ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយរិៈគន់ពេញបណ្តាញសង្គមថា ហេតុជាអណិកជនមានលុយក្រាលដេក អាចសាងសង់ផ្ទះនៅលើភ្នំធ្វើ ជាផ្ទះលំហែរកាយបឹងកាឡូស្រេចតែក្បាលចិត្ត អំណាចច្បាប់មិនមានប្រសិទ្ធហាមឃាត់បុរសខ្លាំង តោ សុវុទ្ធី
Sat,14 November 2020 (Time 03:52 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 4869នាក់)

មិនដឹងថា ជារឿងគួរឲ្យរិៈគន់ ឬក៏កោតសសើរចំពោះអំណាចរបស់បុគ្គល តោ សុវុទ្ធី ដែលកំពុងបានល្បីល្បាញ ពេញបណ្តាញសង្គមព័ត៌មានចែករំលែកជាបន្តបន្ទាប់ ខណៈដែលគេបានឃើញបុគ្គលដ៏មហាអស់ចារ្យរូបនេះ អាចយកដៃបាំងមេឃ ដោយធ្វើផ្ទះលំហែរនៅលើភ្នំដែលជាដីសហគមន៌ការពារ ដែលជាការពិតនោះ ប្រជា ពលរដ្ឋក្រីក្រអត់លុយ គ្មានអ្នកណាហ៊ានសូម្បីតែកាប់ឈើមួយដើម ព្រោះខ្លាចអំណាចច្បាប់ផ្តន្ទាទោស ជាប់ គុកជាប់ច្រវ៉ាក់ ។

ថ្មីៗនេះ បែកធ្លាយរឿងរ៉ាវ បុគ្គលលោក តោ សុវុទ្ធី ដែលគេស្គាល់ថា ជាអាណិកជនម្នាក់ ហើយមានលុយរាប់ លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង នៅចំ ណុចអ្នកតាឈរ ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយគេសង្ស័យថា លោក តោ សុវុទ្ទី អាចនឹងមានខ្នងបង្អែកដ៏រឹងមាំមួយនៅក្នុងខេត្តកែប បានជាលោក តោ សុវុទ្ទី អាចទំនាក់ទំនង សាងសង់ រំលោភយកដីសហគមន៍ ប្រមាណជាង ១ហិកតាបានយ៉ាងងាយៗបែបនេះ ។

តាមដែលប្រភពធ្វើការចែករំលែកជាបន្តបន្ទាប់ បានឲ្យដឹងថា គេបានឃើញផ្ទះលំហែរជាច្រើននៅលើដីសហ គមន៌ការពារព្រៃឈើ ដោយរូបលោកយកមកធ្វើជាកម្ម សិទ្ធិ និងសាង់សង់ បឹងគីឡូជាច្រើន ជាយូរណាស់ មកហើយ ហើយក៏ទើបតែបែកធ្លាយថ្មីៗនេះប៉ុណ្ណោះ ។

ក្នុងនោះមន្ត្រីជំនា ញបានចេញសេចក្តី ប្រកាសព្រមាន ទៅលោក តោ សុវុទ្ទី សុំឲ្យឈប់រូបគាត់បញ្ឈប់សកម្ម ភាពដំណើរការជាបន្ទាន់ នៅរាល់ការឈូសឆាយ ដីព្រៃរបស់សហគមន៍ និងសាងសង់បឹងគីឡូ ប៉ុន្តែត្រូវបាន ប្រភពទម្លាយថា បើទោះជាសមត្ថកិច្ចជំនាញធ្វើការហាមប្រាមជាច្រើនលើកច្រើនសារ ក៏ទីតាំងខាងលើនេះ នៅតែត្រូវបានបុគ្គលឈ្មោះ តោ សុវុទ្ធី រូបនេះ ឈូសឆាយរហូតលេចចេញនូវរូបរាងផ្ទះលំហែរកាយជាច្រើន តែម្តង ។

តាមដែលប្រភពឲ្យដឹង គឺកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមការងារសង្កាត់ ផ្នែក និង ខណ្ឌរដ្ឋបាលព្រៃ ឈើកែប បានសហការ ជាមួយអាជ្ញាធរ ដែនដី ដឹកនាំដោយ អភិបាល ស្រុក ដំណាក់ចង្អើរ លោកស្រី គឹម ចន្ធី បានចុះដល់ ទីតាំងជាក់ស្តែង ក្រុមការងារបានពិនិត្យឃើ ញថា លោក តោ សុវុទ្ធី បាន សាងសង់ បឹងកាឡូ និងឈូ សឆាយ រំលោភបំពាន ចូលដីសហគមន៍ ព្រៃឈើពិតប្រាកដមែន ក្នុងនោះរដ្ឋបាល ព្រៃឈើកែប បានចាត់ទុកការសាងសង់ និងឈូសឆាយ រំលោភបំពានចូល ដីសហគមន៍ គឺជាការប្រព្រឹត្តបទ ល្មើស ផ្ទុយនឹងច្បាប់ស្តីពី រដ្ឋបាលព្រៃឈើ ហើយរដ្ឋបាលព្រៃឈើកែប ក៏តម្រូវឲ្យលោក តោ សុវុទ្ធី បញ្ឈប់ រាល់សកម្មភាព សាងសង់ជាបន្ទាន់ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋពួកគាត់មានដឹងនោះ គឺថា អ្នកហាមចេះតែហាម អ្នកធ្វើចេះតែធ្វើ ហើយនៅទីបំផុតអង្ករ វាបានទៅជាបាយស្រេចទៅហើយ ។

សម្រាប់ប្រភពព័ត៌មានដែលកំពុងបានចែករំលែកជាបន្តបន្ទាប់នេះ អង្គភាពព័ត៌មានយើង នៅមិនអាចទំនាក់ ទំនងសុំការបំភ្លឺបុគ្គលលោក តោ សុវុទ្ធី បាននៅឡើយទេ ក្នុងថ្ងៃនេះ ។

សូមបញ្ជាក់ផងដែរថា នេះជាប្រភពស្នើសុំពីប្រជាពលរដ្ឋ សុំឲ្យកម្មវិធីផ្សាយចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ក្នុងគោលបំណងកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិត សម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យយើងបាននៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ