ច្បាស់ណាស់ ប្រសាសន៌ដ៏មានសារៈសំខាន់របស់សម្តេចបានបញ្ជាក់លើកឡើងថា មន្ត្រីរាជការ គឺអ្នកអ្នកបម្រើ រាស្ត្រ ក្នុងនោះផងដែរ គេបានឃើញថ្នាក់ដឹកនាំមន្ត្រីរាជការតាមមូលដ្ឋាន ជាច្រើន តែងបានអនុវត្តន៌តាមអនុសាសន៌របស់ប្រមុខដឹកនាំ ជួយការពារប្រជាពលរដ្ឋគួរឲ្យកោតសសើរ ដោយឡែកតែទឹកដីស្រុកមេមត់ បែរជាត្រូវបានបែកធ្លាយឲ្យហុយសំពោងថា លោកអភិបាលស្រុកទុកបណ្តែតបណ្តោយឲ្យពលរដ្ឋជិត៥០០នាក់ នាំគ្នាអង្គុយសម្រក់ទឹកភ្នែករង់ចាំខ្លួន ក្នុងការសម្រេចចិត្តផ្លាស់ប្តូរលោកមេភូមិស្ពាន ប៉ុន្តែផ្ទុយទៅវិញ លទ្ធផលដែលពលរដ្ឋទន្ទឹងរង់ចាំនោះ គឺនៅតែសូន្យដដែល ។ប្រភពច្បាស់ការណ៌មួយបានប្រាប់ឲ្យទូរទស្សន៌កែវភ្នែក អាយធីវីអនឡាញដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ បានប្រមូលប្តុំគ្នា នៅក្នុងវត្តស្ពាន ភូមិស្ពាន ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពោលគឺពួកគាត់បានចំណាយពេលវេលាស្ទើរតែមួយថ្ងៃ ដើម្បីអង្គុយរង់ចាំការសម្រេច ចិត្តរបស់លោកអភិបាលស្រុកមេមត់ ប៉ុន្តែនៅទីបំផុតមុនចាកចេញពីអង្គប្រជុំ លោកអភិបាលស្រុកមេមត់ បានត្រឹមតែឆ្លើយថា បើថ្ងៃក្រោយលោកមេភូមិមានកំហុសទៀត ចាំរូបលោកសម្រេចដោះស្រាយ ទើបក្លាយជាហេតុផលធ្វើឲ្យប្រជាពលរដ្ឋមានការផ្ទុះកំហឹងយ៉ាងខ្លាំង ។ប្រភពនោះបន្តថា អស់រយៈពេលជាច្រើនខែមកនេះ ពួកគាត់បានរួមគ្នាផ្តិតមេដៃប្តឹងសុំឲ្យថ្នាក់ដឹកនាំជួយប្តូរមេ ភូមិនេះចេញ និងសុំតែងតាំងមេភូមិថ្មី ដោយហេតុថា លោកមេភូមិរូបនេះ គឺបានប្រព្រឹត្តអំពើពុករលួយខ្លាំងណាស់ ផ្ទុយទៅវិញនៅរាល់ពេលដែលពួកគាត់នាំគ្នាតវ៉ា គឺមិនដែលបានលទ្ធផលនោះទេ មិនត្រឹមតែប៉ុណ្ណេះ គេល្បីថា លោកមេភូមិនេះ គឺមានបុគ្គលមួយចំនួនក្នុងស្រុកជាខ្នងបង្អែកខ្លួន អញ្ចឹងហើយគ្មានអ្នកណាហ៊ានធ្វើអ្វីគាត់ទេ ។ប្រភពច្បាស់ការណ៌នោះបន្តថា ស្រាប់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ពួកគាត់មានសេចក្តីត្រេកអរយ៉ាងខ្លាំង ព្រោះយល់ថា លោកអភិបាលស្រុកមេមត់ បានចេញមុខជួយពួកគាត់ហើយ ហើយថ្ងៃនេះផងដែរ លោកមេភូមិពិតជាអាចត្រូវប្តូរផ្លាស់មិនខាន តែផ្ទុយទៅវិញ ក្តីសង្ឃឹមរបស់ពួកគាត់ទាំងអស់គ្នា នៅតែសូន្យដដែល ។ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ក្នុងពេលនេះ ពួកគាត់ពិតជាហួសចិត្តខ្លាំងណាស់ តើសម័យសម្តីមាស សម្តេចតេជោសែន ទៅហើយ នៅមានមន្ត្រី កាន់ជើងមន្ត្រី ទុកឲ្យរាស្ត្រឈឺចាប់ និងទឹកភ្នែក ចឹងរហូតទៅឬយ៉ាង ណា ឬមួយក៏ថា អនុសាសន៌របស់សម្តេច ដែលលើកឡើងថា មន្ត្រីជាអ្នកបំរើរាស្ត្រនោះ បានត្រឹមតែជាល្ខោនសំដែងឲ្យរាស្ត្រស្លាប់ចិត្តតែប៉ុណ្ណោះ ។ទោះជាយ៉ាងណាក្តី ករណីប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ ស្នើសុំដកមេភូមិនេះ គេនៅមិនទាន់ដឹងថា លោក អភិបាលស្រុកមេមត់ លោកមានចំណាត់ការបែបណានៅឡើយនោះទេ ដោយគេដឹងត្រឹមថា លោកអភិបាលស្រុកត្រឡព់ទៅវិញ គឺមិនបាននិយាយស្តីមួយម៉ាត់ ព្រោះតែប្រជាពលរដ្ឋផ្ទុះកំហឹង ករណីអាជ្ញាធរស្រុកមិនព្រមដកមេភូមិ ។សម្រាប់ព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើង មិនអាចសុំការបំភ្លឺពីរូបលោកអភិបាលស្រុកមេមត់បាននៅឡើយទេ ក្នុងថ្ងៃនេះ អង្គភាពព័ត៌មានយើង រង់ចាំយកព័ត៌មានពឺស្តារ ចេញផ្សាយបន្ត នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ