ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អំណោយមនុស្សធម៌ ជាស្បៀងអាហារ និងថវិកាមួយចំនួនធំ ត្រូវបាននាំយកទៅចែកជូនស្ត្រីមេម៉ាយក្រីក្រ ជួយ សម្រាលទុក្ខលំបាក ដែលកំពុងជួបនូវការខ្វះខាតទីទាល់ចាំបាច់
Tue,09 June 2020 (Time 06:01 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 493នាក់)

នៅព្រឹកថ្ងៃច័ន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ
ឯកឧត្តម ដែត មរកត ប្រធានមូលនិធិ ខ្មែរជួយខ្មែរ ហៅកាត់ថា ខជខ និងសមាជិក បាននាំយកអំណោយសប្បុរស ធម៌ ដែលជាទឹកចិត្តរបស់ខ្លួន និងសមាជិកទាំងអស់ យកទៅចែកជូនដល់ស្ត្រីមេម៉ាយទីទាល់ក្រ ដែលកំពុងមានការ
ខ្វះខាតចាំបាច់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

នៅក្នុងឧិកាសនោះ ឯកឧត្តម ដែត មរកដ បានមានប្រសាសន៌ថា ថ្វីបើអំណោយ និងថវិកាទាំងអស់នេះ មិនមាន
ចំនួនច្រើនសន្ធឹកសន្ធាប់ក្តី ប៉ុន្តែអំណោយទាំងអស់នេះ គឺជាទឹកចិត្ត និងជាឆន្ទះមួយរបស់សមាជិកមូលនិធិ ខ្មែរជួយ ខ្មែរ ក្នុងទិសដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ចែករំលែក កាត់បន្ថយភាពក្រីក្រ នៅក្នុងសង្គម ។ ក្នុងនាមយើង ជាខ្មែរដូចគ្នា ជាការពិតគឺចង់ឃើញអ្នកនៅជុំវិញខ្លួនមានសេចក្តីសុខ និងសុភមង្គល ប៉ុន្តែទោះជាយ៉ាងណាកត្តាការ ខ្វះខាត គឺនៅតែកើតមាន ដែលជាអម្រែកមួយនៅក្នុងការដោះស្រាយរបស់រាជរដ្ឋាភិបាល ។

ក្នុងនាមរូបលោកជាប្រធាន ក៏ដូចជាសមាជិកមូលនិធិ ខ្មែរជួយខ្មែរ ដែលរួមគ្នាបង្កើតឡើងនេះ ដោយឆន្ទះ និងក្តីស្រ ឡាញ់ តែងលះបង់នៅពេលវេលា និងថវិកាផ្ទាល់ខ្លួន ទោះតិចក្តីច្រើនក្តី គឺតែងសង្ឃឹមថា ពលរដ្ឋដែលកំពុងប្រឈម ទៅនឹងការខ្វះខាតអាច សម្រាលទុក្ខលំបាកបានខ្លះៗ ។

គួរបញ្ជាក់ថា អំណោយទាំងអស់ដែលត្រូវចែកជូនពលរដ្ឋក្រីក្រ រួមមានៈ អង្ករ៣បាវ ម៉ីម៉ាម៉ា ៦កេះ ទឹកត្រី១យួរ
ទឹកស៊ីអ៉ិវ ១យួរ ក្រម៉ា១ ម៉ាស់១ នឹងថវិកា១០ ម៉ឺនរៀល ដោយឡែក ឯកឧត្តម ដែត មរកត បានផ្តល់ថវិកាផ្ទាល់ ខ្លួនរបស់ឯកឧត្តម ចំនួន១លានរៀលផងដែរ ជួយដល់ស្ត្រីមេម៉ាយក្រីក្រ ដើម្បីសម្រួលដល់ការជួសជុលផ្ទះសម្បែង ផងដែរ។

សមាជិករបស់មូលនិធិ ខ្មែរជួយខ្មែរ ហៅកាត់ថា ខជខ ដែលបានចូលរួម នៅក្នុងការជួយពលរដ្ឋស្ត្រីមេម៉ាយក្រីក្រ នេះរួមមាន ១. លោក ណុប ភិរម្យ ថវិការ ៦ម៉ឺនរៀល ២. លោក រ៉ាត់ សីហា ថវិការ ១សែនរៀល ៣. កញ្ញា ឃិន សុខមាន ថវិការ ១សែនរៀល ៤. កញ្ញា ហុង ស្រីពេជ្រ ថវិការ ១សែនរៀល ៥. អ្នកនាង សៅ ស្រីរី ថវិការ ១សែន៦ម៉ឺនរៀល ៦. អ្នកស្រី ជីប ណាន ថវិការ ២សែនរៀល ៧. កញ្ញា Aliza និង ក្រុម ថវិការ 100$ ហើយនឹង សាំងអាសី15សន្លឹក ៨. កញ្ញា ស៊ិន ដានី ថវិការ ៤ម៉ឺនរៀល ៩. លោក គឹម ដារ៉ា ថវិការ ៤ម៉ឺនរៀល ១០.លោក ប៉ាត់ សារឿន ថវិការ 10$ ១១. លោកអាចារ្យ ឃីម ថវិការ ១សែនរៀល ១២. កុម៉ារ៉ា បូរី ថវិការ 10$ ១៣. អ្នកនាង ណានី, អានី, ស្រីនាង ថវិការ ២សែន១ម៉ឺន និងទី ១៤.លោកស្រី ជា ឃឹម មួយសែនប្រាំម៉ឺនរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ