ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្តីបាញ់សម្លាប់ប្រពន្ធខ្លួន រួចដឹកពីភ្នំពេញដល់ខេត្តកណ្តាល ទើបខលហៅសមត្ថកិច្ចមកចាប់ខ្លួន ព្រោះតែទាស់ សម្តីជាមួយប្រពន្ធបន្តិចបន្តួច
Sun,26 April 2020 (Time 09:59 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 2072នាក់)

ចឹងបានតែថា ខឹងខុសខឹងខាត ជាក់ស្តែងណាស់បុរសម្នាក់ មានលុយមានឡាន មានឋានៈនៅក្នុងសង្គម ប៉ុន្តែព្រោះ តែខឹងទាស់សម្តី ជាមួយប្រពន្ធតិចតួចសោះ រូបគាត់សម្រេចយកកាំភ្លើងខ្លី មកបញ្ចប់ជីវិតរបស់ប្រពន្ធដែលតែងឧិប នៅលើទ្រូងរបស់ខ្លួនយ៉ាងរំភើយ ហើយនៅទីបំផុតសង្ស័យរូបគាត់គិតថា មិនអាចគេចរួចផុតពីសំណាញ់ច្បាប់ ហើយមើលទៅ ទើបរូបគាត់ សម្រេចចិត្តខលហៅសមត្ថកិច្ច ឲ្យទៅឃាត់ខ្លួនរបស់គាត់ ដោយគាត់អះអាងថា រូប គាត់មិនរត់គេចពីទង្វើរបស់ខ្លួន នោះទេ ។

តាមបណ្តាញអ្នកសារព័ត៌មាន ដែលកំពុងបន្តការចែករំលែកឲ្យកក្រើកបណ្តាញហ្វេសប៊ុកបានឲ្យដឹងថា មាន ករណីអំពើឃាតកម្មមួយបានកើតឡើងនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ គឺបុរសជាប្តីបានបាញ់សម្លាប់ប្រពន្ធក្នុងរថយន្តព្រូស បន្ទាប់ពីទាស់ពាក្យសំដីគ្នា ប្រកែកនៅក្នុងឡាន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនហើយនោះ ជនដៃដល់បានដឹកសពប្រពន្ធចេញ ពីភ្នំពេញ យកមកកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល រួចហើយរូបគាត់ក៏បានទូរស័ព្ទប្រាប់ សមត្ថកិច្ចឲ្យមកនាំខ្លួនគាត់ យកទៅផ្តន្ទាទោស ព្រោះតែរូបគាត់មានកំហុស ហើយសូមចូលខ្លួនសារភាពទោស កំហុស ដោយមិនរត់ទៅណានោះឡើយ ។

ជនសង្ស័យជាឃាតករ បានសារភាពប្រាប់នគរបាលខេត្តកណ្តាលថា មុនកើតហេតុគឺគាត់ មានការជជែកជាមួយ ភរិយា ក្នុងរឿងអន់ចិត្តប្រចណ្ឌ ហើយប្រពន្ធគាត់ក៏មកប្រតាយប្រតប់ ប៉ះកាំភ្លើងដែលគាត់បញ្ចូលគ្រាប់រួច ក៏ បណ្តាលឲ្យផ្ទុះត្រូវស្លាប់តែម្តង ។

ជនសង្ស័យមានឈ្មោះ គឹម សារី អាយុ៥៨ឆ្នាំ ជាយោធា ជំនួយការលោក មុំ លីមឿន អគ្គលេខាធិការក្រសួងការ ពារជាតិ រស់នៅខេត្តបាត់ដំងបង ។ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំណែក ឯជនរងគ្រោះជាប្រពន្ធដែលត្រូវស្លាប់នោះ មានឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្ត បន្ទាយមានជ័យ ។

ទោះជាយ៉ាងណា ជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងអនុវត្តន៌ទៅតាមនីតិវិធីច្បាប់ ។ នេះគឺ ជារឿងរ៉ាវនៅក្នុងសង្គមមួយ នៅពេលខ្លះខឹងខុសខឹងខាត ជាក់ស្តែងបុរសជាប្តី មានទាំងលុយ មានទាំងឡាន មាន ទាំងឋានៈ ប៉ុន្តែនៅទីបំផុត ព្រោះតែកំហឹងតិចតួចសោះ បានបន្សល់ឲ្យមានការសោកស្តាយយ៉ាងខ្លាំង សម្រាប់ ក្រុមគ្រួសារ នៅពេលក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ