ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រជាពលរដ្ឋភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ទទូចស្នើសុំមិនយល់ព្រមឲ្យក្រុមហ៊ុនទូរស័ព្ទ០១២ របស់អ្នកឧកញ៉ា គិត ម៉េង ដាក់បង្គោល អត់តែន សេវាទូរស័ព្ទ ដែលអាចប្រឈមទៅនឹងការប៉ះពាល់អាយុជីវិតពលរដ្ឋពួកគាត់ ៨០គ្រួសារ នៅពេលខាងមុខ
Thu,15 October 2020 (Time 04:41 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 496នាក់)

ជាលើកទី៣ហើយ ដែលបងប្អូនប្រជាពលរដ្ឋពួកគាត់លើកឡើងថា ពួកគាត់អំពាវនាវស្នើសុំឲ្យថ្នាក់ដឹកនាំគ្រប់លំ ដាប់ ជួយមានចំណាត់ការហាមឃាត់ កុំឲ្យខាងភាគីក្រុមហ៊ុនទូរស័ព្ទ០១២ របស់អ្នកឧកញ៉ា គិត ម៉េង ដំឡើងអង់ តែនទូរស័ព្ទនៅលើដំបូលផ្ទះពលរដ្ឋម្នាក់ ដែលពួកគាត់ទាំងអស់គ្នាអះអាងថា ផ្ទះមួយនោះ គឺបានសាងសង់ គ្មាន គ្រឹៈរឹងមាំ សូម្បីតែបន្តិច ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា បញ្ហា៧ ចំណុច ដែលពួកគាត់ជំទាស់មិនឲ្យក្រុមហ៊ុនទូរស័ព្ទ០១២ របស់អ្នកឧកញ៉ា គិត ម៉េង ធ្វើការដំឡើងបង្គោលអង់ តែនទូរស័ព្ទនៅលើដំបូលផ្ទះពលរដ្ឋម្នាក់ ក្នុងចំណោមផ្ទះពួកគាត់ទាំងអស់គ្នា ទី១. ពួកគាត់ព្រួយបារម្ភថា អាច នឹង មានវិទ្យុសកម្មស្រូប ធ្វើឲ្យពួកគាត់រស់នៅជុំវិញ អាចនឹងមានបញ្ហាសុខភាព ទី២ ករណីមានអគ្គីភ័យឆាប ឆេះ គឺពួកគាត់មិនអាចរកវិធីសាស្រ្តពន្លត់អគ្គីភ័យបាន ព្រោះផ្លូវច្រកចូល មានសភាពតូចចង្អៀត ទី៣.ករណី ដួលរំលំបង្គោលអង់តែនទូរស័ព្ទ កំពស់ជាង20ម៉ែត្រលើផ្ទះពួកគាត់ គឺជាគ្រោះថ្នាក់បំផុតសម្រាប់អាយុជីវិតក្រុម គ្រសារបស់ពួកគាត់ ទី៤.ផ្ទះដែលទាមទាដំឡើងសាងសង់បង្គោលអង់តែនទូរស័ព្ទ គឺពុំបានធ្វើគ្រឹៈរឹងមាំនោះទេ ដោយ គ្រាន់តែចាក់ដី និងយកជើងតាងមកដាក់ ហើយចាក់ស៊ីម៉ង់រៀបសាងឡើងតែម្តង ទី៥. ទីតាំងដីផ្ទះ គឺជាដី បឹង ដោយគ្រាន់តែចាក់ដីយកធ្វើផ្ទះតែម្តង ពោលគឺសភាពក្រោមដីអាចនឹងទន់ជ្រាយ មិនរឹងមាំ ទី៦.ជុំវិញផ្ទះ ដែលទាមទាដំឡើងបង្គោលអង់តែនបង្គោលទូរស័ព្ទនោះ គឺជាទីតាំងបណ្តុំខ្សែភ្លើងព័ទ្ធជុំវិញ ប្រសុនបើមានការ ប៉ះពាល់ដល់ចរន្តអគ្គិសនី គឺងាយស្រួល និងគ្រោះថ្នាក់បំផុត និងទី៧ ករណីទំនាញ សំយោគបង្គោលអង់តែន អាចនឹងកើតមានជា យៈថា ហេតុ ច្បាស់ណាស់ នៅពេលខាងមុខ ។

គួរបញ្ជាក់ថា ស្របពេលទៅនឹងការទទូចទាមទា បដិសេដ៏របស់ពលរដ្ឋទាំងអស់នោះផងដែរ នៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២០ ម្សិលមិញនេះ តំណាងខាងសាលាខណ្ឌមានជ័យ បានលើកឡើងថា បានសន្យាថា រូបលោក នឹងពាំនាំផលំបាករបស់ពលរដ្ឋទាំងអស់នោះ ជំរាបជូនដល់លោកអភិបាលខណ្ឌផងដែរ ដើម្បីសេចក្តីសុខ និង ផលប្រយោជន៌ពលរដ្ឋទាំង៨០គ្រួសារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ