ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោកអភិបាលស្រុកគាស់ក្រឡ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់មុខដំណែង ឲ្យមកបំរើការងារ នៅសាលាខេត្តបាត់ដំបង វិញ
Sat,27 June 2020 (Time 10:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 286នាក់)

ថ្មីៗនេះ កាន់តែមានភាពរសើបទៀតហើយ ដោយគេបានឃើញ សម្តេចតេជោ ហ៊ុន សែន ប្រមុខរនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់មុខដំណែង លោកអភិបាលស្រុកគាស់ក្រឡ ដោយតម្រូវឲ្យរូបលោក មកបម្រើការងារនៅសាលាខេត្តបាត់ដំបង វិញ ។

នេះបើយោងតាមអនុក្រិតរបស់រាជរដ្ឋាភិបាល លេខ ៥៩៩ អនក្រ កត ស្តីពី ការបញ្ចប់មុខដំណែងមន្ត្រីរាជការ នៅក្នុងមាត្រា១ បញ្ជាក់ថា បញ្ចប់មុខដំណែងលោក ម៉ៅ សុចាន់ ឋានន្តរសក្តិវរៈមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការនៅសាលាខេត្តបាត់ដំបង ។

មាត្រា២ បទបញ្ញាតទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រិតនេះ ត្រូវទុកជានិរាករណ៌ ។

មាត្រា៣ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋមន្ត្រីមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាម៉ីខ្លួន ដូចមានឈ្មោះក្នុងប្រកា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តន៌អនុក្រិតនេះ តាមភារៈកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ។

លិខិតនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះ ទោះបីយ៉ាងណា ក្នុងអនុក្រឹត្យនេះ មិនបានបញ្ជាក់ពីមូលហេតុ នៃការបញ្ចប់មុខតំណែង លោក ម៉ៅ សុចាន់ ពីតួនាទីអភិបាលស្រុកគាស់ក្រឡ នោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ