព្រឺដែរ ។

ការនិយាយបែបចំអកនេះ ក៏ព្រោះតែឃើញសារព័ត៌មានជាច្រើនបាននាំគ្នាផ្សាយរិៈគន់នៅការបើកឲ្យពលរដ្ឋខ្មែរ ចូលលេងក្នុងកាស៊ីណូ ប៉ុន្តែគេមិនធ្លាប់ឃើញសមត្ថកិច្ចអាជ្ញាធរណាមានការទប់ស្កាត់ ដូចគ្នាទៅនឹងការលេង ល្បែងស៊ីសងខុសច្បាប់តាមកំប៉ូតព្រៃនោះទេ ទើបប្រភពបែកធ្លាយពីក្រុមអ្នកលេង យកសំដីរបស់អ្នកកាន់ការ ងារល្បែង មកនិយាយបែបចំអក ឲ្យអ្នកព័ត៌មានយ៉ាងនឹង ។

គួររំលឹកថា អស់រយៈពេលជាច្រើនខែណាស់មកហើយ ដែលគេបានឃើញបណ្តាព័ត៌មានជាច្រើន បានធ្វើការ ផ្សាយចែករំលែកហើយចែករំលែកទៀត ប៉ុន្តែគេមិនទាន់ឃើញមានសមត្ថកិច្ចរូបណា បានអើពើឈឺឆ្អាលទប់ស្កាត់
ការអូសទាញរបស់កាស៊ីណូនោះឡើយ ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរ កាន់តែចូលទៅលេង ភ្លូកទឹកភ្លូកដីខ្លាំងឡើងៗ ។

ប្រភពពីអ្នកច្បាប់ជាច្រើនបានលើកឡើងថា ល្បែងស៊ីសងគឺខុសច្បាប់ ដោយមិនបានរាប់ថា ល្បែងនោះតូចតាច ឬក៏ធំសម្បើមណាមួយនោះឡើយ ផ្ទុយទៅវិញ គេឃើញនៅតាមកំប៉ូតព្រៃ នៅតាមហាងគុយទាវ ឬក៏នៅតាមផ្ទះ ប្រសិនបើមានលេងល្បែងស៊ីសង ដូចជាលេងបៀរ លេងអាប៉ោង លេងជល់មាន់ ភាគច្រើនគេតែងឃើញសមត្ថ កិច្ចមូលដ្ឋានចុះបង្ក្រាប និងទប់ស្កាត់យ៉ាងមានប្រសិទ្ធិភាពភ្លាមៗ ដោយឡែកតែកាស៊ីណូ សមត្ថកិច្ចមូលដ្ឋាន ក៏ ដូចជាសមត្ថកិច្ចថ្នាក់ខេត្ត មិនអាចមានសិទ្ធបង្ក្រាបទេ ក៏ព្រោះតែសមត្ថកិច្ចមួយក្តាប់នោះ សំអាងថា ម្ចាស់កាស៊ី ណូ បានបំពេញបែបបទច្បាប់ជាមួយក្រសួងសេដ្ឋកិច្ច ក៏ដូចជាក្រសួងមហាផ្ទៃរួចហើយ ទើបលើសពីដែនសមត្ថ កិច្ចថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ។

យ៉ាងណាមិញច្បាប់កាស៊ីណូ ក៏បានបញ្ជាក់ផងដែរថា ការបង្កើតកាស៊ីណូលលេងល្បែងនេះឡើង ដើម្បីទទួល ស្វាគមន៌ភ្ញៀវបរទេស គឺមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងនោះទេ ពីព្រោះប្រសិនបើអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូល លេង គឺអាចធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩ចំណុច ជាក់ស្តែងណាស់មនុស្ស បើលេងចាញ់ ប្រាកដនឹងលក់ទ្រព្យសម្បត្តិ ក៏ដូចជាសាងអំពើហឹង្សាក្នុងគ្រួសារ អ្នកខ្លះអាចបែកគំនិតក្លាយទៅ ជាចោរកម្ម ទើបរាជរដ្ឋាភិបាលតម្រូវមិនឲ្យពលរដ្ឋខ្មែរចូលលេង ។

ទាក់ទិនទៅនឹងព័ត៌មានបែកធ្លាយជាច្រើនពីកាស៊ីណូ ភូមិយើង អន្លុងជ្រៃ នេះ មហាជនជាច្រើន សង្ឃឹមថាក្រសួង ពាក់ព័ន្ធ អាចនឹងមានចំណាត់ការខ្លះៗផង សុំកុំទុកឲ្យការរិៈគន់ទាំងនេះ ក្លាយជាចំណុចមួយកាន់តែក្តៅគគុក អំពល់ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខ្លាំងទៅៗ ថាព្រោះតែមានចំហាយ លោកផ្កាយ៣ លោកផ្កាយ៤ នៅពីក្រោយ ទើបរាជរដ្ឋាភិបាលមិនអើពើ វាអាចជាហេតុធ្វើឲ្យប្រសាសន៌របស់សម្តេចតេជោ សែន បុរសខ្លាំងរបស់កម្ពុជា ដែលនិយាយហើយនោះថា កម្ពុជាជាប្រទេសអននុវត្តន៌ នីតិរដ្ឋ អាចក្លាយទៅជារឿងអាសាបង់ ពលរដ្ឋអស់ជំនឿ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ