ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក កែវ សំអាត ហៅ អ៊ុង តំណាងឲ្យសឹករងស្រុកព្រែកប្រសព្វ ស្រាយបំភ្លឺពាក់ព័ន្ធព័ត៌មានមួយចំនួនផ្សាយ រិៈគន់រឿងរ៉ាវ ករណីដឹកឈើកន្លងមក ថាជារឿងមិនពិតបោះទេ
Mon,29 June 2020 (Time 12:31 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 354នាក់)

ថ្មីៗនេះ ការិយាល័យនិពន្ធរបស់អង្គភាពទូរទស្សន៌កែវភ្នែក បានទទួលការស្រាយបំភ្លឺពីរូបលោក កែវ សំអាត ហៅ អ៊ុង បានអះអាងបញ្ជាក់ឆ្លើយតប ទៅនឹងបណ្តាញព័ត៌មានក្នុងស្រុកជាច្រើន ដែលផ្សាយរិៈគន់លើរូប លោកកន្លងមក នោះជារឿងមិនពិតនោះទេ ដោយរូបលោកអះអាងថា រូបលោកមានហេតុផលច្បាស់លាស់ សុំបង្ហាញការពិតជូនសង្គមជ្រាប ។

លោក កែវ សំអាត ហៅ អ៊ុង បានបញ្ចាក់ថា រូបលោកបានប្រើប្រាស់លិខិតរបស់បញ្ជាការសឹងរងស្រុកព្រែក ប្រសព្វ ដែលបានចុះហត្ថលេខាស្នើសុំដោយរូបលោកវរៈសេនីយ៌ យិន ហម ពិតប្រាកដមែន ក្នុងទិសដៅស្វែង
រកឈើមកកសាងទីកន្លែងស្នាក់នៅរបស់មន្ត្រីយោធា នៅក្នុងបញ្ជាការសឹករងស្រុកព្រែកប្រសព្វ បន្តដោយ ហេតុថា បន្ទាយត្រូវការទីកន្លែងបន្ថែម សម្រាប់ប្រើប្រាស់ ។

នៅក្នុងនោះដែរ រូបលោកបានចុះទៅទិញឈើពីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុច ភូមិកំពង់ចាម ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីយកមកកសាងស្នាក់ការក្នុងបន្ទាយបញ្ជាការសឹងរង ក្នុងភូមិព្រែកប្រ សព្វក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដោយបានស្នើសុំពីអាជ្ញាធររដ្ឋអំណាចមូលដ្ឋានយ៉ាងច្បាស់ លាស់ ចុះហត្ថលេខាពីលោក ទូច ញ៉ មេឃុំព្រែកប្រសព្វ និងបានការដឹងឮ ចុះហត្ថលេខាពីរូបលោក ហង់ ចាន់ឌី អភិបាល នៃគណៈអភិបាល ស្រុកព្រែកប្រសព្វ លើការស្នើសុំនេះ ផងដែរ ។

លោក កែវ សំអាត ហៅ អ៊ុង បានបន្តថា ដោយព្រោះតែការងារស្វែងរកឈើយកមកធ្វើកន្លែងស្នាក់នៅរបស់ កងកម្លាំងក្នុងបន្ទាយនេះ កន្លងមកមានជនមួយចំនួន មិនទទួលបានផលកំរៃ ពីការដឹកឈើនេះ ពួកគេបាន ព្យាយាមបំភ្លៃរឿងរ៉ាវមួយចំនួន ដើម្បីផ្តល់ជូនបណ្តាញសារព័ត៌មានក្នុងស្រុកធ្វើការផ្សព្វផ្សាយ ដែលជាហេតុ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក យិម ហម មេបញ្ជាការសឹងរងស្រុកព្រែកប្រសព្វ និងលោក ហង់ ចាន់ឌី អភិបាល នៃគណៈអភិបាលស្រុកជាខ្លាំង ។

លោក កែវ សំអាត ហៅ អ៊ុង បានបញ្ជាក់ផងដែរថា ក្នុងនោះប្រសិនបើមានចំណុចណាឆកល្វែង ដូចជាការ
លក់ដូរបន្តិចបន្តួចបន្តណាមមួយនោះ នោះវាគ្រាន់តែជាការដោះដូរ ដើម្បីស្វែករកថវិកាខ្លះៗ ដើម្បីទិញដែក ទិញស៊ីម៉ង់ និងដែក និងដើម្បីយកមករៀបចំទីកន្លែងស្នាក់នៅរបស់មន្ត្រីយោធា នៅក្នុងបន្ទាយតែប៉ុណ្ណោះ អញ្ចឹងហើយរូបលោក សូមជំរាបជូនសាធារណៈ សូមកុំឲ្យមានការយល់ច្រឡំ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើង ផ្សាយចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ក្នុងគោលបំ ណងរួមចំណែកកែលំអរសង្គម ហើយករណីដែលមានអំណះអំណាងច្បាស់លាស់ប្រតិកម្ម សុំឲ្យអង្គភាពព័ត៌ មានស្រាយបំភ្លឺ អង្គភាពព័ត៌មានយើង នឹងស្រាយបំភ្លឺជូនតាមសាម៉ីស្ថាប័នទាំងឡាយ ដែលអះអាងថា មិនសុ ក្រិតយុត្តិធម៌សម្រាប់ខ្លួននោះ នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ