ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ផ្លូវក្រវ៉ាត់ទី៣ ក្នុងស្រុកកណ្តាលស្ទឹង កំពុងបែកធ្លាយថា បុគ្គលម្នាក់មានអំណាចធំប៉ុនភ្នំ កំពុងបានយកគ្រឿង ចក្រ ចាក់ដីលប់ប្រឡាយទឹកអមដងផ្លូវ យកជាកម្មសិទ្ធឯកជនផ្ទាល់ខ្លួន ដោយមិនខ្វល់ពីច្បាប់ភូមិបាល
Sun,22 November 2020 (Time 01:43 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 1084នាក់)

ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលរាជរដ្ឋាភិបាលកំពុងបានសាងសង់ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ខាងមុខនេះ កំ ពុងបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មានការរីករាយសាទរយ៉ាងខ្លាំង ដោយពួកគាត់បាននឹកឃើញប្រសាសន៌ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ទីណាមាន ផ្លូវ ទីនោះមានការអភិវឌ្ឍន៌ ពីព្រោះដងផ្លូវគឺជាសសៃឈាមសេដ្ឋកិច្ច ផ្សារភ្ជាប់ រវាង រាស្ត្រ និងសង្គម ។

ប្រសាសន៌ដ៏ថ្លៃថ្លារបស់សម្តេចនេះ គឺសបញ្ជាក់ឲ្យឃើញថា ពួកគាត់ទាំងអស់គ្នា អាចនឹងមានការរីកចម្រើន លើសពីបច្ចុប្បន្ន ប្រសិនបើដូចជាការអះអាងរបស់សម្តេចពិតមែននោះ ផ្ទុយទៅវិញការទង្វើរបស់អាជ្ញាធរ មូលដ្ឋានមួយចំនួន បែរជារុញច្រាលផ្តល់ឲ្យសង្គមរងនូវភាពអយុត្តិធម៌ ផ្ទុយពីប្រសាសន៌របស់សម្តេច ។

ប្រភពបែកធ្លាយចេញពីស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យអង្គភាពព័ត៌មានយើងដឹងថា ប្រជាពលរដ្ឋភូមិ អំពៅព្រៃ និងពលរដ្ឋភូមិប្រជុំអង្គ ឃុំជើងកើប កំពុងបាននាំគ្នាហួសចិត្តជាមួយទៅនឹងអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ខេត្តកណ្តាលយ៉ាងខ្លាំង ពីព្រោះថា នៅពេលបច្ចុប្បន្ននេះ មានក្រុមបុគ្គលខិលខូចជាច្រើនបាននាំគ្នា
យកគ្រឿងចក្រយ៉ាងច្រើន ចាក់ដីលុបលើប្រឡាយ ព្រមទាំងបានយកបង្គោលថ្មទៅដាំបែងចែកគ្នាឲ្យយ៉ាង គគ្លើន ដើម្បីរំលោភយកដីប្រឡាយអមផ្លូវក្រវ៉ាត់ក្រុងទាំងអស់នោះ យកធ្វើជាកម្មសិទ្ធឯកជនផ្ទាល់ខ្លួនរបស់ ពួកគេ ។

នៅក្នុងនោះ នៅពេលដែលបណ្តាញក្រុមអ្នកព័ត៌មានជាច្រើន បាននាំគ្នាចុះទៅធ្វើការសាកសួរ អស់លោក បុគ្គលអ្នកមានអំណាចទាំងនោះបានលើកឡើងថា ពួកគេខ្ចីដីរដ្ឋប្រើសិន ចាំនៅពេលណារដ្ឋត្រូវការ ចាំពួក គេប្រគល់ដីនឹងឲ្យរដ្ឋវិញ ។ ការលើកឡើងរបស់ក្រុមបុគ្គលមានអំណាចកំពូលខូចដ៏សម្បើមទាំងអស់នោះ បានធ្វើឲ្យប្រជាពលរដ្ឋ អ្នកដែលមានដីជាប់ក្បែរផ្លូវទាំងអស់ក្រវ៉ាត់ក្រុងជាច្រើន កើតការក្តៅក្រហាយយ៉ាង ខ្លាំង ដោយពួកគាត់លើកឡើងថា ផ្លូវក្រវ៉ាត់ក្រុងធ្វើមិនទាន់ហើយ ក៏ដូចជាមិនទាន់ធ្វើប្រព័ន្ធលូបង្ហូរទឹក អម សងខាងផ្លូវផងនោះ ស្រាប់តែក្រុមអ្នកមានអំណាចទាំងអស់នោះ នាំគ្នាយកដីប្រឡាយទឹកធ្វើកម្មសិទ្ធរបស់ ខ្លួន តាមក្បាលចិត្ត ដោយអត់ខ្វល់ ពីច្បាប់ភូមិបាល ឬមិនភូមិបាល អីសោះចឹង ។

ប្រជាពលរដ្ឋទាំងនោះលើកឡើងថា បើដីប្រឡាយរបស់រដ្ឋ ម្នាក់ៗអាចខ្ចីដីរដ្ឋប្រើប្រាស់ បានតែយ៉ាងចឹង នោះដងផ្លូវទាំងអស់ក្នុងស្រុកខ្មែរ ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់សន្លឹកឆ្នោត ក៏មានសិទ្ធយកដីប្រឡាយទឹក ខ្ចីរស់នៅដូចតែគ្នា ហើយច្បាប់ភូមិបាល ក៏លែងមានសិទ្ធសើរើ ករណីដីប្រឡាយ ឬដីមាត់អូរ ដីមាត់ទន្លេ ឬក៏ដីមាត់សមុទ្រ ព្រោះតែមនុស្សខ្ចីដីប្រើប្រាសអាណាធិបតេយ្យ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ សូមសំណូមពរដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយមាន ចំណាត់ការ ជួយឲ្យមន្ត្រីជំនាញចុះពិនិត្យទីតាំងដីខាងលើផងទាន ដីប្រឡាយអមផ្លូវក្រវ៉ាត់ក្រុងស្ថិតនៅចំណុច ភូមិអំពៅព្រៃ និងភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល ផងទានម្ចាស់ ដើម្បីបង្ហាញ អំពីតម្លៃភាព នៃ នីតិរដ្ឋ បង្ហាញឲ្យសង្គមបានឃើញ និងមានជំនឿចិត្តខ្លះៗផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ