ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពលរដ្ឋភូមិពងទឹក បង្ហូរទឹកភ្នែកស្រែកដង្ហោយសុំថ្នាក់ដឹកនាំជួយឈឺឆ្អាលដល់ពួកគាត់ ខណៈពេលដែលកម្លាំង ទាហានវិស្វកម្ម ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៌ឯក លុន សុធី ដេញកាប់ប្រជាពល់រដ្ឋដល់ក្នុងផ្ទះ
Tue,25 February 2020 (Time 03:03 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 215នាក់)

អស់រយៈប៉ុន្មានថ្ងៃមកនេះ ក្រោយពេលកម្លាំងទាហានកងវិសកម្មក្រុម១១ ធ្វើផ្លូវ ដែលមានទីតាំងដាក់ការដ្ឋាន នៅក្នុងឃុំក្រាំងតាយ៉ង បាននាំគ្នាប្រមាណជាង១០នាក់ ដេញកាប់ និងដេញវាយប្រជាពលរដ្ឋ រហូតដល់ក្នុងផ្ទះ
ក្រោយពេលដែលកើតហេតុប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិពងទឹកបាន ដាក់ពាក្យជូនដល់សមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកពាមជ័រ ក្នុងនោះក៏មានសមាសភាពអភិបាលស្រុកពាមជ័រ ផងដែរដែលបានចូលរួមនោះ ក៏ ប៉ុន្តែ សម្រាប់ ឮប្រជាពលរដ្ឋ គឺនៅតែមានការភ័យខ្លាចដដែល ដោយពួកគាត់នៅតែបន្តការ ទាមទាយ៉ាង ទទូច សុំឲ្យអាជ្ញាធរថ្នាក់ដឹកនាំកំពូលៗមេត្តាជួយការពារសន្តិសុខរបស់ពួកគាត់ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិពងទឹក ឃុំក្រាំងត្រយ៉ង ស្រុកពាមជ័រ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា តាំងតែពួកគាត់
កើតមករហូតដល់វ័យចំណាស់នេះហើយ ពួកគាត់មិនធ្លាប់ជួបព្រឹត្តិការណ៌សាហាវឃោឃៅដល់ថ្នាក់នេះនោះ ទេ ពោលគឺក្រុមកម្លាំងទាហានកងវិស្វកម្មធ្វើផ្លូវទាំងហ្វូងដូចហ្វូងគោ បានជិៈរថយន្តពីរកឹប ព័ណ៌ត្រីអ៉ី បើកមក
ដល់មុខផ្ទះប្រជាពលរដ្ឋ ដែលមានគ្នាប្រមាណជាង១០នាក់ បានហក់ចុះឡើងហុយដីសំពោង ក្នុងនោះបានប្រ ដាប់ដោយកាំបិត ដោយដំបង ដោយដែកទីប និងដោយសោដោះកងរថយន្ត បានរត់ចូលវាយពលរដ្ឋនៅក្នុងហាង ការហ្វេដែលមនុស្សកំពុងអង្គុយត្រៀបត្រា ក្នុងរូបភាពសាហាវគួរតក់ស្លក់បំផុត ។

ក្រោយពេលប្រើកម្លាំងវាយលើប្រជាបលរដ្ឋនៅក្នុងផ្ទះហាងការហ្វេរួចមកនោះ ប្រជាពលរដ្ឋបានចាប់បាន
កម្លាំងទាហានកងវិស្វកម្មបានម្នាក់ ដោយចងនិងប្រគល់ឲ្យសមត្ថកិច្ចដើម្បីឃាត់ខ្លួនរក្សាទុក ស្របពេលនោះ គេបានឃើញរថយន្តដែលបានដឹកកម្លាំងទាហានកងវិស្វកម្មនោះ បានបើកចុះឡើងៗ ក្នុងរូបភាពព្យាយាម បង្កហឹង្សាលើប្រជាពលរដ្ឋកាន់តែទ្វេឡើង ។

តាមប្រភពក្រៅផ្លូវការបានលើកឡើងថា ទំនាស់រវាងកម្លាំងកងវិស្វកម្ម និងប្រជាពលរដ្ឋនេះ គឺអាចកើតមកពី
ការដើរលេងពិធីបុណ្យខនស៊ើតពេលយប់ ទើបនៅថ្ងៃម៉ោងប្រមាណ១៣ និង៣០នាទីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ គេបានឃើញក្រុមទាហានវិស្វកម្មបានបើករថយន្តមកឃាំងបិទផ្លូវរថយន្តពលរដ្ឋដែលធ្វើអាជីវកម្ម ដឹកដី ហើយតម្រូវទាមទាឲ្យពលរដ្ឋសុំទោស ក្នុងពេលនោះពលរដ្ឋអ្នកបើករថយន្តដឹកដីនោះ បានអះអាងថា ខ្លួនមិនដឹងរឿងអីផងឲ្យសុំទោសម៉េចកើត ស្រាប់តែខាងទាហានកងវិស្វកម្ម ប្រើហឹង្សាដេញវាយប្រជាពលរដ្ឋ ក្លាយជាហឹង្សាបែបធ្ងន់ធ្ងរតែម្តង ។

ក្រោយពេលដែលមានរឿងតុកស្លុកបែបនេះ ក្រុមពលរដ្ឋដែលបើករយន្តដឹកដីបានរត់ដំដៅផ្ទះរបស់ខ្លួន ព្រោះ តែខ្លាចក្រុមទាហានវិស្វកម្ម ស្រាប់នៅម៉ោង ១៤និង៣០នាទីថ្ងៃដដែលនេះ ក្នុងពេលដែលប្រជាពលរដ្ឋជាច្រើន
កំពុងផឹកកាហ្វេ នៅក្នុងផ្ទះ ក្រុមទាហានវិស្វកម្មដែលមានគ្នាប្រមាណជាង១០នាក់នោះ បានបើករថយន្តចូល ទៅវាយប្រជាពលរដ្ឋនៅហាងកាហ្វេ បែបសាហាវ តែម្តង ។

ពលរដ្ឋនិយាយថា តាំងពីពួកគាត់កើត មកនេះ មិនធ្លាប់ឃើញទាហានវិស្វកម្មសាហាវយ៉ាងចឹងសោះទេ ប៉ុន្តែ ពេលនេះ ទាហានវិស្វកម្ម ទាញ កាំបិត ដំបង ដែកទីព និងញញួត ដេញវាយពលរដ្ឋ មើលទៅសាហាវឃោឃៅ គួរឲ្យភ័យខ្លាច និងតក់ស្លុតបំផុត ។

គួររំលឹកផងដែរថា ទាហានវិស្វកម្មនេះ ត្រូវបានគេនិយាយថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឧត្តម សេនីយ៌ឯក លុន សុធី នាយរងនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ប៉ុន្តែសម្រាប់សិទ្ធិអំណាចដែលទា ហាន ធ្វើផ្លូវរបស់លោក ប្រើអំណាចដេញវាយពលរដ្ឋយ៉ាងសាហាវឃោឃៅនេះ គេមិនដឹងថា បានឆ្លងយោ បល់មតិណែនាំំ ពីរូបលោកដែរ ឬក៏យ៉ាងណានោះទេ ទើបហ៊ានសាងការក្តៅក្រហាយឲ្យរាស្ត្រ ដោយគ្មានការ កោកញញើតសមត្ថកិច្ចអាជ្ញាធរបែបនេះ ។

សម្រាប់ព័ត៌មាននេះផងដែរ មេការគ្រប់គ្រងការងារកងវិស្វកម្មនេះ អង្គភាពយើងមិនអាចសុំការបំភ្លឺបាន
នៅឡើយទេ កាលពីម្សិលមិញនេះ ដោយរូបលោកអះអាងថា លោកជាប់ធុរៈដោះស្រាយរឿងកូនចៅសិន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ