ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ម្ចាស់បទ ស្នេហ៌ក្នុងសុបិន្ត និងដងស្ទឹងណូវែល លោកនីសាលឿន បានទទួលមរណភាពហើយ នៅថ្ងៃនេះ ក្នុង ទឹកដីប្រទេសអាមេរិក
Mon,09 November 2020 (Time 06:25 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 3747នាក់)

ម្ចាស់បទចម្រៀងមនោសញ្ចេតនាដ៏ពិរោះរណ្តំចិត្ត ដងស្ទឹងណូវែល គឺលោក នី សាលឿន បានទទួលមរណ ភាពហើយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើទឹកដីអាមេរិកទីដែលរូបលោកកំពុងរស់នៅ ។ដំណឹង ពីមរណភាពរបស់ នី សាលឿន នាពេលនេះ បានធ្វើអោយអ្នកសិល្បៈដែលធ្លាប់ស្និតស្នាល ជាពិសេសប្រិយមិត្តដែលធ្លាប់គាំទ្របទចម្រៀងរបស់លោក បានសម្តែងការសោកស្តាយជាខ្លាំង ។

តាមរយៈគណនីហ្វេសប៊ុក តារាចម្រៀង ដួង វីរៈសិទ្ធ ដែលបានធ្វើការចែករំលែកនៅថ្ងៃនេះ បានលើកឡើងថា ថ្ងៃនេះ ខ្ញុំបាទបានទទួលដំណឹងដ៏សែនក្រៀមក្រំ លោកពូ នី សាលឿន ម្ចាស់បទស្នេហ៍ក្នុងសុបិន្ត ដែលខ្ញុំបាទ បានយកមកច្រៀងឡើងវិញ បាទទទួលលាចាកលោកទៅហើយ ក្មួយពិតជារន្ធត់ចិត្ត និងសោកស្ដាយក្រៃលែង ជាការបាត់បង់រៀមច្បងសិល្បៈករ ដែលពោរពេញទៅដោយ ទេព កោសល្យ សិល្បៈ របស់ប្រទេសជាតិយើង ខ្ញុំសុំចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូ នី សាលឿន ផង និងសូមឲ្យវិញ្ញាណក្ខ័ន្ធលោកពូ បានទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ សំឡេងដ៏ក្រអួនក្រអៅរបស់លោកពូ គឺស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ ជា រៀងរហូតទៅ ខ្ញុំបាទសូមឧិនកាយគោរពវិញ្ញាណក្ខ័ន្ធលោកពូ នី សាលឿន ពីចម្ងាយ សូមក្រុមគ្រួសារលោក ពូ នី សាលឿន ទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ដួង វីរៈសិទ្ធិ ដោយអនុគ្រោះ ។

តារាសម្តែងលោក ប៉ែន ចំរ៉ុង បានបង្ហោះសារតាមហ្វេសប៊ុករបស់លោកថា ហ៊ឺ ពិតជាលឿនពេក បងប្អូនអើយយ បងប្រុស នី សាលឿនម្ចាស់បទ « ស្នេហ៍ក្នុងសុបិន្ត» បានលាចាកលោកយើងហើយ លារហូតគ្មានថ្ងៃត្រឡប់ឡើយ ហើយខ្ញុំសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារគាត់ផង និងសូមអោយ វិញ្ញាណក្ខន្ធ បងទៅកាន់សុគភពផងចុះ ។

ចំណែកបងប្រុសតារាចម្រៀងលោក ខេមរៈ សិរីមន្ត គឺលោក ខេមរៈ ភារុណ បានបង្ហោះសារដែរថា បាន ឃើញដំណឹងនេះហើយ ខ្ញុំពិតជាមានការសោកស្តាយបងប្រុស នី សាលឿន តារាចំរៀងក្នុងដួងចិត្តខ្ញុំ សំលេងស្រទន់ទន់ផ្អែម បានលាចាកលោកនេះ សូមវិញ្ញាណក្ខន្ធ លោកបានដល់ឋានសុគតិភពកុំបីខាន ។

គួររំលឹកថា លោក នី សាលឿន គឺជាម្ចាស់បទ ស្នេហ៍ក្នុងសុបិន និងបទ ចែវទូកនេសាទ និង ដងស្ទឹងនូវែល ។ លោកត្រូវបានគេដឹងថា លោកបានទទួលមរណភាពនៅសហរដ្ឋអាមេរិក ដោយសាររោគរលាកថ្លើមធ្ងន់ធ្ងរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ