ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រជាពលរដ្ឋពុទ្ធបរិស័ទ នៅតែគាំទ្រព្រះភិក្ខុ ហ៊ឺ ស្រ៊ា គង់នៅក្នុងវត្តធ្វើជាម្លប់បង្រៀនធម៌អារ នឹងស្នើសុំថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ និងគណៈសង្ឃនាយក ជួយបំពេញបំណងពួកគាត់ផង
Mon,27 July 2020 (Time 03:09 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 290នាក់)

ក្រោយពេលដែលទូរទស្សន៌កែវភ្នែក អាយធីវី បានផ្សាយចែករំលែកនូវរឿងរ៉ាវអធិករវត្តគំនូរ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ តាមប្រភពស្នើសុំរបស់ប្រជាពទ្ធបរិស័ទ
ក្នុងវត្ត ហើយស្នើសុំឲ្យមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៌រក្សាទុកព្រះភិក្ខុ ហ៊ឺ ស្រ៊ា នៅក្នុងវត្តគំនូរ ដើម្បី បន្តដឹកនាំពុទ្ធបរិស័ទសាងបុណ្យកុសលទៀតនោះ មហាជនជាច្រើនក៏បានសំដែងនូវការសាទរ ហើយចង់ឃើញ ទីវត្តអារ៉ាមមួយនេះ បានរង្ងាប់រឿងរ៉ាវអធិករ ដោយមានទាំងពលរដ្ឋខ្លះបានផ្ញើនៅលិខិតរបស់សាលាគុណ ពាក់ ព័ន្ធនឹងរឿងរ៉ាវមួយនេះ ទៀតផង ។

ប្រភពពីប្រជាពលរដ្ឋពុទ្ធបរិស័ទ បានលើកឡើងថា រឿងរ៉ាវអធិករមួយនេះ កើតចេញពីការច្រណែនគ្នា រវាងព្រះ សង្ឃ និងព្រះសង្ឃ ហើយក៏មានបុគ្គលក្បាលខូចមួយក្បាលពីរក្បាលចាំញុះញង់ចាក់រុកផងនោះ ក្តីស្រឡាញ់រវាង ព្រះសង្ឃ និងព្រះសង្ឃ ក៏បានចាប់ផ្តើមប្រេះឆាឡើង ។

ក្នុងនោះគេបានឃើញព្រះចៅអធិការវត្ត មានបំណងចង់ឲ្យព្រះភិក្ខុ ហ៊ឺ ស្រ៊ា ចាកចេញពីវត្ត ដោយហេតុថា ប្រជា ពុទ្ធបរិស័ទស្ទើរតែមួយឃុំទៅហើយ ដែលគោរពស្រឡាញ់ព្រះភិក្ខុ ហ៊ឺ ស្រ៊ា ព្រោះតែព្រះភិក្ខុអង្គនេះ តែងតែជួយឈឺ ឆ្អាលទាំងសុខទឹកពុទ្ធបរិស័ទជុំវិញ លើសពីនេះ ព្រះភិក្ខុ ហ៊ឺស្រ៊ា តែងបានណែនាំយកព្រះធម៌មកអប់រំពុទ្ធបរិស័ទ ជាហេតុធ្វើឲ្យប្រជាពុទ្ធបរិស័ទ មានការក្តីស្រឡាញ់ពេញចិត្ត កាន់តែច្រើន ។

ដោយឃើញហេតុការណ៌បែបនេះ ព្រះចៅអធិការវត្តក៏បានរកវិធីសាស្ត្រដើម្បីឲ្យព្រះភិក្ខុ ហ៊ឺ ស្រ៊ា ចាកចេញពី វត្ត ប៉ុន្តែដោយប្រជាពលរដ្ឋពុទ្ធបរិស័ទតវ៉ាខ្លាំង នៅទីបំផុតព្រះចៅអធិការវត្ត ក៏បាននិមន្តចាកចេញពីវត្តដោយ ខ្លួនឯង តាំងពីមុនថ្ងៃចូលព្រះវស្សាមកម៉្លេះ ។

ក្រោយពេលដែលព្រះចៅអធិការវត្តបាននិមន្តចាកចេញ គេឃើញបុគ្គលខ្លះចាប់ផ្តើមនាំគ្នាលេបទឹកមាត់ សម្លឹង មើលឃើញកៅអីជាអ្នកដឹនាំគ្រប់គ្រងវត្តគំនូរ ស្របនឹងបែលនោះ គេបានឃើញព្រះមេគុណខេត្ត និងលោក ជួន វ៉ាន ប្រធានមន្ទីរធម្មការខេត្តតាកែវ បាននិមន្តព្រះភិក្ខុ តាក់ រាជសី និងព្រះភិក្ខុ ផុន សុភី ឲ្យមកដឹកនាំ គ្រប់គ្រង វត្ត និងការងាររដ្ឋបាលសង្ឃវត្តជំនួស តាមលិខិតលេខ ៥៦/២០ ស.ល.គ.តក ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ ក្នុងនោះ ក៏មានរូបលោក ជួន វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តតាកែវ បានចុះហត្ថលេខា ដឹងឮទៀត ផង ។

ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ផ្តើមមានការងឿងឆ្ងល់ថា តើហេតុអ្វីចាំបាច់និមន្តព្រះសង្ឃពីវត្តក្រៅចូលមកគង់ គ្រប់គ្រងក្នុងវត្តនេះធ្វើអី បើវត្តគំនូរនេះ នៅមានព្រះសង្ឃគ្រប់គ្រងនៅឡើយនោះ ស្រាប់តែឃើញបុគ្គលមួយក្រុម លើកឡើងថា ទាំងនេះ ជាការងារសង្ឃ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត កុំចេះ ។

ប្រភពពីប្រជាពលរដ្ឋពុទ្ធបរិស័ទ បានបន្ថែមផងដែរថា បើរឿងរ៉ាវនេះ អង្ករវាទៅជាបាយហើយនោះ ពួកគាត់ សំណូមពរ សុំរក្សាទុកព្រះភិក្ខុសង្ឃ ហ៊ឺ ស្រ៊ា បានគង់នៅក្នុងវត្តបន្តទៀត ពីព្រោះថា ព្រះអង្គជាបុព្វជិតដែលល្អ សុំកុំរកវិធីសាស្ត្រណាមួយ ដើម្បីយកព្រះភិក្ខុ ហ៊ឺ ស្រ៊ា ចេញពីវត្តដូចមុនអី ដែលជាទង្វើធ្វើឲ្យពួកគាត់ខកបំណង ។

ទោះជាយ៉ាងណា នេះគឺជាប្រភពស្នើសុំរបស់ប្រជាពលរដ្ឋ សុំឲ្យទូរទស្សន៌កែវភ្នែក អាយធីវី ចែករំលែក ស្នើសុំ គណៈសង្ឃជាន់ខ្ពស់ ដើម្បីជួយអន្តរាគមន៌ បានពន្លត់រឿងរ៉ាអធិករក្នុងវត្តគំនូរនេះ បើពុំដូច្ននោះទេ រឿងរ៉ាវវត្ត មួយនេះ នៅតែលេចឮល្បីល្បាញ អារឿងប្រជែងដំណែងកៅអីចៅអធិការវត្ត ជាហេតុធ្វើឲ្យពុទ្ធសាសនា របស់ រដ្ឋដ៏ផូផងយើងនោះ នៅតែបន្តរងនូវការប៉ះពាល់ កាន់តែខ្លាំងទៅៗ មិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ