ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ទីបំផុតរដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ លើកំណត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ព្រោះតែកំណើនទឹកជំនន់
Sun,11 October 2020 (Time 11:18 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 665នាក់)

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ព្រោះតែកំណើនទឹកជំនន់កើនឡើងឥតឈប់ឈរ តាមរយៈទឹកភ្លៀងធ្លាក់ទាំងថ្ងៃ ទាំងយប់នោះ នៅទីបំផុតបានធ្វើឲ្យផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ត្រូវបានទឹកជន់លិច ជាក់ស្តែងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីជូនដំណឹង ជូនដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ ពីការផ្អាកចរាចរណ៍ទាំងស្រុងនូវរថយន្តធុនធំ លើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់១៩៣ ។

នៅក្នុងខ្លឹមសារបានបញ្ជាក់ថា ដោយស្ថានភាពទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេល៦ថ្ងៃមកនេះ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្កឲ្យមានជំនន់ទឹក ភ្លៀងតាមដងស្ទឹងពោធិ៍សាត់ចំនួន ៥ក្រុង-ស្រុក ហើយនៅក្នុងក្រុងពោធិ៍សាត់ រងផលប៉ះពាល់ខ្លាំងជាងគេ បណ្ដាលឲ្យលិចលង់ផ្លូវមួយចំនួន ក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចគីឡូ ម៉ែត្រលេខ ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣ ត្រូវបានលិចលង់។

រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ។

ស្របពេលទៅនឹងរដ្ឋបាលខេត្តពោធិ៍សាត់ជូនដំណឹងជាសាធារណៈផងនោះ អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីវិសម្ពាធបានដើរទៅផុតពីប្រទេសកម្ពុជា សម្ពាធ ទាបមួយនៅចុង នៃប្រព័ន្ធសម្ពាធទាបក្នុងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាសម្ពាធទាបសកម្ម និងអាចក្លាយ ទៅជាព្យុះទី១៥ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានដំណើរកាត់លើឆ្នេរភាគកណ្តាលប្រទេសវៀតណាម មុន ដល់តំបន់ព្រំដែនប្រទេសកម្ពុជា ឡាវ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១០ ខែតុលា ថា ស្ថានភាពផ្ទៃមេឃអាប់អួរ និងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរនៅក្នងក្របខណ្ឌទូទាំងប្រទេស នៅបន្តកើតមានពេញមួយថ្ងៃទី១០ ខែតុលា នេះទៀត តែចាប់ពីថ្ងៃទី១១ ខែតុលា ទៅស្ថានភាពភ្លៀងធូរស្រាល មកវិញបន្តិចសម្រាប់តំបន់ទំនាបកណ្តាលភាគពាយ័ព្យ បន្ទាប់ពីសម្ពាធទាបសកម្មមួយ នៅក្នុងសមុទ្រចិនខាង ត្បូង បានវិវត្តទៅជាព្យុះទី១៥ ហើយដើរឡើងគោកនៅឆេ្នរភាគកណ្តាលប្រទេសវៀតណាម មុននឹងឆ្លងនៅ ចន្លោះព្រំដែនកម្ពុជា និងឡាវ។

ព្យុះទី១៥នេះ មានការវិវត្តលឿន ពេលវាក្លាយជាព្យុះ បានស្រូបទាញសភាពអាប់អួរនៅលើផ្ទៃប្រទេសអស់ មួយផ្នែក ធ្វើឱ្យភ្លៀងចុះខ្សោយនៅតំបន់ទំនាបកណ្តាល តែមានភ្លៀងច្រើនខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ រលក ខ្ពស់ៗ និងនៅភាគឦសាន នៃប្រទេសមានខ្យល់ខ្លាំង និងភ្លៀង នៅអំឡុងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០។ ព្យុះនេះធ្វើឱ្យមានភ្លៀងធ្លាក់ ច្រើននៅអាងទន្លេមេគង្គលើ និងនៅក្រោយថ្ងៃទី១៤ ខែតុលា ស្ថានភាព ភ្លៀងធ្លាក់រាយប៉ាយ នឹងកើតមានជាធម្មតាវិញនៅទូទាំងប្រទេស ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ