មានការអបអរសាទរពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តទឹកដីស្រុកកែវសីម៉ា ជាពន់ពេក ខណៈដែលមន្ត្រីអាជ្ញាធរ ស្រុក បានមានចំណាត់ការដ៏ក្តៅគគុក បង្ក្រាបទីតាំងខារ៉ាអូខេ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំបាន ដោយមិន លើកលែងចំពោះទីតាំងដែលហ៊ានប្រឆាំងលួចបើកទីតាំងខារ៉ាអូខេ ច្រៀងរាំពពាក់ពពូន បើទោះជាពួកគេបាន ដឹងថា ទាំងអស់នោះ វាជាការប្រឆាំងទៅនឹងបម្រាម ពាក់ព័ន្ធទៅនឹងករណីវិរ៉ុសកូវីដ១៩ ដែលកំពុងតែព្យាបាទ សុខភាពរបស់ពលរដ្ឋនោះ ។ គួររំលឹកថា កាលពីវេលាម៉ោង ២២ និង៣០នាទី ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំង អធិការដ្ឋាននគរបាលស្រុកកែវសីម៉ា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្រែខ្ទុម និងមន្ត្រីទេសចរណ៍ស្រុក បានចូលរួមសហការបង្ក្រាបករណីជាក់ស្ដែងលួចបើកខារ៉ាអូខេយីហោ កាឡាក់ស៊ីធូរ ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី ហ៊ួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនិតីជន ក្រុមការ ងារ បានចុះបង្ក្រាប និងដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម ១.ថាច់ ស្គ្រីន ចំនួន ៣ គ្រឿង ២.អឹមផ្លីចំនួន ៣ គ្រឿង ៣.ក្បាលម៉ៃក្រូហ្វូនចំនួន ៣ គ្រឿង ៤.ម៉ៃក្រូហ្វូនសំរាប់ច្រៀងចំនួន ២ គ្រឿង ៥.អីហ្វេកចំនួន ៣ គ្រឿង ៦.ផ្លាស់ផ្ទុកចង្រៀងចំនួន ១ គ្រឿង ។បច្ចុប្បន្នវត្ថុតាងខាងលើ ដែលបានដកហូត ត្រូវបានយកមករក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគីរី ដើម្បីសាងសំណុំរឿងតាមនីតិវិធីច្បាប់។គួរបញ្ជាក់ថា ម្ចាស់ខារ៉ាអូខេដែលមានយីហោកាឡាក់ស៊ីធូនេះ មានឈ្មោះស៊ិន ពន្លក ជាមន្ត្រីនគរបាលប៉ូលីស ពាក់ស័ក ៣ថែមទៀតផង ហើយសព្វថ្ងៃលោក ស៊ិន ពន្លក រស់នៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយក្រៅពីមុខងារជានគរបាលប៉ូលិសស័ក្តិ៣ លោក ស៊ិន ពន្លក ក៏បានប្រកបរបរមួយទៀត គឺបើកខារ៉ាអូខេហៅថា KTV ដែលជ្រកក្រោមស្លាកយីហោ កាឡាក់ស៊ីធូ នេះតែម្ដង ។លោក ស៊ិន ពន្លក គឺជាមន្ត្រីនគរបាលប៉ូលីស តែលោកហាក់ដូចជាមិនយល់ ហើយសំដែងខ្លួនពើងទ្រូងប្រឆាំង នៅអ្វីដែលរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ប្រទេសនៅក្នុងភាពអាសន្ន។ ក្រោយពីមាន ជំងឺ កូរ៉ូណា ឬ covid-19 បានផ្ទុះឡើងសារជាថ្មី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចេញសេចក្តីណែនាំដល់ប្រជា ពលរដ្ឋកុំឲ្យមានការជួបជុំ ឬប្រមូលផ្ដុំគ្នាតាមក្លឹបកម្សាន្ត និងខារ៉ាអូខេ តែលោក ស៊ិន ពន្លក បែរជាមិនអនុវត្តន៌ តាមអនុសាសន៍របស់សម្ដេច និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនោះឡើយ លោក ស៊ិន ពន្លក បែរជាលួចបើក ខារ៉ាអូខេ ការផឹកស៊ីជួបជុំ ដោយមិនកោតក្រែងពីច្បាប់ និងបទបញ្ជារបស់ថ្នាក់ដឹកនាំនោះឡើយ ។យ៉ាងណាមិញ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានស្តែងចេញការត្រេកអរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកស្រី ឧត្តមសេនីយ៍ត្រី ហ៊ួន គឹមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ខេត្តមណ្ឌលគិរី និង លោកវីរៈសេនីយ៍ឯក ហេង អ៊ួង អធិការស្រុកកែវសីម៉ា និង ប៉ុស្តិ៍នគរបាលស្រែខ្ទុម ដែលបានចុះបង្ក្រាបទាន់ពេលវេលា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ