ក្រោយពេលដែលបណ្តាញព័ត៌មានជាច្រើន បានធ្វើការចេញផ្សាយអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ចំនួន០៣ គ្រួសារ ស្ថិតនៅក្នុងភូមិអង្គរផ្តៀក ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ក្នុងករណីដែលពួកគាត់ខ្វះបណ្តាញភ្លើង អគ្គិសនីប្រើប្រាស់ ពួកគាត់បាននាំគ្នាតបណ្តាញខ្សែភ្លើងអគ្គិសនី ពីផ្លូវជាតិមកកាន់លំនៅដ្ឋានរបស់ពួកគាត់ ដោយមានទាំងដាំបង្គោលថ្មរួចជាស្រេចផងដែរនោះ ប៉ុន្តែខ្សែភ្លើងទាំងអស់នោះ គឺត្រូវបានឈ្មោះ វ៉ា វឌ្ឍានៈ ដែលគេស្គាល់ថា មានមុខរបរជាពេទ្យផងនោះ បានទាញខ្សែភ្លើងរបស់ប្រជាពលរដ្ឋពួកគាត់ទាំង៣គ្រួសារ ទម្លាក់ចោល ដោយសំអាងថា រាយខ្សែភ្លើងឆ្លងកាត់លើដីរបស់ខ្លួន ។ប្រជាពលរដ្ឋទាំង៣គ្រួសារនោះ បានលើឡើងថា ជាការពិតផ្លូវទំហំទទឹង៤ម៉ែត្រ មិនមែនជាដីរបស់បុគ្គលឈ្មោះ វ៉ា វឌ្ឍាននោះទេ ព្រោះថាផ្លូវនេះ គឺមានប្លង់មូលដ្ឋានភូមិឃុំ ដែលបញ្ជាក់ថាជាដីរបស់រដ្ឋយ៉ាងត្រឹមត្រូវ ផ្ទុយទៅ វិញ ឈ្មោះ វ៉ា វឌ្ឍានៈ បែរជាមានអំណាចទាញខ្សែភ្លើងពួកគាត់ទម្លាក់ចោលរាយពេញដីផ្លូវ ធ្វើឲ្យពួកគាត់មាន ការភ័យខ្លាចយ៉ាងខ្លាំង ។ប្រជាពលរដ្ឋទាំងអស់បានបញ្ជាក់ថា អស់រយៈពេលកន្លងមក ពួកគាត់ទាំងអស់គ្នាធ្លាប់បានស្នើសុំឲ្យរដ្ឋអំណាច មូលដ្ឋានជួយពួកគាត់ផងដែរ ប៉ុន្តែពួកគាត់មិនទទួលបានលទ្ធផលនោះទេ រហូតពលរដ្ឋទាំងអស់បានស្នើសុំឲ្យ បណ្តាញអ្នកសារព័ត៌មានជួយផ្សព្វផ្សាយចែករំលែកទុក្ខបាករបស់ពួកគាត់ជូនថ្នាក់ដឹកនាំជ្រាប ដោយសង្ឃឹមថា ករណីនេះ ក្រែងលោកអភិបាល នៃគណៈអភិបាលស្រុកសំរោង លោកមានចំណាត់ការជួយខ្លះ ផ្ទុយទៅវិញ ទាំងអាជ្ញាធរ ទាំងរដ្ឋអំណាច បែរជានាំគ្នាសង្ងំឲ្យស្ងាត់សូន្យ ។បច្ចុប្បន្ននេះ ខ្សែភ្លើងត្រូវបានគេទម្លាក់ចោលរាយលើដីនិងលើទឹកនៅតាមផ្លូវចូលទៅលំនៅដ្ឋានរបស់ពួកគាត់ ដែលកំពុងបានក្លាយជារូបភាពមួយ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងករណីដែលពួកគាត់ធ្វើដំណើរ ហើយ ត្រូវឆ្លងចរន្តខ្សែរភ្លើងឆក់ស្លាប់ ។ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ប្រភពពីមន្ត្រីនៅសាលាស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា ករណីឈ្មោះ វ៉ា វឌ្ឍានៈ ទាញខ្សែរភ្លើងទម្លាក់ចោលរាយពេញទឹកពេញដី បង្ករជាហានីភ័យដល់ពលរដ្ឋទាំង ៣គ្រួសារនេះ កន្លងមកបណ្តាញព័ត៌មាន បានផ្សាយលាន់ឮពេញសាលាស្រុកសំរោងផងដែរ ប៉ុន្តែករណីនេះ គេមិនដឹងថា តើមូលហេតុអ្វី បានជាលោកអភិបាលស្រុកសំរោង មិនអើពើនោះទេ ។សម្រាប់ព័ត៌មានមួយនេះ មហាជនជាច្រើនបានលើកឡើងថា ចប់ហើយសង្គមយើងនេះ ប្រសិនបើមានចៅ ហ្វាយស្រុកដែលមិនគិតគូរដល់គ្រោះថ្នាក់របស់ប្រជាពលរដ្ឋបែបៗនេះ ត្រឹមតែបួនដប់នាក់ទៀត អភិក្រមរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាក្លាយទៅជាចម្រៀងដែលគេច្រៀងថា ទឹកហូរក្រោមស្ពាន ក្រោមស្ពាន ទឹកហូរ រកទីបញ្ចប់មិនឃើញនោះ ជាក់មិនខានទេ ។ទាក់ទិនទៅនឹងព័ត៌មាននេះ អង្គភាពព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកអភិបាល នៃគណៈអភិបាលស្រុកសំរោង បាននោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ