ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព្រះសង្ឃចំនួន២៨អង្គ នៅវត្តនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ កើតជំងឺផ្ដាសាយឆ្លងតគ្នា ក្រសួងសុខាភិបាល បញ្ជាក់ថា សូមកុំមានការបារម្ភ
Wed,19 August 2020 (Time 08:26 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 205នាក់)

ថ្មីៗនេះ ក្រោយពេលដែលបណ្តាញព័ត៌មានជាច្រើន ចាប់ផ្តើមធ្វើការផ្សាយចែករំលែកជាបន្តបន្ទាប់ករណីព្រះ សង្ឃ២៨អង្គ ក្នុងវត្តនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ កើតមានជម្ងឺផ្តាសាយឆ្លងតគ្នា ដោយប្រជាពលរដ្ឋជាច្រើន នោះបានលើកឡើងថា តើមូលហេតុបានជាកើតជម្ងឺនេះព្រមគ្នាម៉្លេះ ប៉ុន្តែនៅក្នុងនោះ គេបានឃើញមន្ត្រីជាន់ ខ្ពស់របស់ក្រសួងសុខាភិបាល ដោយមានទាំងគណនីហ្វេសប៊ុកព្រះចៅអធិការវត្ត បង្ហោះសារក្នុងបណ្ដាញសង្គម ថ្លែងអំណរគុណដល់គ្រូពេទ្យ ទៀតផង ។

ពលរដ្ឋជាច្រើន នៅពេលដែលបានឃើញសាររបស់ព្រះចៅអធិការវត្តបង្ហោះនោះ ក៏បានផ្សព្វផ្សាយបន្តគ្នាធ្វើ ឲ្យមានភាពភ្ញាក់ផ្អើល រហូតមានការទំនាក់ទំនងចូលទៅលេខ ១១៥ សុំអន្តរាគមន៍ ចុះពិនិត្យតែម្តង ក្នុងនោះ
បន្ទាប់ផ្សព្វផ្សាយបន្តគ្នាធ្វើឲ្យមានភាពភ្ញាក់ផ្អើល នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាលកម្ពុជា បានប្រកាសថា ករណីព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅ ស្ថិតក្នុងភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺគ្រាន់តែមានជំងឺផ្ដាសាយឆ្លងតគ្នាប៉ុណ្ណោះ សូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំមានការភ្ញាក់ផ្អើល ។

ក្នុងនោះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យ ដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធ នឹងព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅខាងលើនេះ លោកស្នងការរង ផែនការងារសន្ដិសុខខេត្តតាកែវ សហការជាមួយអភិបាលរងស្រុកសំរោង ប្រធានមន្ទីរពេទ្យបង្អែកស្រុក និង មេឃុំ ចុះដល់ទីតាំងវត្តនោះ ដោយលទ្ធផលពិនិត្យឃើញថា ព្រះសង្ឃមានជំងឺផ្ដាសាយ សរុប ចំនួន ២៨អង្គ អាជ្ញាធរស្នើសុំឲ្យគង់នៅក្នុងកុដិដោយឡែក និងពួកគាត់ត្រៀមខ្លួនសហការ តាមជំនាញរបស់សុខាភិបាល។

ទោះជាយ៉ាងណា នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដោយសង្ឃឹមថា បងប្អូនអ្នកនិយមព័ត៌មាន បណ្តាញសង្គម ហ្វេសប៊ុក សូមមេត្តាកុំមានការភ្ញាក់ផ្អើល ពីព្រោះថា នេះគឺជាជម្ងឺផ្តាសាយដែលឆ្លងតគ្នា ក្នុងអម្លុងភ្លៀងធ្លាក់ ហើយករណីនេះ ក្រសួងកំពុងពង្រឹងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ