ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឡាវជូនដំណឹងជាផ្លូវការ សុំឲ្យរដ្ឋបាលខេត្តស្ទឹងត្រែង ប្រុងប្រយ័ត្ន ត្រៀមខ្លួន ដើម្បីចាត់វិធានការ និងបង្ការ ចំពោះ គ្រោះធម្មជាតិ
Tue,13 October 2020 (Time 10:29 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 4745នាក់)

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ រដ្ឋបាលខេត្តអត្តពឺ នៃប្រទេសឡាវ បានប្រកាសប្រាប់ដល់រដ្ឋបាល ខេត្តស្ទឹងត្រែង ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ខណៈដែលឥទ្ធិពលព្យុះលីនហ្វា ធ្វើឱ្យកម្ពស់ទឹកនៅទន្លេនានាកើនឡើង ជាពិសេស គឺទឹកទន្លេសេកុង ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែតុលា ឆ្នាំ២០២០ នេះ។

ស្របពេលនេះ ក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្ដាលរបស់វៀតណាម នឹងបើកទឹកចេញពីអាងស្តុកទឹកវារីអគ្គិសនី ផងនោះ ដូច្នេះទឹកដែលបង្ហូរចេញពីអាងស្តុកទឹកវារី ព្រមជាមួយជំនន់ទឹកភ្លៀង នឹងហូរចុះទៅខេត្តស្ទឹងត្រែង តាម ទន្លេសេកុង រដ្ឋបាលខេត្តអត្តពឺ ក៏បានប្រាប់ឱ្យខេត្តស្ទឹងត្រែង ត្រៀមខ្លួន ដើម្បីចាត់វិធានការ និងបង្ការ ចំពោះ គ្រោះធម្មជាតិនេះ។

ស្របពេលទៅនឹងការជូនដំណឹងរបស់ ខេត្តអត្តពឺ ប្រទេសឡាវ ផងដែរនោះ ប្រជាពលរដ្ឋជាច្រើន ដែលរស់នៅ តាមដងទន្លេ កំពុងមានការព្រួយបារម្ភជាខ្លាំង ខណៈដែលនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ក្រសួងទើបតែ បានជូនដំណឹងថា នឹងមានព្យុះចំនួន២ បន្ថែមទៀត និងឆ្លងកាត់កម្ពុជា ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែតុលា ស្របពេលខេត្តអត្តពឺ ប្រទេសឡាវ ក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្ដាលរបស់វៀតណាម បើកទ្វារទឹកដើម្បីការ ប្រជាជនខ្លួន ។

ទោះជាយ៉ាងណា អង្គភាពព័ត៌មានទូរទស្សន៌កែវភ្នែក នឹងព្យាយាមសុំការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តស្ទឹងត្រែង ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ