ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ចប់និយាយស្រេច!.. ករណីចោរលួចរថយន្ត ម្ចាស់តាមទាន់នៅខេត្តសៀមរាប អស់រយៈពេលកន្លះឆ្នាំទៅហើយ សាលាដំបូងខេត្ត នៅមិនទាន់សម្រេចប្រគល់រថយន្តឲ្យម្ចាស់ដើមវិញ
Sun,15 March 2020 (Time 09:47 AM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 201នាក់)

មិនដឹងនិយាយថាម៉េចបានស្រុកខ្មែរ យូរៗទៅគឺកាន់តែយូរៗទៅហើយ ចោរលួចរថយន្តយកមកក្រុងសៀមរាប
នៅពេលម្ចាស់ឃើញតាមទាន់ដាក់ពាក្យប្តឹងតុលាការខេត្តសៀមរាប គេឃើញភ្ញាក់ផ្អើលពេញបណ្តាញសង្គម
ហ្វេសប៊ុក អស់រយៈពេលកន្លះឆ្នាំទៅហើយ មហាជនគិតស្មានថា តុលាការសម្រេចប្រគល់ទៅឲ្យម្ចាស់ដើមវិញ
បាត់ទៅហើយ ដឹងអី ជនរងគ្រោះម្ចាស់ដើមរង់ចាំតុលាការខេត្តសៀមរាប ដូចរង់ចាំទេវតាធ្លាក់ពីលើមេឃតែម្តង ។

សេចក្តីរាយការណ៌ច្បាស់ការណ៌ បានឲ្យដឹងថា រថយន្ត Luxus 470 មួយគ្រឿង ពណ៌ខ្មៅ ស៊េរី ១៩៩៨ ពាក់ស្លាក លេខ ភ្នំពេញ ២.N.៩៩២២ ជាកម្មសិទ្ធិឈ្មោះ ស ឡៃ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានជួលទៅឲ្យឈ្មោះ រ៉ាប់ បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នករស់នៅខេត្តបាត់ដំបង ក្នុងតម្លៃ១.០០០ដុល្លារក្នុង១ខែ ។

ក្រោយមកស្រាប់តែបាត់ដំណឹងឲ្យសូន្យ ចំណែករីឯថ្លៃឈ្មួលរថយន្តក៏មិនបានបង់តាមកិច្ចសន្យា ក៏ផ្តើមមានការ សង្ស័យ រហូតអស់រយៈពេលជាង១ឆ្នាំ តែជាសំណាងដែ រថយន្តបានភ្ជាប់ G.P.S ម្ចាស់រថយន្តឈ្មោះ ស ឡៃ ក៏បានដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តបាត់ដំបង ក្រោយមកអ្នកលួចរថយន្តហាក់បីដូចជាដឹងដំណឹងថា ម្ចាស់រថ
យន្តប្តឹង ក៏បានយករថយន្តបើកគេចបន្តទៀត ។

ដោយសារប្រព័ន្ធ G.P.S. ម្ចាស់ដើមបានព្យាយាមស្រាវជ្រាវរហូតរកឃើញថា រថយន្តនៅក្នុងខេត្តសៀមរាប ក៏បានដាក់ពាក្យបណ្តឹងចូលទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអន្តរាគមន៌សុំដីការក្សាការពារយករថយន្ត
មកវិញ ។

សេចក្តីរាយការណ៌បានបន្តថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយផ្សារលើផ្លូវ ចាក់ប៊ីតុង ក្នុងបរិវេណផ្ទះ ភិន លាងហៃ លក់ទូរស័ព្ទ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ត
លោកឡុង សារ៉ាត់ អាជ្ញាសាលាអមសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តន៌ដីការក្សាការពារ ដកហូត រថយន្ត Luxus 470 មួយគ្រឿងពណ៌ខ្មៅ ស៊េរី 1998 ទៅរក្សាទុកនៅតុលាការខេត្តជាបណ្តោះអាសន្ន ហេតុការណ៌ នេះបង្កឲ្យមានការភ្ញាក់ផ្អើល មនុស្សម្នាចោមមើលពេញភូមិ និងពេញផ្លូវ ព្រមទាំងបណ្តាលឲ្យមានការកកស្ទះ ចរាចរណ៍ ទៀតផង ។

ហេតុការណ៌ដ៏ចាប់អារម្មណ៌នេះ គឺត្រូវបានមហាជនជាច្រើនគិតថា ជនរងគ្រោះម្ចាស់រថយន្តអាចនឹងទទួលបាន
រថយន្តខ្លួនមកវិញហើយ ព្រោះគេមើលទៅមន្ត្រីតុលាការ គឺហាក់បីដូចជាសកម្មភាពហំហានណាស់ ដឹងអីគិត
មកដល់ពេលនេះ គឺអស់រយៈពេលជិតកន្លះឆ្នាំទៅហើយ សាលាដំបូងខេត្តសៀមរាប គឺនៅតែមិនអាចផ្តល់យុត្តិ ធម៌ឲ្យជនរងគ្រោះទទួលបានរថយន្តវិញដដែល ធ្វើឲ្យពលរដ្ឋជាច្រើនលាន់មាត់ថា ហៃយ៉ូយ យ៉ាងម៉េចតុលាការ ស្រុកខ្ញុំ ។


ជាការពិតណាស់ ផលចោរម្ម អ្នកដែលសមគំនិតជាមួយនោះ គឺចាំបាច់ត្រូវប្រឈមទៅនឹងផ្លូវច្បាប់ ទោះជាយក
ហេតុផលណា ឬក៏យកបុណ្យសក្តិ៍ណា មកសំអាងក៏ដោយ ។ ជនមួយចំនួននោះ គឺអាចជាចេតនាជាអ្នកចូល រួមសមគំនិត ប៉ុន្តែគេនៅមិនទាន់ដឹងថា បុគ្គលមានអំណាចណាខ្លះ ដែលព្យាយាមកាង មិនឲ្យរថយន្តទៅជនរង គ្រោះ ម្ចាស់ដើមវិញ នៅឡើយទេ ។

ទោះជាយ៉ាងណា អង្គភាពព័ត៌មានយើង រង់ចាំមើលចំណាត់ការរបស់សាលាដំបូងខេត្តសៀមរាប ផ្សាយជូនមហា ជនជ្រាបបន្ត ក្នុងពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ