ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មនុស្សដូចគ្នា តែមានវាសនាខុសគ្នា ពលករខ្មែរចំនួន៦៨ នាក់ ត្រូវបានទាហានឈុតខ្មៅថៃឃាត់ខ្លួន ព្រោះតែ ឆ្លងដែនខុសច្បាប់ ដោយការលុងជឿការអូសទាញមេខ្យល់
Mon,11 May 2020 (Time 11:18 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 424នាក់)

ព្រោះតែជីវភាព ក៏ដូចជាជាប់បំណុលធនាគារ ជាក់ស្តែងណាស់ប្រជាពលរដ្ឋ ដែលប្រឈមមុខ ចាំបាច់បំផុត ទៅនឹងដោះស្រាយបំណុល ជុំវិញខ្លួន។ ព្រោះតែការទទួលខុសត្រូវរបស់ពួកគាត់នេះហើយ នៅទីបំផុត វាបាន ក្លាយជាចំណុច ខ្សោយមួយសម្រាប់ឲ្យពួកគាត់ ចាញ់បោកក្រុមមេខ្យល់មួយចំនួន តាមរយៈការឆបោក ក៏ដូច ជាការលួងលោម អូសទាញឲ្យឆ្លង ដែនដោយខុសច្បាប់ ។

ថ្មីៗនេះ ក្រោយពីបណ្តាញព័ត៌មានមួយចំនួន ត្រូវបានផ្សព្វផ្សាយចែករំលែកជាបន្តបន្ទាប់ នូវសកម្មភាព
ពលករខ្មែរ៦៨នាក់ បានលួចឆ្លងដែនដោយខុសច្បាប់តាមរយៈការអូសទាញរបស់មេខ្យល់ ហើយនៅទីបំផុត
ត្រូវបានទាហានឈុតខ្មៅរបស់ថៃ បានឃាត់ខ្លួន ។

ក្នុងចំណោមពលរដ្ឋខ្មែរចំនួន៦៨នាក់នេះ រួមមានៈ ប្រុសចំនួន៣៧នាក់ ស្រីចំនួន២៥នាក់ និងក្មេងចំនួន៦ នាក់ ត្រូវបានកងទ័ពឈុតខ្មៅ ថៃ ឈរជើង តាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុច ជិត ភូមិណងពឺ ស្រុកអរញ្ញ ខេត្តស្រ:កែវ ទល់មុខ និងវត្ត៩៣ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន ។

ក្នុងលោក ភូង កងប៊ិន នាយប៉ុស្តិ៍ ទាហានឈុតខ្មៅថៃ បានឲ្យដឹងថា កន្លងមក រូបលោក តែងតែឃាត់ទុក ពលករខ្មែរខុសច្បាប់ ដែលចូលតាមច្រករបៀង ផ្សេងៗ តាមរយ:មេខ្យល់ យកទុកដោយម្តុំ ព្រមទាំង យក ថវិការផ្ទាល់ខ្លួន ទិញអាហារឲ្យពលករទាំងនោះ ហូបចុកទៀតផង ហើយក៏បានបញ្ជូនមកតាមច្រកអូរបី ជាន់វិញ ។ តែរហូតមកដល់ពេលនេះ ថវិការរបស់លោក គឺបានអស់ទៅហើយ ដូចនេះលោកមិនមាន លទ្ធភាពជួយទៀតទេ ដោយ ប្រាក់ខែរបស់លោកមិនច្រើន ដូច្នេះហើយ ទើបរូបលោកសុំឲ្យខាងកម្ពុជាជួយ
ទប់ស្កាត់ផង ណាមួយបច្ចុប្បន្ននេះ វីរុស កូវិដ ១៩ កំពុងតែរាតត្បាតផង ។

ក្រោយពីគេបានឃើញបណ្តាញព័ត៌មានកំពុងបានចែករំលែកជាបន្តបន្ទាប់នេះ មហាជនជាច្រើន ដែលនិយម តាមដានព័ត៌មាននៅលើសង្គមព័ត៌មាន បានលើកឡើងថា ករណីខាងលើនេះ គួរណាស់តែប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ដាក់វិធានការរិតបន្តឹងទៅក្រុមមេខ្យល់មួយចំនួននោះ ឲ្យបានក្តៅផង ពីព្រោះថា ករណីនេះ វាជា បទឧក្រិដ្ឋមួយ ដែលអាចប៉ះពាល់ដល់កិត្តិយសរបស់ប្រទេស ក៏ដូចជាអាចបង្កជាហានីភ័យនានា ដល់អាយុជីវិត ពលករ ទៀតផង ។

ជាការពិតណាស់ ពាក្យថាលួចឆ្លងដែន គឺពិតជាសកម្មភាពមួយ លូន ក្រាប ផ្សងព្រេន យកជីវិតទៅប្រថុយ ប្រថាន ដើម្បីបានការងារធ្វើរកកម្រៃមក ដោះស្រាយបំណុលក្នុងគ្រួសារ ដោយឡែកតែក្រុមមេខ្យល់ទាំងនោះ កន្លងមក គឺគេមិនដែលជាខ្វល់អំពីអាយុជីវិតរបស់ពលករឡើយ ធ្វើយ៉ាងណាបានបង់លុយឲ្យគេ២៥០០ បាត ទៅគឺវារួចជាស្រេច ប៉ុន្តែបើខាងទាហានថៃចាប់បាន គឺក្រុមមេខ្យល់ គេចយករួចខ្លួន ចង់ពលករក្លាយជាយ៉ាង ណា ឬយ៉ាណី គឺជារឿងរបស់ពលករ រងគ្រោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ