ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
រង់ចាំមើលថា តើច្បាប់របស់កម្ពុជា សម្រេចបែបណាទៅលើបក្ខពួកមួយក្រុម ដែលលួចដីអ្នកដ៏ទៃលក់ ហើយ បុគ្គលអ្នកផ្តើមគំនិត គឺមានឋានៈដល់ទៅអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដ៏សម្បើមផងនោះ
Tue,03 March 2020 (Time 09:47 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 226នាក់)

អារឿងបទល្មើសខុសច្បាប់នោះ ជាក់ស្តែងណាស់អ្នកមានកំហុស ប្រសិនបើជាអ្នកក្រ ឬក៏ជាបុគ្គលមនុស្ស សម័ញ្ញ គេតែងឃើញច្បាប់អនុវត្តន៌ផ្តន្ទាទោសភ្លាមៗ គឺមិនសូវជាទុកយូរអែរអន់នោះឡើយ ផ្ទុយទៅវិញបើ
បុគ្គលអ្នកសាងឲ្យមានកំហុសនោះ ជាបុគ្គលមានឋានៈមានអំណាច គេមិនសូវជាឃើញបុគ្គលរូបនោះ ជាប់ ទោសពិរុទ្ធនោះឡើយ ភាគច្រើនបុគ្គលមួយចំនួននោះតែងមានបទអន្តរាគមន៌នានា ដើម្បីការពារ និងធានាឲ្យ គេរួចពីការឃុំខ្លួន រស់នៅជួបជុំគ្រួសារយ៉ាងមានសេចក្តីសុខ ។

ដោយឡែកនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ គេបានឃើញអយ្យការអមសាលាដំបូងរាជធានីភ្នំ ពេញ ដែលមានរូបលោក សយ ណូរ៉ា ជាព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់លើរូបលោក ស ថាវី អនុរដ្ឋ លេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ដែលពាក់ព័ន្ធទៅនឹងការលួចលក់ដីមិនមែនជារបស់
ខ្លួន នៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នមានឋានៈ ជាអនុរដ្ឋលេខាធិការក្រសួងការពារ ជាតិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែល មិនមែនជារបស់ខ្លួន ចំណែកបក្ខពួកផ្សេងទៀត ដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរប្រាប់សារព័ត៌មានក្នុងស្រុក កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ។

ទោះជាយ៉ាងនេះក្តីក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ទាំងនោះ មានតែ៣រូបប៉ុណ្ណោះ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈអ្នកផ្សេងទៀតស្ថិតនៅក្រៅឃុំនៅឡើយ ។ មនុស្ស៣នាក់នោះ រួមមានទី១ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ, ទី២ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ ។

ជនទាំង៣នាក់ខាងលើនេះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចលក់ដីអ្នកដ៏ទៃ មានទំហំ ២២.៩០០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជ ធានីភ្នំពេញ កាលពីកំឡុង ឆ្នាំ២០១៨ កន្លងទៅ ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័យទាំង៣រូបនេះ មកកាន់តុលាការ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

សម្រាប់ព័ត៌មានដ៏មានចំណាប់អារម្មណ៌មួយនេះ មហាជនជាច្រើនកំពុងរង់ចាំមើលថា តើស្ថាប័នសាលាដំបូង
រាជធានីភ្នំពេញ លោកអាចអនុវត្តន៌ច្បាប់ឲ្យមានតម្លាភាពដែរឬទេ ពីព្រោះថា ករណីអង្គហេតុនេះ ប្រសិនបើ
ជាពលរដ្ឋអ្នកក្រ ឬក៏មនុស្សធម្មតា ជាការពិតនោះ ពលរដ្ឋអាចនឹងជាប់ទោស ហើយស្ថិតនៅក្រោមការឃុំខ្លួន
មិនខាន ដោយឡែតែបុគ្គលអ្នកមានអំណាច មានឋានៈ គេសង្ស័យថា នៅតែអាចរស់នៅក្រៅឃុំបានយ៉ាងសុខ ដដែល ។

ទោះជាយ៉ាងណា យើងទាំងអស់គ្នា រង់ចាំមើលចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញជាបន្តទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ