ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មហាជនរង់ចាំមើលថា តើអាជ្ញាធរថ្នាក់ខេត្តបាត់ដំបង គិតបែបណា ករណីពលរដ្ឋរងគ្រោះអះអាងថា មេភូមិ រឿន ហ៊ិន លួចស៊ីញ៉េយកដីកម្មសិទ្ធិពលរដ្ឋ ប្រគល់ឲ្យអ្នកដ៏ទៃ
Sat,21 March 2020 (Time 02:30 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 274នាក់)

ថ្មីៗនេះមានសំណូមពរពីប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ពួកគាត់ចង់ ឃើញច្បាប់របស់ប្រទេសកម្ពុជា ផ្តល់យុត្តិធម៌ជូនពលរដ្ឋគ្រួសារជនរងគ្រោះ ដែលរាល់ថ្ងៃនេះ កំពុងរស់ប្រឈមបាត់ បង់ដីធ្លី ជាកេរ្តិ៍ដំណែលពីឪពុកម្តាយរបស់គាត់ ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ដីមួយកន្លែងមានទីតាំងស្ថិត នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្ត បាត់ដំបង ជាដីកម្មសិទ្ធិរបស់លោកតា មេ ឆែម និងលោកយាយ ទូច ផនស៊ី ដោយបានកាន់កាប់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ដោយឡែកនៅឆ្នាំ២០០២ ទើបរូបលោកតា មេ ឆែម ត្រូវបានស្លាប់ បាននៅសល់តែរូបលោកយាយ ទូច ផនស៊ី ជាប្រពន្ធជាអ្នករស់នៅគ្រប់គ្រងដីធ្លីប៉ុណ្ណោះ ។

រហូតមកដល់ឆ្នាំ២០០៦ រូបលោកយាយ ទូច ផនស៊ី បានសម្រេចផ្ទេរដីធ្លីមួយកន្លែងនេះ ជូនដល់កូនប្រុសបង្កើត របស់លោកយាយ ឈ្មោះ ឆែម ណាគី សម័យនោះកូនគាត់គឺមានអាយុត្រឹមតែ២១ឆ្នាំប៉ុណ្ណោះ ដោយក្នុងការផ្ទេរ ដីកម្មសិទ្ធនេះ គឺមានការចុះហត្ថលេខាដឹងឮពីរូបលោក អាន ឆៀង អតីតជាមេឃុំពាមឯក ហើយជាពិសេសនោះ គឺរូបលោក រឿន ហ៊ិន ដែលជាមេភូមិ ដូនកែវ តាំងពីមុនរហូតដល់ពេលនេះ ទៀតផង ។

ប្រភពបានលើកឡើងថា នៅក្រោយពេលដែលឈ្មោះ អាន ឆៀង អតីតមេឃុំពាមឯកបានស្លាប់ទៅហើយនោះ ស្រាប់តែនៅឆ្នាំ ២០១៣ គេឃើញមានបុគ្គល៣នាក់ គឺអ្នកទី១ឈ្មោះ គឹម គិនលាង អ្នកទី២ឈ្មោះ ឆែម ផល្លី និងប្រពន្ធឈ្មោះ រស់ សាវ៉ង់ បានអះអាងថា ជាដីរបស់ខ្លួន ដោយមានការទទួលស្គាល់ពីរូបលោក រឿន ហ៊ិន មេភូមិដូនកែវ និងលោក សាំង រើន មេឃុំពាមឯក ដែលជាមេឃុំឡើងថ្មី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
ទៅវិញ ។

ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់អត់សោះនោះទេ ដីក្បាលទំហ៊ុំ១៤ម៉ែត្រ បណ្តោយ១០៨ម៉ែត្រ មិនមែនជាដី
ព្រៃ ឬក៏ដីរដ្ឋណាមួយនោះទេ ដីនេះគឺជាដីកម្មសិទ្ធិឯកជនរបស់លោកតា មេឆែម ថ្វីបើលោកតាគាត់បានស្លាប់ ប៉ុន្តែដីនេះ ក៏ត្រូវបានលោកយាយ ទូច ផនស៊ី ជាភរិយារបសលោកតា មេឆែម នេះ ប្រគល់ជូនកូនប្រុស បង្កើត របស់គាត់ តាំងពីឆ្នាំង២០០៦មកម៉្លេះ ដោយមានទាំងរដ្ឋអំណាចមូលដ្ឋាន ជាពិសេសនោះគឺរូបលោក រឿន ហ៊ិន ដែលជាអ្នកចូលរួមដឹងឮក្នុងការផ្ទេរកម្មសិទ្ធិនេះទៀតផង ហើយតើមូលហេតុអ្វីបានជារូបលោក រឿន ហ៊ិន បែរ ជាចូលរួមស៊ីញ៉េដឹងឮប្រគល់ដីនេះ ទៅលក់ឲ្យឈ្មោះ គឹម គិនលាង និងឈ្មោះ ឆែម ផល្លី ព្រមទាំងប្រពន្ធឈ្មោះ រស់ សាវ៉ាង នៅឆ្នាំ២០១៣ ធ្វើអ្វីទៀត ។

តាមប្រភពជាច្រើនប្រាប់ឲ្យដឹងថា នៅពេលនេះ លោក គឹម គិនលាង បានលួចផ្ទេរសិទ្ធិកាន់កាប់ដីនេះឲ្យទៅកូន ប្រុសរបស់គាត់ ឈ្មោះ ឌុច ឆាយ៉ា ក្នុងគោលបំណងរត់ឯកសារលួចធ្វើប្លង់រឹង ប៉ុន្តែលទ្ធផលពួកគេអាចទទួលបាន សម្រេចបំណង ឬក៏យ៉ាងណានោះ គឺគេនៅមិនទាន់ដឹងនៅឡើយទេ ដោយពលរដ្ឋទាំងអស់នោះ កំពុងនាំគ្នាបើក ភ្នែករង់ចាំមើលថា តើលទ្ធផលនៅទីបំផុត ឆៃប៉ូវ អាចកើតពី ឆៃថាវ ឬក៏យ៉ាងណា ?

ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើន សូមសំណូមពរដល់លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់
ដំបង សូមមេត្តាជួយមានវិធានការទៅលើរូបលោក រឿន ហ៊ិន មេភូមិដូនកែវផង តើមូលហេតុអ្វីបានជាហ៊ានស៊ី ញ៉េ យកដីពលរដ្ឋរងគ្រោះ ទៅចាត់ចែងឲ្យគេ ទាំងខ្លួនជាអ្នកធ្លាប់ស៊ីញ៉េដឹងឮ ក្នុងការផ្ទេរភារៈកិច្ច ទៀតផងនោះ ។

ទោះជាយ៉ាងណា កម្ពុជាជាប្រទេសដែលអនុវត្តន៌នីតិរដ្ឋ ប៉ុន្តែប្រសិនបើមេភូមិតំណាងឲ្យពលរដ្ឋក្នុងមូលដ្ឋាន ជា អ្នកសាងកំហុសឲ្យសង្គមរងនូវភាពអយុត្តិធម៌នោះ តើនៅទីបំផុត អាជ្ញាធរថ្នាក់ខេត្តបាត់ដំបង អាចមានចំណាត់ការ ឬក៏សង្ងំធ្វើមិនដឹងមិនឮ ឌៀតែខ្នូច ដូចតែគ្នា!.. នោះទេ ។

ទោះជាយ៉ាងណា ព័ត៌មាននេះ គឺជាព័ត៌មានបឋមជាការស្នើសុំពីពលរដ្ឋ ក្នុងគោលបំណងចែករំលែកជូនថ្នាក់ដឹកនាំ ជ្រាប ដើម្បីកែរលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិតសម្រាប់ ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ