ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើជាការពិតដែរឬទេ? អាជ្ញាធរខណ្ឌព្រែកព្នៅ ប្រើអំណាចខ្លួនចាក់ដីព័ទ្ធរំលោភយកដីស្រះ ដែលជាដីកម្មសិទ្ធិ របស់ពលរដ្ឋ បង្កបង្កើនផលរាប់សិបឆ្នាំដោយគ្មានសំណង ក្រោមលេសសំអាងថា អនុក្រិត ឲ្យអភិវឌ្ឍន៌បឹង សំរោង
Tue,14 April 2020 (Time 07:45 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 294នាក់)

នៅតែមានការមិនអស់ចិត្តជាមួយសង្គមកម្ពុជា បើទោះជាកន្លងមកគេតែងឃើញរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំកំពូលៗជាច្រើន បានព្យាយាមផ្តល់ភាពកក់ក្តៅជូនសង្គមមួយនេះយ៉ាងណាក៏ដោយ នោះ ប៉ុន្តែប្រជាពលរដ្ឋស្លូតត្រង់ ពួកគាត់ភាគច្រើន គឺនៅតែរងទុក្ខរងអយុត្តិធម៌យ៉ាងចម្លែកៗ ដដែល ជាក់ស្តែង នោះ ដូចជាករណីក្រុមគ្រួសាររូបលោក ឆែ គឹមស្រួ ដែលប្រកបមុខរបរ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វទា ដោយបាន ដំណើរការរាប់សិបឆ្នាំទៅហើយនោះ ក៏នៅតែរងទឹកភ្នែកដោយសារតែថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ ប្រើអំណាច ទាំងបំពានរបស់ខ្លួនបញ្ជាគ្រឿងចក្រដឹកដី យកទៅចាក់ហ៊ុមព័ទ្ធយកដីស្រះរបស់លោកយ៉ាងសាហាវ ក្រោម ហេតុផលថា អនុក្រិតរបស់រាជរដ្ឋាភិបាល ឲ្យហ៊ុមព័ទ្ធដីមាត់បឹង សំរោង សាងសង់ធ្វើជាផ្លូវថ្មើជើង និង សួនសា ធារណៈ ។

តាមព័ត៌មានច្បាស់ការណ៌ បានឲ្យដឹងថា នៅពេលនេះរូបលោក ឆែ គឹមស្រួ និងក្រុមគ្រួសារ កំពុងរងទឹកភ្នែកជា ខ្លាំងណាស់ ព្រោះថា ស្រះត្រីរបស់លោក កំពុងតែចិញ្ចឹមត្រីរាប់សិបម៉ឺនក្បាល ក្នុងនោះក៏មានចិញ្ចឹមទាផងដែរ ផ្ទុយទៅវិញ ស្រាប់តែត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅ យកគ្រឿងចក្រ ដឹកដីយកទៅចាក់លុបលើស្រះត្រីដែល កំពុងចិញ្ចឹម ដែលធ្វើឲ្យរូបលោកនិងគ្រួសារមានការឈឺចាប់ និងស្តាយស្រណោះទ្រព្យសម្បត្តិកម្លាំងញើសឈាម មួយនេះយ៉ាងខ្លាំង ពីព្រោះថា ត្រីរាប់ម៉ឺនក្បាលនេះ គឺរូបលោក និងក្រុមគ្រួសារ បានខ្ចីបុលពីធនាគារ យកមក ធ្វើទុន ហើយបើសមត្ថកិច្ចចាក់ដីលុបកំទេចចោលបែបនេះ តើឲ្យរូបលោកមានអ្វីដោះស្រាយទាំងបំណុលធនាគារ ទាំងការចិញ្ចឹមជីវិត នៅថ្ងៃអនាគត ។

រូបលោក ឆែ គឹមស្រួ បាននិយាយទាំងទឹកភ្នែកថា ជាការពិតណាស់ រាល់គម្រោងអភិវឌ្ឍន៌របស់រដ្ឋ ប្រសិនបើប៉ះ នៅលើដីរបស់ប្រជាពលរដ្ឋ គឺថ្នាក់ដឹកនាំស្ថាប័នរដ្ឋ តែងមានសំណងជូនប្រជាពលរដ្ឋ ផ្ទុយទៅវិញដីស្រះត្រី កម្មសិទ្ធិរបស់លោក គឺបានចិញ្ចឹមត្រី និងចិញ្ចឹមទា រាប់សិបឆ្នាំទៅហើយ ព្រមទាំងការទទួលស្គាល់ពីរដ្ឋអំណាច មូលដ្ឋានភូមិឃុំ ហើយជាពិសេសនោះ គឺរូបលោក សុខ សម្បត្តិ អភិបាលខណ្ឌទៀតផង តើហេតុអ្វីបានជាសមត្ថ កិច្ចខណ្ឌនាំកម្លាំងរបស់ខ្លួនទៅចាក់ដី លុបទាំងស្រះ លុបទាំងត្រី របស់បងរាប់ម៉ឺនក្បាល ដែលមិនទាន់បានប្រ មូលផលនោះ យ៉ាងសាហាវព្រៃផ្សៃទៅវិញ ។

លោក ឆែ គឹមស្រួ បាននិយាយទាំងខ្សឹបខ្សួលអួលដើមករថា តើសមទេ ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការ ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកន្លងមកតែងផ្តល់យុត្តិធម៌ជូនរាស្ត្រ ផ្ទុយទៅវិញបែរជាបុគ្គល មួយចំនួនប្រើអំណាចសម្លាប់រូបលោក មិនឲ្យស្រក់ឈាមយ៉ាងនេះ ជាក់ស្តែងណាស់ ដីស្រះរបស់បង គឺមានការ ទទួលស្គាល់តែពីមេភូមិរហូតដល់មេខណ្ឌ ស្រាប់តែគេយកគ្រឿងចក្រដឹកដីមកចាក់សម្លាប់ត្រីក្នុងស្រះ ដោយមិន និយាយរឿងសំណងជូនរូបបង សូម្បីតែមួយសេន តើឯណាទៅយុត្តិធម៌រាស្ត្រស្លូតត្រង់ ដូចជារូបបង ។

លោក ឆែ គឹមស្រួ សូមសំណូមពរដល់ថ្នាក់ដឹកនាំ ជាពិសេសគឺរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខ របស់រាជរដ្ឋាភិបាល សូមមេត្តាជួយផ្តល់ក្តីអាណិតអាសូរ ដល់រូបលោក និងក្រុមគ្រួសារផង ញើសឈាមក្នុងជីវិត នេះ គឺជាការចិញ្ចឹមត្រីនេះ ហើយបើអាជ្ញាធរខណ្ឌចាក់ដីព័ទ្ធយកស្រះ លុបទាំងត្រីកំពុងតែចិញ្ចឹមមិនទាន់ប្រមូល ផលទៀតនោះ តើរូបលោក នឹងក្រុមគ្រួសារមានអ្វីជាទីពឹងក្នុងជីវិត ។

សម្រាប់ព័ត៌មានខាងលើនេះ អង្គភាពព័ត៌មាន ព្យាយាមសុំជួបរូបលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ តាំងពីមួយដប់ រហូតដល់ម៉ោងជិតមួយរសៀល នៅសាលាខណ្ឌកាលពីម្សិលមិញថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែនៅទីបំផុតរូបលោកអភិបាលខណ្ឌ បដិសេដន៌មិនជួប ដោយអះអាងថា រូបលោកហត់នឿយណាស់ ។

ក្នុងនោះដែរ ដើម្បីបង្ហាញអំពីតម្លាភាពក្នុងវិជ្ជាជីវៈព័ត៌មាន អង្គភាពព័ត៌មាន នឹងព្យាយាមសុំការបំភ្លឺពីអង្គភាព
សាម៉ីពាក់ព័ន្ធ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ