ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ស្រេចតែម្តង!. បែកធ្លាយថា មន្ត្រីជម្រកបរិស្ថានក្រោមកណ្តាប់ដៃលោក ហាក់ វិបុល នាំគ្នាដេកលក់ ទុកឲ្យវិនាសកម្មព្រៃឈើរីករាលដាលស្ទើរតែដល់ទីស្នាក់ការ រហូតដល់កម្លាំងអាវុធចុះទៅបង្ក្រាបឈើ ទើបភ្ញាក់ខ្លួនទទួលវត្ថុតាង
Fri,14 February 2020 (Time 09:49 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 185នាក់)

ស្ទើរតែក្លាយទៅជាចម្រៀងច្រៀងឲ្យគ្រលួចពាសពេញព្រៃទៅហើយ នៅក្រោយពេលដែលបែកធ្លាយថា
មន្ត្រីដែនជម្រកបរិស្ថានព្រៃឡង់ ក្រោមបទបញ្ជាដឹកនាំរបស់លោក ហាក់ វិបុល ក្របខណ្ឌលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននាំគ្នាសង្ងំដេកភ្លេច ទុកឲ្យក្រុមឈ្មួញទុច្ចរិត បង្កព្យុះភ្លៀងកាប់ឲ្យ រង្គាលព្រៃឡង់ស្ទើរតែក្លាយទៅជាមហវិនាសកម្មព្រៃឈើទៅហើយនោះ ក៏អស់លោកដែលដាក់ទីស្នាក់
ការឲ្យយ៉ាងសម្បើមនៅក្នុងដែនការពារជម្រកព្រៃឡង់នោះ មិនភ្ញាក់ដែរ ហូតជាក់ស្តែងកម្លាំងកងរាជអា វុធហត្ថចុះទៅបង្ក្រាប ទើបអស់លោកមន្ត្រីបរិស្ថានដែនជម្រក ជាពិសេសគឺរូបលោក ហាក់ វិបុល ភ្ញាក់
ខ្លួនពីការលុងលក់ ហើយទទួលវត្ថុតាងបទល្មើស ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ប្រាំបួនព្រឹកថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ដោយមានការ
ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៌ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង នោះ លោកវរៈសេនីយ៍ទោ លី បុព្វសិទ្ធ ទទួលទិសភូមិភាគឦសាន បានចុះទៅដល់តំបន់ដែនជម្រក ព្រៃឡង់ ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ហើយប្រទះឃើញគំនរឈើជាច្រើនគំនរ និងជាច្រើនម៉ែត្រ គូប ដែលត្រូវបានក្រុមឈ្មួញទុច្ចរិតបំផុសឲ្យមនុស្សកាត់ អារ និងជ្រៀកឲ្យខ្លួន ។

នៅក្នុងសកម្មភាពឈើក្តាររាប់រយគំនរ ដែលសង្ងំលាក់ខ្លួននៅក្នុងដែនជម្រកបរិស្ថាននោះ បើតាមរូប ភាពស្នាមដែលក្រុមបទល្មើសកាត់នោះអារកាត់ និងពុះជ្រៀកផងនោះ គឺស្ទើរតែទៅដល់នឹងរបងស្នាក់ ការដែនជម្រកបរិស្ថានទៅហើយប៉ុន្តែ គេងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជាអស់លោកមន្ត្រីបរិស្ថាន ដែនជម្រក អស់លោកអត់ដឹង អត់ឮ យ៉ាងអញ្ចឹងសោះទេ បើនៅពេលដែលគេអារកាត់ពុះជ្រៀកម្តងៗ សម្លេងម៉ាស៊ីនអារឈើ គេហៅថាម៉ាស៊ីនង៉ោង សម្លេងខ្លាំងឲ្យទ្រហឹងឲ្យរញ្ជួយព្រៃ ផងនោះ។

ទីតាំងដែលក្លាយទៅជាវិនាសកម្មព្រៃឈើនោះ គឺស្ថិតនៅក្នុងឃុំ កំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ពោល គឺក្នុងដែនជម្រកព្រៃឡង់ ហើយនៅក្រោយដែលកម្លាំងកងរាជអាវុធហត្ថប្រមូលបាន ជាក់ស្តែងនៅល្ងាច ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រគល់វត្ថុតាងទាំងអស់នោះ ឲ្យទៅលោក ហាក់ វិបុល
ប្រធានដែនជម្រកនោះ ដើម្បីរក្សាទុក និងកំណត់ហេតុជូនថ្នាក់ដឹកនាំបន្ត ។

ទោះជាយ៉ាង ការបែកធ្លាយព័ត៌មានមួយនេះ គឺបានក្លាយទៅជាការចាប់អារម្មណ៌របស់មហាជនយ៉ាង ខ្លាំង ថាតើមូលហេតុអ្វីបានជា ទីតាំងក្បែរស្នាក់ការរបស់លោក ហាក់ វិបុល ជាមន្ត្រីការពារដែនជម្រក
ទៅហើយនោះ បែរជាមានក្រុមឈ្មួញអាចធ្វើសកម្មភាពកាប់ឈើ ស្ទើរតែក្លាយទៅជាមហាវិនាសកម្ម ព្រៃឈើបាន តើអស់លោកអ្នកការពារទៅណាអស់កន្លងមក ឬមួយក៏ដាក់ទីស្នាក់ការ គ្រាន់តែសង្ហា និងចាយប្រាក់ខែរដ្ឋលេងទទេ ប៉ុណ្ណោះទេ ។

សម្រាប់ការបែកធ្លាយព័ត៌មានមួយនេះ អង្គភាពយើង និងយកព័ត៌មានលំអិត បន្តផ្សាយនៅពេលខាង មុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ