ក្លាយជាការលើកឡើងរបស់ពលរដ្ឋក្នុងឃុំព្រែព្នៅ ស្រុកពារាំង ហើយ ថាតើជាកម្មពារពួកគាត់ឬយ៉ាងណា ក្រោយពេលថ្នាក់លើប្តូរលោក ឡុង ប៊ុនធឿន ឲ្យកាន់ជាអធិការស្រុក ក្រុមអ្នកញៀនល្បែងខុសច្បាប់ កើន ឡើងលើសពេលមុន
(ព័ត៌មាន ខេត្តព្រៃវែង) ទុក្ខលំបាកក្តីបារម្ភរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកព្នៅ ស្រុកពារាំង សម្រាប់ខេត្តថ្នាក់ដឹកនាំខេត្តព្រៃ វែង គឺហាក់បីដូចជាមិនសូវចាប់អារម្មណ៌ប៉ុន្មាននោះទេ ពីព្រោះថា ក្រោយពេលដែលបណ្តាញព័ត៌មាន
ជាច្រើនបានពាំនាំទុក្ខលំបាករបស់ពលរដ្ឋក្នុងស្រុកពារាំង អារឿងល្បែងខុសច្បាប់នោះធ្វើការផ្សព្វផ្សាយ ជូនសង្គមជ្រាប គេបានឃើញថ្នាក់ដឹកនាំខេត្តព្រៃវែង បានធ្វើការផ្លាស់ប្តូរដាក់រូបលោក ឡុង ប៊ុនធឿន ឲ្យ
ឡើងកាន់ជាអធិការស្រុកពារាំងវិញតែម្តង ។
ការដែលរូបលោក ឡុង ប៊ុនធឿន បានឡើងកាន់ជាអធិការស្រុកពារាំងនេះ ដំបូងឡើយប្រជាពលរដ្ឋដែល រស់នៅក្នុងស្រុកពារាំងទាំងអស់ បាននាំគ្នារីករាយសប្បាយចិត្តណាស់ ដោយគិតថា ពិតជាអាចកាត់បន្ថុយ
សកម្មភាពល្បែងខុសច្បាប់បាន ផ្ទុយទៅវិញនៅក្រោយុពេលដែលរូបលោក ឡុង ប៊ុនធឿន បានឡើងកាន់ជា
អធិការស្រុករួចមកនោះ ទីតាំងល្បែងខុសច្បាប់ បែរជារីករាលដាលជាងពេលមុន ហើយក្រុមអ្នកញៀននឹង
ល្បែងខុសច្បាប់ ដែលសុទ្ធតែជាមនុស្សប្លែកៗមុខ គឺមានកំណើនច្រើនលើសពេលមុន ដែលកំពុងធ្វើឲ្យប្រ ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកពារាំង កាន់តែមានការបារម្ភពីសន្តិសុខរបស់ពួកគាត់លើសដើម ។
សេចក្តីរាយការណ៌ពីប្រជាពលរដ្ឋក្នុងឃុំព្រែកព្នៅ បានឲ្យដឹងថា នៅពេលនេះ សង្វៀនជល់មាន់ និងអា ប៉ោង ដ៏ធំមួយកន្លែង កំពុងដំណើរការលេងយ៉ាងភ្លូកទឹកភ្លូកដី មាន២ទីតាំង ដែលទី១ វាលកប់ខ្មោច និង ទី២ ក្នុងចំការស្វាយក្រោយផ្ទះចាស់ ឈ្មោះអឿន ហើយទី៣នោះ នៅតារាងបាលផ្ទះថ្មីឈ្មោះអឿនដដែល ស្ថិតនៅភូមិគ្រោះ ឃុំ ព្រែកព្នៅ ស្រុកពារាំង ខេត្ត ព្រៃវែង ។
អ្វីដែលពលរដ្ឋបានឃើញ គឺក្នុងមួយថ្ងៃៗ បើនិយាយពីម៉ូតូ ហើយនិងឡាន គឺមានចំនួនរាប់សិបគ្រឿង ដែល ចូលទៅលេងល្បែងញៀន សង្វៀនជល់មាន់ខុសច្បាប់នេះ ដោយ ម៉ូតូ និងរថយន្តស៊េរីទំនើបៗដឹកមាន់ចូល ទៅតាមផ្លូវលំ ដើម្បីយកទៅជល់ភ្នាល់ចាក់ភ្នាល់ស៊ីសងលុយ ព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡា នៅទីតាំង ទាំង៣ខាងលើ ហាក់បីដូចជាមិនខ្វល់ជាមួយច្បាប់ហាមឃាត់អ្វីបន្តិចសោះ ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកព្នៅ បានលើកឡើងថា ទាំងអស់នេះ គឺអាចព្រោះតែភាពមិនទទួលខុសត្រូវ
របស់លោក ឡុង ប៊ុនធឿន អធិការស្រុកពារាំង លើករណីល្បែងភ្នាល់ស៊ីសងខុសច្បាប់ទាំងអស់នេះតែម្តង
បើនិយាយឲ្យចំទៅ កាលពីអធិការស្រុកមុន ក៏ក្រុមអ្នកញៀនល្បែងមិនហ៊ានសំដែងឬកដល់ថ្នាក់នឹងនោះ ដែរ ប៉ុន្តែនៅពេលដែលរូបលោក ឡុង ប៊ុនធឿន ឡើងជាអធិការស្រុកពារាំង ពេលណាមក រួចមកនោះ ក្រុមអ្នកញៀនល្បែងខុស ច្បាប់ គឺហាក់បីដូចជាបានដៃ ចម្លែកខ្លាំងតែម្តង ។
សម្រាប់ព័ត៌មាននេះ គឺជាប្រភពស្នើសុំរបស់ពលរដ្ឋ ក្នុងគោបំណងចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ជួយឈឺ
ឆ្អាលលើទុក្ខលំបាករបស់ពួកគាត់ អង្គភាពព័ត៌មានយើងរង់ចាំយកអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំ ប្រសិន
បើមានលើករណីទីតាំងល្បែងខុសច្បាប់ទាំងអស់នេះ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕