ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
វីវរស្រេច!.. ប្រជាពលរដ្ឋផ្តើមងឿងឆ្ងល់ថា បទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ម៉េចក៏ គ្មានប្រសិទ្ធិភាព បង្ក្រាបល្បែងហ្គែមបាញ់ត្រី ក្នុងទឹកដីខណ្ឌចំការមន... យ៉ាងចឹង
Thu,09 April 2020 (Time 04:25 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 311នាក់)

មិនដឹងថា គួរឲ្យអស់សង្ឃឹមឬក៏ហួសចិត្តនោះទេ នៅក្នុងពេលដែលបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដែលកន្លងមកស្រែកឲ្យក្តែងៗអារឿងបង្ក្រាបល្បែងភ្នាល់ស៊ីសងចាក់លុយខុសច្បាប់ ជាពិសេស នោះ គឺអាទីតាំងល្បែងហ្គែមបាញ់ត្រីខុសច្បាប់ដែលជាសំបុកក្រុមក្មេងស្ទៀវៗ ដែលតែងប្រព្រឹត្តនៅអំពើទុច្ចរិត ផ្សេងៗ ធ្វើយ៉ាងណាបំពេញតម្រូវការលួចលាក់ញៀនល្បែងហ្គែមបាញ់ត្រីខុសច្បាប់ទាំងនេះ ។

ក្នុងនោះ កន្លងមកសម្រាប់បទបញ្ជារបស់លោក ឃួង ស្រេង នៅក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុស ច្បាប់ ព្រមទាំងល្បែងស៊ីសងហ្គែមបាញ់ត្រីផងដែរនោះ គេបានឃើញនៅតាមបណ្តាខណ្ឌ និងអធិការនគរបាល ខណ្ឌមួយចំនួន គឺបានធ្វើការទប់ស្កាត់ និងបង្ក្រាបបានយ៉ាងមានប្រសិទ្ធិភាពខ្លាំងណាស់ ដោយឡែកតែខាងទឹក ដីខណ្ឌចំការមនវិញ គេសង្កេតឃើញទីតាំងបង្កប់ល្បែងហ្គែមបាញ់ត្រីខុសច្បាប់ជាច្រើន គឺហាក់បីដូចជាបន្ត សកម្មភាពលួចលាក់ដំណើរការយ៉ាងសុខរលូនចម្លែកណាស់ ។

ជាក់ស្តែងទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅតាមផ្លូវ២៧១ ជ្រកក្រោមរូបភាពហាងកាត់សក់ ត្រង់ចំណុចច្រមុះ ជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គេឃើញកំពុងតែដំណើរការយ៉ាងរលូនសុខស្រួលចម្លែក ណាស់ ក្លាយជាការងឿងឆ្ងល់របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។

ទីតាំងល្បែងហ្គែមបាញ់ត្រីខាងលើនេះ បើតាមដែលប្រជាពលរដ្ឋបានដឹង គឺម្ចាស់ទីតាំងនេះ ឈ្មោះ ភ័ក្ត្រ ដែល គេល្បីថាជាមនុស្សពូកែចាយលុយឲ្យសមត្ថកិច្ច ដើម្បីដំណើរការអាជីវកម្មល្បែងស៊ីសងខុសច្បាប់របស់គេជា ច្រើនកន្លែងទៀតផង ហើយកន្លងមកសមត្ថកិច្ចមូលដ្ឋានជាច្រើនតែងតែយល់មុខ ដល់រូបគេជានិច្ច ។

ប្រជាពលរដ្ឋជាច្រើនដែលមានទីលំនៅក្បែរទីតាំងហ្គែមបាញ់ត្រីបានលើកឡើងថា បើរូបអស់លោកខណ្ឌចំការ មន អ្នកបង្ក្រាបល្បែងខុសច្បាប់ទាំងនោះ យល់មុខម្ចាស់ទីតាំងល្បែងហ្គែម គឺមានតែពួកគាត់នោះ មិនយល់មុខ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលខំអួតស្រែកបំពងសម្លេងក្តែងៗកន្លងមក ប្តេជ្ញាបង្ក្រាបល្បែង ខុសច្បាប់ ទេ ឬយ៉ាងណា ? ។

ស្របពេលដែលសង្គមជាតិកំពុងជួបបញ្ហា ព្រោះតែវីរុសកូរូណា កូវីដ១៩ ប្រជាពលរដ្ឋជាច្រើន តែងចង់ឲ្យកូនៗ របស់ខ្លួន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយ៉ាងកក់ក្តៅបំផុត ប៉ុន្តែព្រោះតែអំណាចការញៀនទៅនឹងល្បែង ភ្នាល់ស៊ីសង និងការអូសទាញពីពួកម៉ាកផងនោះ ធ្វើឲ្យអាណាព្យាបាលជាច្រើនរស់នៅក្នុងការព្រួយបារម្ភយ៉ាង ខ្លាំង ទើបនៅទីបំផុត ក្តីសង្ឃឹមមានតែមួយ គឺសង្ឃឹមថា អាជ្ញាធរពិតជាអាចបង្ក្រាបល្បែងទាំអស់នោះបាន ដើម្បីសេចក្តីសុខក្នុងគ្រួសារ របស់ពួកគាត់ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ សង្ឃឹមថា បទបញ្ជាបង្ក្រាបល្បែងហ្គែមខុសច្បាប់ របស់លោក ឃួង ស្រេង អាចនឹងមានប្រសិទ្ធិភាពឡើងវិញក្នុងទឹកដីខណ្ឌចំការមន ស្របពេលដែលជម្ងឺឆ្លង វីរុសកូរូណា កំពុងបង្កការភ័យខ្លាចដល់មនុស្សជាតិ ក្នុងសកលលោក ផងនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ