ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើអាចទេ ឯកឧត្តម ច័ន្ទ យឿន ឲ្យកូនស្រីជាក្រុមគ្រួសារខ្លួន បង្ហាញឯកសារប្លង់ដី ដែលខ្លួនអះអាងថា ដីខ្លួននោះ ជូនមហាជនបានឃើញ ក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ និងជាគំរូឲ្យរាស្ត្រប្រតិបត្តិតាម ទូទាំងខេត្ត
Thu,11 June 2020 (Time 11:58 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 243នាក់)

ពិតជាគួរឲ្យឈឺក្បាលជាខ្លាំង មិនថាតែមន្ត្រីរាជការនៅក្នុងខេត្តមណ្ឌលគិរីនោះទេ បើសូម្បីតែពលរដ្ឋធម្មតាក៏ឈឺ
ក្បាល និងថ្លែងមិនចេញដែរ នៅពេលដែលបានដឹងថា ស្ត្រីម្នាក់ជាកូនស្រីលោកតំណាងរាស្ត្រមួយរូប បានដើរអះ
អាងដីជាច្រើនកន្លែងជារបស់ខ្លួន ប៉ុន្តែគ្មានឯកសារគតិយុត្តិអ្វីមកសំអាង ផ្ទុយទៅវិញការអះអាងទាមទាថា ជាដីខ្លួន
គឺសំអាងទៅលើកាលខ្មោចម្តាយនៅរស់ បានកាន់កាប់លើដីព្រៃជាច្រើន តែក្រោយពេលដែលម្តាយស្លាប់ទៅ លិខិត
ស្នាមទាំងនោះ កប់ទុកក្នុងទូរ មិនអាចគាស់បើកយកចេញបាន ព្រោះជាតំណមជនជាតិភាគតិច ។

ការអះអាងរបស់ស្ត្រីម្នាក់នេះ គឺកំពុងបានក្លាយជាចម្ងល់របស់ពលរដ្ឋក្នុងខេត្តមណ្ឌលគិរី គិតអត់យល់ ឡើងក្រ ញ៉ាញ់ខួរទៅហើយ ដោយម្នាក់ៗនិយាយថា ចប់បាត់កូនស្រីលោកតំណាងរាស្ត្រ គាត់មានប្រសាសន៌ថា ដីព្រៃជា
ច្រើននោះជារបស់ម្តាយខ្លួន ប៉ុន្តែគ្មានច្បាប់គតិយុត្តមួយសន្លឹកណា មកសំអាងសោះ គឺយកលេសជនជាតិ ដើម ភាគតិច និងសិទ្ធិអំណាចរបស់ឪពុក កាលនៅជាអភិបាលខេត្តមណ្ឌលគិរី ចាប់ចង្អុលដីព្រៃរបស់រដ្ឋ ថាជាដីរបស់ ម្តាយខ្លួន ទៅវិញ ។

យ៉ាងណាមិញប្រទេសមានច្បាប់ គ្រួសារមានវិន័យ នៅក្នុងសម័យកាលដែលកម្ពុជាប្រកាសខ្លួនថា ជាប្រទេស ដែលអនុវត្តន៌នីតិរដ្ឋ គួរតែយកច្បាប់មកអនុវត្តន៌ ក្នុងនោះបើតាមដែលប្រជាពល រដ្ឋ បានដឹងនោះ ឯកឧត្តម ច័ន្ទ យឿន លោកជាថ្នាក់ដឹកនាំមួយរូប ដែលឆ្លងកាត់ភាពជាថ្នាក់ដឹកនាំជាច្រើនស្ថាប័ន ។

ថ្វីបើរូបលោកជាជនជាតិដើមភាគតិច ប៉ុន្តែដំបូងឡើយរូបលោកជាអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ក្រោយមក
រូបបានផ្លាស់មកកាន់ដំណែងជាអភិបាលរងខេត្ត បន្ទាប់រូបលោកក៏បានប្តូរទៅកាន់ការងារជាស្នងការនគរបាល
ខេត្ត ក្រោយមកទៀតក៏បានប្តូរមកកាន់ជាអភិបាលខេត្តមណ្ឌលគិរី បាន២អាណត្តិ ទើបរូបលោកប្តូរទៅកាន់ជា តំណាងរាស្ត្រ ។ ដោយឡែកនៅពេលបច្ចុប្បន្ននេះ កូនរបស់លោក១នាក់ បានកាន់តួរនាទីជាអនុប្រធានមន្ទីរ ធន ធានទឹក និងឧតុនិយម និងម្នាក់ទៀតបានកាន់តួនាទីជានាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដែលពលរដ្ឋនៅ
ក្នុងខេត្តមើលឃើញថា គ្រួសាររបស់លោក គឺសុទ្ធជាអ្នកចេះអ្នកដឹងខាងផ្លូវច្បាប់ ហើយបើតែចឹង ម្តេចក៏ស្ត្រីជាកូន
របស់លោកតំណាងរាស្ត្រ ដែលអះអាងថា ដីព្រៃជាច្រើននោះ ជាដីរបស់ម្តាយខ្លួន ម្តេចក៏មិនធ្វើប្លង់កម្មសិទ្ធិស្រប ច្បាប់ទៅ បើឪពុកក៏ដូចជាបងប្អូនរបស់ខ្លួន សុទ្ធជាថ្នាក់ដឹកនាំ ដែលល្បីឈ្មោះ សឹងតែផ្អៀតខេត្តទៅហើយនោះ ។

ការទាមទាយកដីរបស់អ្នកដ៏ទៃថា ជាដីខ្លួននេះ កំពុងបានធ្វើឲ្យពលរដ្ឋ នាំគ្នាដាក់ការសង្ស័យថា ជាការពិត ដីព្រៃ
ជាច្រើន ដែលស្ត្រីរូបនោះ អះអាងថា ជាដីរបស់ខ្មោចម្តាយ អាចនឹងគ្មានច្បាប់គតិយុត្តិអ្វីឡើយ គឺខ្លួនគាត់សំអាង ទៅលើសម័យកាល ដែលឪពុករបស់ខ្លួន នៅកាន់អំណាចជាចៅហ្វាយខេត្ត ចាប់ដីព្រៃរបស់រដ្ឋថា ជាដីរបស់ខ្លួន ព្រោះបើស្ត្រីរូបនោះមានច្បាប់ ក៏គួរតែមានមេភូមិ មេឃុំ អភិបាលក្រុង បានស៊ីញ៉េចូលរួមដឹងមិនខាន ផ្ទុយទៅ វិញអស់រយៈពេលរាប់សិបឆ្នាំ ពលរដ្ឋទៅកាន់កាប់ និងបន្តលក់ឲ្យអ្នកដ៏ទៃ ហើយអាជ្ញាធររដ្ឋអំណាចមូលដ្ឋាន ចូលរួមដឹងឮ ព្រមទាំងម្ចាស់កម្មសិទ្ធិស្របច្បាប់ គេសំអាតដីយ៉ាងល្អអស់ហើយ ទើបរូបស្ត្រីម្នាក់នោះ មកសំ អាងទាមទា ដោយគ្មានការចូលរួមដឹង ឮពីរដ្ឋអំណាចជាសក្ខីកម្មអ្វីសោះ គឺសំអាងតែមួយរបស់គាត់ គឺដំណម ជនជាតិភាគតិច ព្នង មិនឲ្យគាស់ទូបើកមើលឯកសារ របស់អ្នកស្លាប់ ។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា ដីព្រៃវាជាសម្បត្តិរបស់រដ្ឋ យ៉ាងណាមិញ ប្រ សិនបើបុគ្គលខ្លួនដែលអះអាងថា ជាម្ចាស់ក៏គួរតែមានរដ្ឋអំណាចភូមិឃុំ ស៊ីញ៉េចូលរួមដឹងឮ ផ្ទុយទៅវិញបើយកទំ នៀមទំលាប់ជនជាតិ ដើរចង្អុលដីព្រៃ អាចទុកថាជារបស់ខ្លួន នោះ វាខុសនឹងផ្លូវច្បាប់ហើយ យ៉ាងណាមិញគ្រួ សារមានវិន័យគ្រួសារ ប្រទេសមានច្បាប់ ប្រទេស ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី សំណូមពរសុំឲ្យឯកឧត្តម ច័ន្ទ យឿន
អ្នកតំណាងរាស្ត្រ ក្នុងនាមជាគំរូមួយ ឲ្យរាស្ត្រអនុត្តន៌ប្រតិបត្តិតាម សូមមេត្តាជួយឲ្យកូនស្រី បានយកឯកសារ លិខិតស្នាមមកបង្ហាញជូនសង្គម ឲ្យបានឃើញបានដឹងផង ព្រោះបើមិនដូច្នោះទេ គឺប៉ះពាល់ពលរដ្ឋ ច្រើនណាស់ ដែលពួកគាត់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ