ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ទុក្ខជាន់លើទុក្ខ ដីស្រះកម្មសិទ្ធិស្របច្បាប់ក៏ត្រូវគេប្រើអំណាចហ៊ុមព័ទ្ធយក... ផលត្រីរាប់សិបតោនក៏ត្រូវគេចាក់ ដី សង្កត់លុប.... បំណុលលុយធានាគារ ក៏នៅមិនទាន់បានសង ....... ក្រុមគ្រួសារលោក ឆែ គឹមស្រួ ស្នើសុំថ្នាក់ ដឹកនាំ ជួយដល់ទុក្ខលំបាក របស់គាត់ផង
Wed,15 April 2020 (Time 08:40 PM)
ដោយ ៖ ជ (ចំនួនអ្នកអាន: 8034នាក់)

រឿងរ៉ាវដ៏ឈឺចាប់របស់ក្រុមគ្រួសារលោក ឆែ គឹមស្រួ ដែលត្រៀមបាត់បង់ដីស្រះ ដែលជាកម្មសិទ្ធិស្របច្បាប់ ហើយក៏កំពុងរុញច្រានឲ្យពួកគាត់ក្លាយជាជនរងគ្រោះ ខាតបង់ទ្រព្យសម្បត្តិ យ៉ាងធ្ងន់ធ្ងរនៅពេលខាងមុខផងនោះ គេនៅមិនទាន់បានឃើញថ្នាក់ដឹកនាំរូបណា បានរវីរវល់អើពើ ជួយដល់ទុក្ខលំបាកពួកគាត់នៅឡើយទេ ។

បើតាមការរៀបរាប់ទាំងខ្សឹបខ្សួលអួលដើមករ របស់ក្រុមគ្រួសារលោក ឆែ គឹមស្រួ បានឲ្យដឹងថា ពួកគាត់នៅតែ ប៉ុន្មានថ្ងៃខាង មុខទៀតនេះទេ ពួកគាត់នឹងត្រូវបាត់បង់ទ្រព្យសម្បត្តិកម្មសិទ្ធិស្របច្បាប់ ដែលធ្លាប់អាស្រ័យផល ចិញ្ចឹមត្រី និងចិញ្ចឹមទា ហើយ ដោយសារតែការកំណត់របស់អាជ្ញាធរ ខណ្ឌព្រែកព្នៅ ទាមទាចាក់ ដីលុប និងហ៊ុម ព័ទ្ធយកដីស្រះកម្មសិទ្ធិស្រច្បាប់របស់ពួកគាត់នេះ យកទៅធ្វើជាដីបឹងរបស់រដ្ឋវិញ ហើយនៅថ្ងៃខាងមុខ ពួកគាត់ មិនដឹងប្រឈមមុខរស់បែបណានោះទេ ។

ក្រុមគ្រួសារលោក ឆែ គឹមស្រួ បានប្រាប់ឲ្យដឹងថា ទីតាំងដីនេះ គឺមានទំហ៊ុំសរុប៣៣,៧០០ម៉ែត្រការ៉េ ដោយ ពួកគាត់បានទិញពីពលរដ្ឋនៅក្នុងឆ្នាំ១៩៩៣ មកម៉្លេះ ហើយនៅឆ្នាំ១៩៩៥ ទើបពួកគាត់សម្រេចជីកដីធ្វើស្រះចិញ្ចឹម ត្រី និងស្រះចិញ្ចឹមទា ។

ដោយការខ្វះខាតដើមទុនខ្លាំង នៅក្នុងឆ្នាំ២០១៥ ពួកគាត់សម្រេចស្នើសុំអាជ្ញាធរធ្វើប្លង់កម្មសិទ្ធិទន់ ដោយមាន ការបញ្ជាក់ពីអាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌព្រែកព្នៅ ដែលមានរូបលោក សុខ សម្បត្តិ ជាអភិបាលខណ្ឌបាន ចុះហត្ថលេខា ផងនោះ ដើម្បីយកទៅដាក់តម្កល់នៅធនាគារ ដើម្បីរខ្ចីលុយធនាគារមកប្រើជាទុនចិញ្ចឹមត្រីបន្ថែម ។

ស្រាប់តែនៅពេលនេះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានអះអាងថា ដីកម្មសិទ្ធិពួកគាត់ជាយូរឆ្នាំនេះ រាជរដ្ឋាភិបាល កាត់ធ្វើជាដីរដ្ឋ ហើយទាមទាយកគ្រឿងចក្ររាប់សិបគ្រឿង ដឹកដីមកចាក់លុបក្នុងស្រះដែលពួកគាត់កំពុងចិញ្ចឹម ត្រីរាប់សិបម៉ឺនក្បាល ដោយគ្មានការនិយាយរឿងសំណង ឬក៏ហេតុផលអ្វីឲ្យបានច្បាស់លាស់ ជាមួយពួកគាត់អ្វី សោះតែម្តង ធ្វើឲ្យពួកគាត់ មានការឈឺចាប់ និងទឹកភ្នែកជាខ្លាំង ។

ក្រុមគ្រួសារលោក ឆែ គឹមស្រួ បានលើកឡើងថា នៅពេលនេះ តើមានពលរដ្ឋគ្រួសារណាដែលឈឺចាប់ និងខ្លោច ផ្សាយជាងគ្រួសារពួកគាត់ទៀតនោះ ដីកម្មសិទ្ធិស្របច្បាប់តាំងពីឆ្នាំ១៩៩៣មក ក៏ត្រូវបានអាជ្ញាធរចាក់ដីកាត់យក ធ្វើជាដីបឹងដីរបស់រដ្ឋ ចំណែកផលត្រីកំពុងចិញ្ចឹមរាប់សិបម៉ឺនក្បាល ក៏ត្រូវកម្លាំងអាជ្ញាធរខណ្ឌបញ្ជាគ្រឿងចក្រ ឲ្យចាក់ដីលុប ចំណែកធនាគារដែលយកប្លង់ដីបញ្ជាក់ពីលោក សុខ សម្បត្តិ ទៅបញ្ចាំនោះ ក៏មិនទាន់មានលុយ សង ហើយតើបែបៗនេះទៅ តើឲ្យពួកគាត់ប្រឈមមុខរស់ជាមួយសង្គមនេះ ដោយរបៀបណា ?

ក្រុមគ្រួសារលោក ឆែ គឹមស្រួ សូមលើកម្រាមដៃដប់ សំណូមពរដល់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល កន្លងមកដែលធ្លាប់តែមានក្តីអាណិតអាសូរ និងផ្តល់យុត្តិធម៌ជូនរាស្ត្រគ្រប់រូបនោះ សូមមេត្តាជួយដល់ការឈឺ ចាប់របស់ពួកគាត់ផង ព្រោះនៅពេលនេះ ពួកគាត់មិនមានអ្វីជាទីពឹងនៅក្នុងជីវិតនោះទេ ។

សម្រាប់ព័ត៌មានដីឈឺចាប់នេះ មហាជនជាច្រើន បានធ្វើការរិៈគន់ថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅថា នេះជាភាព ទទួលខុសត្រូវរបស់លោក សុខ សម្បត្តិ ព្រោះដីដែលពលរដ្ឋគ្រប់គ្រងនេះ គឺពួកគាត់ទិញតាំងពីឆ្នាំ ១៩៩៣ ក្នុង នោះ ខាងអាជ្ញាធរខណ្ឌសំអាងថា អនុក្រិតរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០០៨ ឲ្យយកដីស្រះនេះធ្វើបឹងសំរោង កម្ម សិទ្ធិរបស់រដ្ឋ ហើយបើយ៉ាងនេះ តើនៅឆ្នាំ២០១៥ លោក សុខ សម្បត្តិ រូបលោកខំស៊ីញ៉េចុះហត្ថលេខាជូនលោក ឆែ គឹមស្រួ ធ្វើអ្វី ផ្ទុយទៅវិញក្រោយពីមានកម្មសិទ្ធិស្របច្បាប់ថ្នាក់ខណ្ឌនេះហើយ លោក ឆែ គឹមស្រួ យកកម្ម សិទ្ធិនេះ ទៅដាក់តម្កល់ខ្ចីបុលធនាគារហើយ ហើយយកលុយទាំងអស់ យកមកចំណាយប្រើជាទុនចិញ្ចឹមត្រី នៅទីបំផុត រូបគាត់មិនទាន់ទាំងបានប្រមូលផលត្រីផង អាជ្ញាធរខណ្ឌបែរជាយកគ្រឿងចក្រដឹកដីមកចាក់លុបទាំង ស្រះ លុបទាំងត្រីមិនទាន់ប្រមូលផល តើទង្វើទាំងអស់នេះ ជាការជួយរាស្ត្រ ឬក៏កំពុងសម្លាប់រាស្ត្រ របស់អាជ្ញាធរ ។

សម្រាប់ទុក្ខលំបាកមួយនេះ មហាជនសំណូមពរ ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមមេត្តាជួយពិនិត្យមើល ពីផលប៉ះពាល់មួយនេះផងទាន ព្រោះបើតែយ៉ាងៗនេះទៅ រាស្ត្រពិតជាស្លាប់ដោយការឈឺចាប់មិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ