ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង ប្រតិកម្មរឿងរ៉ាវដីលិចទឹកចំណុចមេទឹកទទឹងថ្ងៃ និងចំណុចចកថា រូបគាត់ ធ្វើតាមការស្នើសុំរបស់ពលរដ្ឋ ដែលត្រូវការជីកស្តារទីតាំងខាងលើ ធ្វើជាមេទឹក
Tue,11 August 2020 (Time 05:58 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 275នាក់)

នៅក្រោយពេលដែលទូរទស្សន៌កែវភ្នែក បានធ្វើការផ្សាយរឿងរ៉ាវក្រុមគ្រឿងចក្រជីកកាយអាចម៌ដីលក់ យ៉ាង គគ្រឹកគគ្រេង នៅចំណុចមេទឹកទទឹងថ្ងៃ និងចំណុចមេទឹកចក ដែលមានទីតាំងស្ថិតនៅក្នុងភូមិពាមលង្វែក ឃុំ
កំពង់ហ្លួង ស្រុកពញាឮ ដោយបានផ្សាយតាមប្រភពដែលលើកឡើងថា ទីតាំងដីខាងលើគឺជាដីរបស់រដ្ឋ គ្មាន ច្បាប់ណាមួយឲ្យទៅជីកកកាយយកអាចម៌ដីនៅចំណុចនោះ ការដែលក្រុមគ្រឿងចក្រអាចជីកដីបាន គឺព្រោះតែ
លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង ជាអ្នករៀបចំនោះ ជាក់ស្តែងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ លោក ស្រី ហេង ម្លប់ បានប្រតិកម្មបំភ្លឺជាមួយសារព័ត៌មាននៅក្នុងស្រុកមួយ ដោយលើកឡើងថា រូបលោកស្រីធ្វើឡើង
តាមសំណើរបស់ប្រជាពលរដ្ឋនោះទេ ។

លោកស្រី ហេង ម្លប់ បានលើកឡើងថា ប្រជាពលរដ្ឋជាច្រើន ពួកគាត់ចង់បានមេទឹកសំរាប់ស្រោចស្រប់ផល ដំណាំពួកគាត់ ទើបសម្រេចនាំគ្នាស្នើសុំមករូបលោកស្រី ហើយជាក់ស្តែងរឿងរ៉ាវការស្នើសុំនេះ គឺបានឆ្លងយោ បល់ពីរូបលោកអភិបាលស្រុកពញាឮផងដែរ ក្នុងនោះរូបលោកអភិបាលស្រុក បានចុះទៅដល់ចំណុចមេទឹក ទទឹងថ្ងៃ ហើយសម្រេចឲ្យម្ចាស់គ្រឿងចក្រឈ្មោះ ម៉ៅ ជីកកាយយកអាចម៌ដី ដោយធ្វើការដោះដូរតម្រូវឲ្យឈ្មោះ ម៉ៅ នោះចាត់ចែងកសាងផ្លូវ២ខែ្ស សម្រាប់ពលរដ្ឋ ។

លោកស្រីបានលើកឡើងទៀតថា ក្នុងនាមរូបលោកស្រីជាមេឃុំ លោកស្រីបម្រើពលរដ្ឋ គឺពុំបានគិតចង់បាន លុយកាក់មួយរៀលមួយសេនពីចំណែកអាចម៌ដីនោះទេ ពីព្រោះលោកស្រីរកតែពេលវេលា សម្រាប់ខ្លួនមិន បានផង ហើយសូមបញ្ជាក់ជាសាធារណៈផងដែរថា លោកស្រីមិនបាននៅពីក្រោយខ្នងម្ចាស់គ្រឿងចក្រ ដូច ទៅនឹងការចោទប្រកាន់តាមបណ្តាញសារព័ត៌មាននោះឡើយ ។

ដោយឡែកតំណាងឈ្មោះ ម៉ៅ ម្ចាស់គ្រឿងជីកដី បានលើកឡើងថា ការធ្វើសកម្មភាពជីកអាចម៌ដី គឺរូបខ្លួន មានច្បាប់អាជីវកម្មពីសាលាស្រុកពញាឮ ដោយឡែកអារឿងទីតាំងដែលត្រូវជីកកាយនោះ គឺខ្លួនមិនមាន លិខិតស្នាមអ្វីនោះទេ ព្រោះជាការស្នើសុំរបស់ពលរដ្ឋ ជាមួយអាជ្ញាធរ ហើយតម្រូវឲ្យគ្រឿងចក្ររបស់លោក ជីកនៅកន្លែងហ្នឹង ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ប្រភពពីពលរដ្ឋក៏បានលើកឡើងថា ប្រជាពលរដ្ឋដែលផ្តិតមេដៃស្នើសុំ ភាគច្រើនពលរដ្ឋមួយចំនួននោះ បានលក់ដីឲ្យទៅអ្នកដ៏ទៃ ព្រមទាំងបានទទួលលុយមួយចំនួនធំ អស់ហើយ ពោលគឺនៅសល់ពលរដ្ឋប្រមាណ៤ទៅ៥នាក់ប៉ុណ្ណោះទេ ដែលផ្តិតមេដៃស្នើសុំមេទឹក ជាគោលបំណងលក់ អាចម៌ដីឲ្យទៅគ្រឿងចក្រ នោះ ។

ទោះជាយ៉ាងណាក្តី ដើម្បីជាភាពច្បាស់ការបង្ហាញជូនមហាជនបានដឹង អង្គភាពព័ត៌មាន ទូរទស្សន៌កែវភ្នែក និងព្យាយាមចុះស្រាវជ្រាវជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ