ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បុរស២នាក់ មិនដឹងគិតបែបម៉េច សុខៗនាំគ្នាជិៈរថយន្តមកវាយកំទេចរូបព្រះបដិមារក្នុងវត្តបាសិទ្ធត្រៃត្រិង្សខ្ទេច ខ្ទីគ្មានសល់
Thu,19 November 2020 (Time 12:15 AM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 461នាក់)

ចឹងបានតែថា មនុស្សមានច្រើនយ៉ាង មនុស្សមានច្រើនយ៉ាងពិតមែន យ៉ាងណាមិញបុរស២នាក់ មិនដឹងថា ដើម្បីបំពេញចំណង់ចិត្តសប្បាយខ្លួន ឬក៏យ៉ាងណានោះទេ ស្រាប់តែសុខៗនាំគ្នាទៅវាយកំទេចព្រះបដិមារ ក្នុង វត្តឲ្យយ៉ាងសង្ហា ដោយមិនខ្លាចញញើតទៅនឹងច្បាប់ ឬក៏បុណ្យបាបអ្វីបន្តិចសោះម៉ង ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសក្លាហានអត់សាសនា២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន បន្ទាប់ពីពួកគេបានចូលធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញ បណ្តាលឲ្យខូចខាតដល់ បូជនីយដ្ឋានសាសនា ឬបូជនីយដ្ឋានវត្ថុ ក្នុងព្រះពុទ្ធសាសនា ស្ថិតនៅលើភ្នំ ក្នុងបរិវេណ វត្តបាសិទ្ធត្រៃត្រិង្ស
ក្នុងភូមិតាពិជ ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។

បុរសជាជនសង្ស័យម្នាក់ឈ្មោះ គង់ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាជនដៃដល់) ហើយម្នាក់ទៀត ឈ្មោះ ប៊ិន សុភា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ខ្លួនជាអ្នកបើកបររថយន្ត។

នៅក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតយកវត្ថុតាង រួមានរថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ2AV.9545 សោរថយន្ត១ កូនសោរ២ ទូរសព្ទ័១គ្រឿងម៉ាក iPhone ។

ទាក់ទិននឹងការចាប់ឃាត់ខ្លួន បងៗក្លាហានទាំង២នាក់ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃ១៧ ខែវិច្ឆិកា ២០២០នេះ មានឈ្មោះ សូត្រ ស៊ីម ភេទប្រុស អាយុ៦៦ឆ្នាំ មុខងារជាមន្ត្រីវប្បធម៍អភិរក្សភ្នំបាសិទ្ធ បានតេទូរស័ព្ទរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំងថា មានជនសង្ស័យ២នាក់ បានជិះរថយន្ត១គ្រឿងម៉ាក LUXUS មកឈប់លើភ្នំបាសិទ្ធត្រៃត្រឹង្គ ត្រង់បរិវេណវត្ត ក្នុងនោះជនសង្ស័យម្នាក់ឈ្មោះ គង់ សំណាង បានបើកទ្វារស្ទុះចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ ដែលស្ថិតនៅលើភ្នំវត្តបាសិទ្ធត្រៃត្រិង្ស រួចធ្វើសកម្មភាពធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យបានចុះមកក្រោមវិញ នឹងធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញរូបសំណាក ព្រះនាងទេពប្រណម្យ៤ និងខ្ទមអ្នកតា១ រួចចុះតាមជណ្តើរទាញបំ បាក់បង្គោលសូឡា និងធាក់ក្បាលនាគ២ បំបាក់ចោល តែម្តង ។

បន្ទាប់មកទៀត ជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់ល័ក្ខ វាយបំផ្លិចបំផ្លាញរូបសំណាកក្នុងប្រាសាទនោះទៀត ដូចមាន រូបសំណាក់ស្រីគ្រប់ល័ក្ខ១ រូបសំណាក់ព្រះនាងពៅ១ .រូបសំណាក់កុមារពេជ្រ១ .រូបសំ ណាក់ព្រះអង្គចេក១ និងលើកបោះបាយសីចោល ហើយជនសង្ស័យបានវាយថូផ្កា ពាងទឹកបែកអស់២ ដែលនៅក្បែរប្រាសាទ នឹងទ្រព្យសម្បត្តិក្នុងវត្តមួយចំនួនទៀត ។

ក្រោយមកពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក ចុះទៅកន្លែងកើតហេតុ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្តមួយគ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី ។

ទោះជាយ៉ាងណា ការវាយបំផ្លិបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់វត្ត នេះ បុរសទាំងពីរ យើងនៅមិនទាន់ដឹង លទ្ធផលពួកគាត់ ទៅជាយ៉ាងណានៅឡើយទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ