ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ស្តែងណាស់ព្រះអើយ កំពុងឈជជែកគ្នា ត្រូវរថយន្តដឹកដីបោះពួយដូចហោះ បុកពេញទំហឹង នៅស្រុកកំពង់ត្រឡាច
Sat,03 October 2020 (Time 11:27 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 1376នាក់)

ស្តែងណាស់ព្រះអើយ រឿងមិនគួរកើតឡើង បែរជាកើតឡើងក្លាយជារឿងរន្ធុតភ្ញាក់ផ្អើលពេញ បណ្តាញសង្គមតែម្តង ខណៈដែលមនុស្សមួយក្រុមកំពុងឈរជជែកគ្នានៅលើផ្លូវ ហើយត្រូវរថ យន្តដឹកដីស៊ីផ្លេឲ្យជៀស ប៉ុន្តែពួកគេពុំបានជៀស នៅទីបំផុត បានបុកបុរសម្នាក់ពេញទំហឹង
ក្លាយជាសម្លេងសោកសង្រេងយ៉ាងអាណោចអាធម័តែម្តង ។

ថ្មីនេះ មានការភ្ញាក់ផ្អើលមួយ ក្រោយពីបណ្តាញសង្គមបានចែករំលែកព័ត៌មានជាបន្តបន្ទាប់ ផងនោះ មហាជនជាច្រើន ពិតជាមានអារម្មណ៌ក្តុកក្តួលជាខ្លាំង ខណៈដែលបានឃើញ រូបវីឌី អូរហេតុការខាងលើនេះ ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នេះតើតាមគណនេយ្យហ្វេសបុកមួយថតបាន សកម្មភាពស្តែងៗនូវហេតុការណ៍នេះ ហើយត្រូវបានចែកចាយជាបន្តបន្ទាប់នោះ ។

ជាក់ស្តែងនៅក្នុងរូបភាពវីដេអូរនោះ ឃើញថា មុនកើតហេតុឡានបែនដឹកដី បានស៊ីភ្លេខ្លាំង ៗ ដើម្បីឲ្យមនុស្សមួយក្រុមកំពុងឈរលេងជុំៗគ្នាលើផ្លូវឲ្យជៀសចេញពីផ្លូវ ប៉ុន្តែក្រុមមនុស្ស ដែលឈរលើផ្លូវពុំបានជៀស ដោយទំនងជាចង់ចាញ់ឈ្នះគ្នា ហើយខាងឡានក៏មិនព្រមគេច នៅទីបំផុត រថយន្តដឹកដីក៏ត្រូវបានបោះពួយ បុកបុរសម្នាក់ពេញទំហឹង រងរបួសធ្ងន់តែម្តងទៅ ។

ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងថា ទាក់ទិនទៅនឹងហេតុការណ៌ខាងលើនេះ សមត្ថកិច្ច ជំនាញលោកនឹងមានចំណាត់ការស្រាវជ្រាវយ៉ាងណានៅឡើយទេ ហើយអង្គភាពព័ត៌មាន យើង និងព្យាយាមរង់ចាំចំណាត់ការស្រាវជ្រាវរបស់សមត្ថកិច្ច ផ្សាយជូនមហាជនជ្រាបបន្ត នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ