ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយឲ្យហុយសំពោង ពលរដ្ឋ១៧២គ្រួសារ ប្រតិកម្មជាមួយជំទប់ទី១ ឃុំស្រែអំពូម និងអភិបាល ស្រុកពេជ្រាដា ពាក់ព័ន្ធទៅរឿងផ្ទៃដីប្រមាណ១៥ហិកតា ក្រោយអាស្រមអ្នកតា ក្បាលស្ពានអូរផ្លាយ យកអង្កន់ចែកកូនក្មួយសាច់ ឈាមរបស់ខ្លួន
Fri,28 February 2020 (Time 10:13 AM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 203នាក់)

ថ្មីៗនេះ ប្រភពព័ត៌មានពីខេត្តមណ្ឌលគិរី បានទម្លាយឲ្យអង្គភាពព័ត៌មានយើងដឹងថា យ៉ាងហោចណាស់ប្រជាពល រដ្ឋប្រមាណ១៧២ គ្រួសារ ដែលជាជនជាតិដើមភាគតិច ពូនង រស់នៅក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រា ដា ខេត្តកណ្ឌលគិរី កំពុងកើតទុក្ខមិនសុខចិត្តជាមួយជំទប់ទី១ ឃុំស្រែអំពូម និងលោកអភិបាល ស្រុកពេជ្រាដា ព្រោះតែចង់បានយកដីប្រមាណ១៥ហិកតា ស្ថិតនៅខាងក្រោយ អាស្រមអ្នកតក្បាលស្ពានអូរប្លាយ យកអង្កន់ចែក ដល់កូនក្មួយ សែស្រឡាយរបស់ខ្លួន ជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

តាមប្រភពបានបន្តថា ប្រជាពលរដ្ឋកំពុងបានសុំកិច្ចអន្តរាគមន៌ពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ការ
ប្រព្រឹត្តអំពើពុករលួយពីសំណាក់មន្ត្រីឃុំ និងអភិបាលស្រុក ដែលមានបំណងចង់លេបត្របាក់យកសម្បត្តិរដ្ឋធ្វើជា
កម្មសិទ្ធិផ្ទាល់ខ្លួននេះ ប៉ុន្តែជាលទ្ធផលយ៉ាងណានោះ គេនៅមិនទាន់ដឹងថា វាសនាដីរដ្ឋមួយនេះ អាចត្រូវបានស្ថិត
ក្នុងកណ្តាប់ដៃបុគ្គលមន្ត្រីដែលចង់បាន ឬក៏នៅជាសម្បត្តិរដ្ឋ ទុកឲ្យពលរដ្ឋប្រើប្រាស់ដូចមុននោះទេ ។

តាមដែលប្រភពពីពលរដ្ឋ បានលើកឡើងថា លោក ឃ្លីវ ច្រក់ ជំទប់ទី១ ឃុំស្រែអំពូម ស្រុកពេជ្រាដា ធ្វើទុក្ខបុក ម្នេញដល់ប្រជាសហគមន៍ បានឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ បក្សពួកគ្រួសារនិយម បានធ្វើការអង្កន់ ដីធ្លីចែកគ្នា ដល់បង ប្អូន កូន ក្មួយៗ ត្រូវជាខ្សែស្រឡាយរបស់ខ្លួន និងសែស្រឡាយចៅហ្វាយស្រុកពេជ្រាដា ទៀតផង ។

ក្នុងស្ថានភាពផ្ទៃដី ក្បាលស្ពានអូរប្លាយ នេះជាទីតាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជនជាតិដើមភាគតិច កាប់ ក្របី កាប់ជ្រូក មាន់ទា សែនព្រេន រម្លឹកនឹកគុណ ដល់អារុក្ខអារក្ស អ្នកតា ថែរក្សាព្រៃភ្នំ សុំសេចក្តីសុខចម្រើន ដល់អ្នកភូមិស្រុកជារៀងរាល់ឆ្នាំនោះ ដែលរស់នៅក្នុងភូមិ ប៉ុន្តែព្រោះតែហាងឆាងដីត្រូវបានឡើងថ្លៃ ទើបមន្ត្រីខិល ខូចមួយចំនួននេះ ត្រូវបានឆ្លៀតឧិកាសចង់លេបត្របាក់ទាំងស្រស់ៗតែម្តង ។

ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើងមិន មិនអាចសុំការបំភ្លឺពីរូបលោក ឃ្លីវ ច្រក់ ជំទប់ទី១ ឃុំស្រែអំពូម និងលោកអភិបាលស្រុកពេជ្រាដា បាននៅឡើយទេ អង្គភាពព័ត៌មាន និងព្យាយាមយកព័ត៌មាន ពឺស្តាបន្ថែម ទៀតផ្សាយ ជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ